ព័ត៌មានជាតិ

អភិបាលខេត្តព្រះសីហនុ ចុះត្រួតពិនិត្យអគារសម្រាប់ធ្វើចត្តាឡីស័កទាំង៣ទីតាំង ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ


ព្រះសីហនុ ៖ 
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែធ្នូ ឆ្នាំ២០២០ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះត្រួតពិនិត្យអគារសម្រាប់ធ្វើចត្តាឡីស័ក ទាំង៣ទីតាំង ដែលស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ អមដំណើរដោយលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តព្រះសីហនុ លោកស្រីប្រធានមន្ទីរសុខាភិបាល និងនាយិកាទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត។

បន្ទាប់ពីចុះពិនិត្យមើលទីតាំងអគារសម្រាប់ធ្វើចត្តាឡីស័ករួចមក លោកអភិបាលខេត្ត បានបន្តទៅពិនិត្យការសាងសង់សំណង់អគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រ មានទីតាំងស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ដល់មន្ទីរពេទ្យបង្អែកខេត្ត សម្រាប់បម្រើដល់ភាពចាំបាច់របស់ប្រជាពលរដ្ឋ។ មន្ទីរពិសោធន៍វេជ្ជសាស្ត្រនេះ គឺបំពាក់ដោយម៉ាស៊ីនវិភាគ និងបរិក្ខារទំនើបៗ ដើម្បីជួយសម្រួលក្នុងការពិនិត្យ វិភាគជំងឺឆ្លងទូទៅ ពិសេសជំងឺឆ្លងដូចជាជំងឺកូវីដ-១៩ ជាដើម៕

adm

Leave a Reply

Your email address will not be published. Required fields are marked *