កម្លាំងកងរាជអាវុធហត្ថស្រុកស្ទឹងត្រង់បានធ្វើការបង្ក្រាបរថយន្តដឹកអនុផលព្រៃឈើខ្នាតសាំយ៉ុងកែច្នៃយក្សចំនួន ២គ្រឿង ខណៈដែលប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង១១៖០០ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅចំណុចភូមិឈើទើ ឃុំពោកតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។បើតាមប្រភពព័ត៌មានពីអ្នកសារព័ត៌មានជាច្រើនអង្គភាពក៏ដូចជាប្រជាពលរដ្ឋបានឲ្យដឹងថា រថយន្តកែច្នៃសាំយ៉ុងខ្លាតយក្សទាំងពីរនោះគឺជារបស់លោកធា ដែលបានដឹកចេញពីចំណុចភូមិស្រែភ្លី ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះឆ្ពោះទៅស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម។ប្រភពបន្តថា ដោយមានការរាយការណ៍ពីរអ្នកសារព័ត៌មានជាច្រើនអង្គភាពជូនទៅថ្នាក់ដឹកនាំខេត្តឯកឧត្តម វ៉ា ថន ដែលជាគណៈឯកភាពបញ្ជាការខេត្តក៏ដូចជាលោកនាយឧត្តមសេនីយ៍ សាន ប៉ុនថាន ដែលជាអគ្គមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះបានចង្អុលបង្ហាញបញ្ជាទៅមន្ត្រីថ្នាក់ក្រោមឱវាទក៏ដូចជាធ្វើការសហការទៅខាងមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ចាម និងស្រុកស្ទឹងត្រង់ទើបធ្វើការបង្ក្រាបទៅលើប្រភេទរថយន្តសាំយ៉ុងកែច្នៃចំនួន២គ្រឿងនោះបាន។បងប្អូនអ្នកសារព័ត៌មានក៏ដូចជាប្រជាពលរដ្ឋបាន មានសេចក្តីកោតសរសើរ និងអរគុណចំពោះថ្នាក់ដឹកនាំខេត្តក៏ដូចជាអគ្គមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដែលបានធ្វើការបង្ក្រាបរាល់បទល្មើសដែលពាក់ព័ន្ធទៅនឹងព្រៃឈើ៕
Related Articles
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំ ត្រួតពិនិត្យ កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បី ចូលរួមការពារ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក!
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធ ហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ ត្រួតពិនិត្យកម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីធានាឲ្យបាននូវប្រសិទ្ធិភាព ក្នុងបេសកកម្ម ចូលរួមជាមួយកម្លាំងចម្រុះក្នុងការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនដល់ ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បរទេស ដែលនឹងអញ្ជើញមកកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឲ្យប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។
សមត្ថកិច្ចនគរបាល ណែនាំម្ចាស់ទីតាំងអាងចិញ្ចឹមក្រពើ ត្រូវមានការប្រប្រយ័ត្នខ្ពស់ការពារកុំឱ្យសត្វក្រពើ ចេញរួចពីបរិវេណដែលខ្លួនចិញ្ចឹមជាដាច់ខាត
ប្រជាពលរដ្ឋនៅតំបន់ជិតខាងបាននិងកំពុងបង្ហាញក្ដីព្រួយបារម្ភជាខ្លាំង ចំពោះទីតាំងកសិដ្ឋានចិញ្ចឹមក្រពើមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រែកសំរោង ៣ ក្រុងតាខ្មៅ ខេត្តកណ្ដាល ព្រោះថាពេលនេះ ទឹកជំនន់ដែលកំពុងកើនឡើងយ៉ាងគំហុក បានធ្វើឲ្យអាងចិញ្ចឹមក្រពើមួយនេះមានទឹកពេញព្រៀបទៅហើយ។ ប្រជាពលរដ្ឋមានការព្រួយបារម្ភ ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់យ៉ាងគំហុកបែបនេះទៀត នោះហាងចិញ្ចឹមក្រពើនេះ អាចនឹងលិចដែលនាំឲ្យមានហានិភ័យកើតឡើងជាក់ជាមិនខានឡើយ។ ប្រជាពលរដ្ឋក៏សូមសំណូមពរឲ្យអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យ និងរកវិធីទប់ស្កាត់ជាមុនផង ដើម្បីជៀសវាងសត្វក្រពើទាំងនោះ មានឱកាសចេញក្រៅអាង អាចបង្កគ្រោះថ្នាក់ពលរដ្ឋបាន។ ពាក់ព័ន្ធនឹងបញ្ហានេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបបំភ្លឺជូន បណ្តាញសារព័ត៌មានដែលបានផ្សព្វផ្សាយ មានខ្លឹមសារថា «ប្រជាពលរដ្ឋមានការព្រួយបារម្ភខ្លាំងចំពោះអាងចិញ្ចឹមក្រពើមួយកន្លែងដែលមានទីតាំងស្ថិតនៅភូមិព្រែកសំរោង៣ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយសារមានការលិចទឹកខ្លាំង»។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ក៏ដូចជាក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ លោកអធិការនគរបាលក្រុងតាខ្មៅបានដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ សហការជាមួយក្រុមប្រឹក្សា និងលោកមេភូមិព្រែកសំរោង៣ ចុះពិនិត្យទីតាំងអាងចិញ្ចឹមក្រពើដែលប្រជាពលរដ្ឋមានការព្រួយបារម្ភ រួចពិនិត្យឃើញថា នៅជុំវិញនៃទីតាំងមានរបងព័ទ្ធជុំវិញមានកម្ពស់៣ម៉ែត្រ ហើយក្នុងអាងចិញ្ចឹមក្រពើមានរៀបឥដ្ឋមានកម្ពស់៣,៥ម៉ែត្រដែលមិនអាចឱ្យសត្វក្រពើចេញរួចបានឡើយ។បន្ទាប់មកសមត្ថកិច្ចបានណែនាំ និងធ្វើកិច្ចសន្យាដល់ម្ចាស់ទីតាំងឈ្មោះ ឡុច ប៊ុនថេង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ឱ្យមានការប្រប្រយ័ត្នខ្ពស់ការពារកុំឱ្យសត្វក្រពើចេញរួចពីបរិវេណដែលខ្លួនចិញ្ចឹមជាដាច់ខាត និងត្រូវរាយការណ៍ជាប្រចាំមកសមត្ថកិច្ចមូលដ្ឋានបើមានសភាពការណ៍ផ្សេងៗកើតឡើងពេលជំនន់ទឹកភ្លៀងកើនឡើង។ […]
៤នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅពេជ្រនិល
ខេត្តកំពង់ស្ពឺ៖ ករណីគ្រោះថ្នាក់ចរាចរណ៍នៅពេជ្រនិល មានមនុស្ស៤នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់។ របាយការណ៍ពីសមត្ថកិច្ចថា ហេតុការណ៍នេះកើតឡើងវេលាម៉ោងជិត២រសៀលថ្ងៃ៣០ធ្នូ២០២០ ត្រង់ចំណុច គីឡូម៉ែត្រ ១០៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រវាងដោយរថយន្ត ដឹកខ្សាច់ បេីកបរទិសដៅភ្នំពេញ-ព្រះសីហនុ បុកជាមួយរថយន្ត ទេសចរណ៍(ប្រភេទរថយន្តក្រុង)ដឹងភ្ញៀវ ពាក់ផ្លាកលេខ សៀមរាប 3A1240 បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ (ប្រុស ២នាក់ស្រី២នាក់) និងម្នាក់ទៀតជាអ្នកបើកបររថយន្តដឹកខ្សាច់ រងរបួសធ្ងន់ ។ ក្រោយកើតហេតុ សមត្ថកិច្ចចម្រុះបានចុះអន្តរាគមន៍ ក្នុងនោះមានខាងរថយន្ត សង្រ្កោះរបស់កងពលលេខ៣១ ជួយដឹកជញ្ជូនសាកសពទៅជូនក្រុមគ្រួសារ ហើយសមត្ថកិច្ចចម្រុះនិងក្រុមសង្គ្រោះ ជួយគាស់យកអ្នកបើកបររថយន្តដឹកខ្សាច់ ដែលរបួសធ្ងន់គៀបជាប់ក្នុងកាប៊ីនឡាននាំយកទៅមន្ទីរពេទ្យ ហើយសមត្ថកិច្ចនគរបាលក៏បានចាត់ចែងដោះស្រាយករណីនេះតាមនិតិវិធី៕