ចេញផ្សាយថ្ងៃទី(០៦/សីហា/២០២៣) សមាគមសារព័ត៌មាន AE MSJ គាំទ្រលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២។ដោយ: ទូច រ៉ាវុធ
Related Articles
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលព្រះរាជដំណើរ ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តពីទីក្រុងប៉េកាំងសាធារណរដ្ឋប្រជាមានិតចិន
នៅរសៀលថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលព្រះរាជដំណើរ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងធ្វើមាតុភូមិនិវត្តន៍ពីទីក្រុងប៉េកាំង សាធារណៈរដ្ឋប្រជាមានិតចិន បន្ទាប់ពីបានយាងទៅពិនិត្យព្រះរាជសុខភាព កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ។ សូមក្រាបបង្គំថ្វាយព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ៕
រដ្ឋបាលឃុំព្រែកតាមាក់ បានបើកកិច្ចប្រជុំ សាមញ្ញប្រចាំខែកក្កដា ក្រុមប្រឹក្សាឃុំអាណត្តិទី៥ លើកទី១៣ ក្រោមអធិបតីភាព …
ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣•រដ្ឋបាលឃុំព្រែកតាមាក់បានបើកកិច្ចប្រជុំ សាមញ្ញប្រចាំខែកក្កដា ក្រុមប្រឹក្សាឃុំអាណត្តិទី៥ លើកទី១៣ក្រោមអធិបតីភាព : លោក ឆាយ សេន មេឃុំព្រែកតាមាក់•របៀបវារ:មាន១. មតិបើកកិច្ចប្រជុំក្រុមប្រឹក្សាឃុំព្រែកតាមាក់ ( ដោយលោកប្រធានអង្គប្រជុំ )២. ពិនិត្យកូរ៉ូម សមាជិកនៃក្រុមប្រឹក្សាឃុំព្រែកតាមាក់ចូលរួម(០៦រូប លើ០៩រូប)៣. ពិនិត្យ ពិភាក្សា របៀបវារ:នៃកិច្ចប្រជុំលើកទី១៣ ក្រុមប្រឹក្សាឃុំអាណត្តិទី៥៤. ពិនិត្យ ពិភាក្សា អនុម័ត សេចក្តីព្រៀងកំណត់ហេតុប្រជុំលើកទី១២ ប្រចាំខែមិថុនា ឆ្នាំ២០២៣៥. ពិនិត្យ ពិភាក្សា អនុម័ត សេចក្តីព្រៀងរបាយការណ៍ ខែមិថុនា ឆ្នាំ២០២៣៦. កំណត់ពេលវេលាប្រជុំក្រុមប្រឹក្សាឃុំលើកទី១៤ ខែក្រោយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣៧.ផ្សព្វផ្សាយ លិខិតបទដ្ឋាននានា និងបញ្ហាប្រឈមផ្សេងៗ-មតិលើកឡើងដោយក្រុមប្រឹក្សាឃុំ និងអង្គភាពជុំវិញ-មតិចូលរួមក្រុមប្រឹក្សាស្រុក៨. មតិបូកសរុប និងបិទអង្គប្រជុំក្រុមប្រឹក្សា ឃុំ(ដោយលោកប្រធានអង្គប្រជុំ )•សមាសភាពចូលរួម-ក្រុមប្រឹក្សាស្រុក ០១រូប-ក្រុមប្រឹក្សាឃុំ០៦រូប ស្រី០២រូប ស្មៀនឃុំ-ប៉ុស្តិ៍រដ្ឋបាល-មេភូមិទាំង១០ភូមិ ជំនួយការហរិញ្ញវត្ថុ-ជំនួយការរដ្ឋបាលឃុំ-នាយកអនុវិទ្យាល័យ-នាយកបឋមសិក្សា-ប្រធាសមាគមមនុស្សចាស់-ប្រធានមណ្ឌលសុខភាពឃុំសរុប២៩នាក់ ស្រី១១នាក់។ ប្រភព:សាលាឃុំព្រែកតាមាក់
រៀបចំផែនការស្ដារ និងជួសជុលបន្ទាន់នូវហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាតដោយគ្រោះទឹកជំនន់
ភ្នំពេញ៖ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួង ផ្តោតជាសំខាន់ការ រៀបចំផែនការស្ដារ និងជួសជុលបន្ទាន់នូវហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាតដោយគ្រោះទឹកជំនន់ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ នៅថ្ងៃពុធ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង សាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូនបានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួង ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធក្រោមឱវាទក្រសួង។ កិច្ចប្រជុំនេះផ្ដោតជាសំខាន់លើរបៀបវារៈមួយចំនួនរួមមាន៖ ការរៀបចំផែនការស្ដារ និងជួសជុលបន្ទាន់នូវ ហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាតដោយគ្រោះទឹកជំនន់ ការផ្សព្វផ្សាយសេចក្តីជូនដំណឹងស្ដីពីការ ពង្រឹងវិធានការរឹតបន្តឹងចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ដែលធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ និងវឌ្ឍនភាពការងារបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួងផងដែរ។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងថា៖ ទោះបីកម្ពុជាកំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ ក៏ដោយក៏រាជ រដ្ឋាភិបាលកម្ពុជានៅតែគិតគូរ និងយកចិត្តទុកដាក់បំលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាដើម្បីសម្រួលដល់ការរស់នៅ និងបង្កើនប្រាក់ចំណូលគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋផងដែរ។ ជាក់ស្តែងនៅក្នុងរយៈពេលថ្មីៗកន្លងទៅនេះ រាជរដ្ឋាភិបាល បានសម្រេចបញ្ចេញកញ្ចប់ថវិកា ដើម្បីស្ថាបនាផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំអំពីវឌ្ឍនភាពនៃការត្រៀមរៀបចំពិធីបើកការដ្ឋានស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប ដែល គ្រោងនឹងប្រព្រឹត្តទៅនាពេលដ៏ខ្លីខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី។ ទាក់ទងនឹងការរៀបចំផែនការស្ដារជួសជុលបន្ទាន់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលរងគ្រោះដោយទឹកជំនន់ក្នុងរយៈពេលកន្លងទៅនេះ […]