ភ្នំពេញ៖ នៅវេលាម៉ោងប្រមាណ៥រសៀល ថ្ងៃទី៤មករា ឆ្នាំ២០២១ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ករណីចោរថ្លើមធំ ហ៊ានយកឡានមកលួចទ្រព្យសម្បត្តិគេ ទាំងដែលផ្ទះជនរងគ្រោះ នៅទល់មុខទីស្តីកាគណៈរដ្ឋមន្ត្រីមិនទុកសូម្បីព្រីភ្លើង។
តាមការបង្ហោះរបស់គណនីហ្វេសបុកមួយបានរៀបរាប់ថា «ចោរទ្រង់ទ្រាយធំមានឡានមកដឹកទៀត បងប្អូនមេត្តាប្រុងប្រយ័ត្ន នេះជាលើកទីពីរហើយ តែលើកនេះព្រីភ្លើងក៏ដោះយកទៅដែរ ដឹងវាលក់បានម៉ានលុយទេ ម៉ាអាស្លាប់ ទីតាំងទល់មុខទីស្តីកាគណៈរដ្ផមន្ត្រី»។
គួរបញ្ជាក់ថា ផ្ទះរងគ្រោះដែលត្រូវលោកចោរលួចយកទ្រព្យជាលក្ខណៈទ្រង់ទ្រាយធំនេះ គឺម្ចាស់ផ្ទះបានទុកចោលមិនមានមនុស្សស្នាក់នៅទេ គ្រាន់តែដាក់សម្ភារៈនិងរបស់របរមួយចំនួន។ តែអ្វីដែលហួសចិត្តនោះ គឺក្រុមលោកចោរដ៏ក្លាហានទាំងនោះ បានមកលួចទាំងថ្ងៃតែម្តង មានទាំងរថយន្តមកចាំដឹកទៀត មិនញញើតសូម្បីតែនៅទល់មុខទីស្តីកាគណៈរដ្ឋមន្ត្រី៕