សូមអោយវិញាណក្ខ័ន្ធរបស់ពួកគេទៅកាន់សុគតិភព ក្រោយស៊ើបអង្កេត ក្រុមការងារចម្រុះECHO21 បានចាប់ខ្លួន និងចោទជនសង្ស័យដែលជាឪពុក ពីបទឃាតកម្មទៅលើមនុស្ស៥នាក់
ក្រុមការងារស៊ើបអង្កេតបទល្មើសមនុស្សឃាត (HIT) និងក្រុមការងារបច្ចេកទេស និងវិទ្យាសាស្រ្ត (FST) ក្នុងកិច្ចសហប្រតិបត្តិការជាមួយនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត នៃក្រសួងមហាផ្ទៃ, នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនិងនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានចោតបុគ្គលឈ្មោះ នុនសារ៉េតពីបទឃាតកម្មទៅលើជនរងគ្រោះ៥នាក់ ពាក់ព័ន្ធនឹងករណីអគ្គីភ័យដែលបានកើតឡើងនៅខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០៩ ខែឧសភាឆ្នាំ២០២១។
បុគ្គលឈ្មោះ នុន សារ៉េត អាយុ៣៨ឆ្នាំគឺជាប្តី និងឪពុករបស់ជនរងគ្រោះទាំង៥នាក់ដែលបានបាត់បង់ជីវិតនៅក្នុងករណីអគ្គីភ័យនេះ ហើយនឹងត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាកាដំបូងនៃខេត្តកំពង់ឆ្នាំងដើម្បីធ្វើការផ្តន្ទាទោសពីបទឃាតកម្មទៅលើមនុស្ស៥នាក់។
សមាជិកនៃក្រុមការងារបានធ្វើការយ៉ាងមមាញឹកអស់រយៈពេល៣ថ្ងៃកន្លងមកនេះ ដើម្បីប្រមូលគ្រប់ភស្តុតាងដែលមាន និងព្រឹក្សាយោបល់ជាមួយអ្នកជំនាញផ្នែកកោសល្យវិច័យសាកសព និងអ្នកជំនាញស៊ើបអង្កេតករណីអគ្គីភ័យនៅប្រទេសអូស្រ្តាលី ដើម្បីប្រមូលផ្តុំនូវភស្តុតាងល្អបំផុតដាក់ចូលសំណុំរឿង។
“បន្ទាប់ពីយើងបានត្រួតពិនិត្យកន្លែងកើតហេតុ និងសាកសពទាំង៥យើងបានចាប់អារម្មណ៍ថាមានភាពមិនប្រកតីយ៉ាងខ្លាំងជាច្រើនដែលបានកើតឡើងនៅក្នុងបរិវេនកន្លែងកើតហេតុនេះហើយសេចក្តីបំភ្លឺដំបូងរបស់ជនសង្ស័យដែលរៀបរាប់អំពីវិធីភ្លើងចាប់ផ្តើមឆាបឆេះដំបូង និងព្រឹត្តការបន្ទាប់ក៏មិនស៊ីសង្វាក់ជាមួយអ្វីៗដែលយើងបានឃើញ។” លោក James McCABE នាយកប្រតិបត្តិអង្គភាពការពារកុមារ (CPU) បានមានប្រសាសន៍។
“នេះគឺជាអំពើដ៏ឃោឃៅមួយដែលមានផលប៉ះពាល់ដល់ក្រុមការងារយើងទាំងអស់គ្នា។ ខ្ញុំសូមថ្លែងអំណរគុណទៅដល់ក្រុមការងារទាំងអស់គ្នា ដែលយើងអាចទទួលលទ្ធផលស៊ើបអង្កេតនេះបាន គឺពីព្រោះការប្តេជ្ញា និងការខិតខំប្រឹងប្រែងរបស់មន្ត្រីស៊ើបអង្កេត និងមន្ត្រីកោសល្យវិច័យទាំងអស់គ្នាដែលបានព្យាយាមប្រមូលភស្តុតាងគ្រប់គ្រាន់ដើម្បីដាក់បន្ទុកទៅលើបុគ្គលនេះ។ ខ្ញុំក៏សូមថ្លែងអំណរគុណទៅដល់មន្ត្រីជំនាញនៅប្រទេសអូស្រ្តាលីដែលបានផ្តល់ជាជំនួយក្នុងការវិភាគភស្តុតាងរបស់យើង។” លោកJames McCABE បានមានប្រសាសន៍បន្ថែម។
“នេះគឺជាការស៊ើបអង្កេតដ៏ល្អដែលបានធ្វើឡើងដោយមន្រ្តីនគរបាលខេត្តកំពង់ឆ្នាំង និងក្រសួងមហាផ្ទៃ ដើម្បីធ្វើអោយប្រាកដថាកុមាររងគ្រោះ និងម្តាយរបស់ពួកគេបានទទួលនូវយុត្តិធម៌។“
ជនល្មើសបានផ្តល់នូវចម្លើយមួយចំនួន ដែលយើងមានភស្តុតាងជាច្រើនដើម្បីគាំទ្រការចោតប្រកាន់។ យើងសូមថ្លែងការសោកស្តាយទៅដល់សាច់ញាតិរបស់ជនរងគ្រោះ ហើយសូមអោយវិញាណក្ខ័ន្ធរបស់ពួកគេទៅកាន់សុគតិភព។