ព័ត៌មានជាតិ

ឃាត់ខ្លួនតារាសម្ដែង អេន វីន បញ្ជូនទៅឲ្យតុលាការសម្រេចដាក់គុក ករណីវាយសង្សារជាស្ត្រីមេម៉ាយ

ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ បានឃាត់ខ្លួនតារាសម្តែងម្នាក់ ឈ្មោះ អេនវីន បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសម្រេចតាមច្បាប់ ពាក់ព័ន្ធករណីវាយសង្សារជាស្ត្រីមេម៉ាយឲ្យរងរបួស។

សូមជម្រាបថា ការឃាត់ខ្លួនជនសង្ស័យឈ្មោះ អេន វីន បានធ្វើឡើងបន្ទាប់ពីមានគណនី Facebook ឈ្មោះ សុទ្ធ កញ្ចកា ជាជនរងគ្រោះ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ បង្ហោះរូបភាពភ្ជាប់ជាមួយខ្លឹមសារថា៖ «ឈឺអត់ទេ អត់ឈឺទេប៉ុណ្ណឹង តែអ្វីដែលឈឺបំផុត គឺឈឺចិត្ត ឈឺបេះដូង ឈឺចាប់ស្ទើរស្លាប់ មនុស្សដែលខ្ញុំស្រឡាញ់បំផុតលើសជីវិត អ្វីក៏ហ៊ានលះបង់ដើម្បីនៅជិតគ្នា បែរជាហ៊ានលើកដៃវាយខ្ញុំដូចសត្វធាតុ។ ប៉ុន្មានថ្ងៃក្រោយកើតហេតុ ខ្ញុំពិតជាមិនចង់យករូបបែបនេះយកមកផុសទេ ព្រោះពេលចង់សរសេរហើយ សូមសរសេរទៅមុខអត់រួចទេព្រោះបេះដូងខ្ញុំឈឺខ្លាំងទឹកភ្នែកសុំហូរខ្លាំងទប់មិនជាប់ទេ។ សាកបិទភ្នែកស្រមៃមើល សាកស្រមៃមើល ពេលដែលគេបិទទ្វារ មិនឲ្យអ្នកណាចូលមកជួយហើយដកខ្សែក្រវាត់ទំហំប៉ុន៣ម្រាមដៃ វាយក្បាលខ្ញុំប្រហែល១០ដង វាយយកវាយយកមិនដកដៃ។

ពេលនោះ ខ្ញុំឈឺពេកក៏យកដៃរងហើយគេមិនឈប់ទេគេមកវាយខ្លួនខ្ញុំថែមគ្រប់កន្លែងរហូតខ្ញុំរត់ទៅ កន្លៀតពួនលើកដៃសំពះគេ បងអើយឈប់វាយទៅ អូនឈឺណាស់ អូនអត់ខុសជាមួយបងទេ ម៉េចបងមិនជឿអូន តែគេមិនឈប់ដដែលគេវាយយកវាយយកទៀតរហូតខ្ញុំគាំង សុំស្ទះ គេក៏ឈប់មួយភ្លែតហើយគេ មកបោចសក់ខ្ញុំទម្លាក់ពីលើជណ្តើរ ហើយក្បាលខ្ញុំបោកទៅនឹងជញ្ជាំងមួយទំហឹងខាងក្រោយ ហើយគេចាប់បោកខ្ញុំខ្ទប់លើកឥដ្ឋហើយខ្ញុំនៅតែយំសំពះអង្វរគាត់ បងអើយឈប់ទៅអូនឈឺណាស់តែគេមិនស្ដាប់នៅតែដដែល» វាយរហូត ខ្ញុំស្រងល់ ក្រោយមកគេក៏ចាប់អូសខ្ញុំឡើងម៉ូតូទៅផ្ទះខ្ញុំមួយទៀតដែលកូនខ្ញុំនៅទីនោះ។ សូមនិយាយប៉ុណ្ណឹងចាំអារម្មណ៍ស្ងប់បន្តិចចាំពន្យល់សាច់រឿងហេតុអ្វីទៅជាអញ្ចឹង ហើយពេលនេះសុំគ្រាំក្នុងក្បាល ខ្ញុំយប់ឡើងឈឺរហូតយំ គេងមិនលក់ ២ថ្ងៃហើយ»។

ជនសង្ស័យឈ្មោះ អេនវីន ធ្លាប់បានអះអាងថា អំពើហិង្សានោះកើតឡើងដោយសារតែខ្លួនតាមទាន់ ជនរងគ្រោះឈ្នោះ សុទ្ធ កញ្ចកា ជាសង្សារ កំពុងលេងចាក់ទឹកដូងក្នុងបន្ទប់ជាមួយប្រុសផ្សេង៕

adm

Leave a Reply

Your email address will not be published. Required fields are marked *