ខេត្តព្រៃវែង÷មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ យ៉ាងខ្លាំងករណីគ្រោះថ្នាក់ចរាចរណ៍នេះដែលស្ថិតនៅក្នុងភូមិ ត្នោត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង តាមបណ្ដោយផ្លូវជាតិ លេខ ៨ អា ថ្ងៃ១០ ខែមករា ឆ្នាំ ២០២១ រវាង ម៉ូតូ ហើយនិងរថយន្តគ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្ដាលឲ្យមនុស្សស្រីប្រុសពីរនាក់ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា មានរថយន្ត បុកជាមួយម៉ូតូ ឌ្រីមសង់០២០ ពណ៌ខ្មៅដែលមានស្លាកលេខ ភ្នំពេញ 1T 7542 បើកបរ ពីកើតមកលិច ដោយស្របទិសគ្នាបើកបរដោយមិនប្រុងប្រយ័ត្ន ទើបរថយន្តមកពីក្រោយបុកបណ្ដាលឱ្យស្លាប់តែម្ដង តែឥឡូវនេះសមត្ថកិច្ចស្រុកពារាំង ពួកគាត់ កំពុងតែ អន្តរាគមន៍ ហើយនឹងធ្វើចរាចរណ៍ កុំឱ្យមានការកកស្ទះ ក្រោយពីបុកហើយនិងកិនជនរងគ្រោះ ទាំងពីរនាក់ធ្លាយខួរ ហើយរថយន្តនោះ បើកល្បឿនយ៉ាងលឿន រត់គេចបាត់ស្រមោលឈឹងតែម្ដង ក្រោយកើតហេតុសមត្ថកិច្ចក៏បានប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ដូច្នេះសូមបងប្អូន បើកបរត្រូវតែមានការប្រុងប្រយ័ត្ន ហើយនិងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាផង៕