ព័ត៌មានជាតិ

សមត្ថកិច្ចនគរបាលស្រុកពារាំងបានឃាត់ខ្លួនស្ដ្រីអ្នកកត់ឆ្នោតកន្ទុយលេខវៀតណាម ២នាក់!

ស្រុកពារាំង៖ ស្ដ្រី២នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកពារាំង ឃាត់ខ្លួនចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណី កត់ឆ្នោតកន្ទុយលេខវៀតណាម។ការឃាត់ខ្លួននេះបានធ្វើឡើង កាលពីរសៀលថ្ងៃទី០៩.០១.២០២១ នៅ ឃុំកំពង់ពពិល.និងឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង។
បើតាមសេចក្ដីរាយការណ៍បានឱ្យអ្នកសារព័ត៌មានដឹងថា៖
ជនសង្ស័យទាំង២នាក់!
ទី១៖ឈ្មោះ អេង ចាន់ថន ភេទស្រីអាយុ៤០ ឆ្នាំ មានទីលំនៅភូមិត្បូងដំរី ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ឃាត់បានជាក់ស្ដែងនៅចំណុច វត្តល្វាកោង ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង ចាប់យកបានរួមមាន៖ទូរស័ព្ទដៃ១គ្រឿង,ប៊ិច១ដើម,លុយចំនួន៣០ម៉ឺនរៀល,ក្រដាសតារាងគាត់ឆ្នោតចំនួន១សន្លឹក,សៀវភៅមួយក្បាល។
និងទី២៖ ឈ្មោះ សេម ម៉ៅ ភេទស្រីអាយុ៥៥ ឆ្នាំនៅភូមិបទសន្ទ្រា ឃុំកំពង់ពពិល ស្រុកពារាំងខេត្តព្រៃវែង។ ឃាត់ជាក់ស្ដែងនៅចំណុចភូមិបទសន្ទ្រា ចាប់យកបានរួមមាន ៖ទូរស័ព្ទដៃ១គ្រឿង,ប៊ិច១ដើម,លុយចំនួន១២ម៉ឺនរៀល,តារាងកត់ឆ្នោតចំនួន១ សន្លឹក។
បច្ចុប្បន្នសមត្ថកិច្ចកំពុងបំពេញសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យរួមនិងវត្ថុតាងដើម្បីចាត់ការតាមនីតិវិធី៕

adm

Leave a Reply

Your email address will not be published. Required fields are marked *