(ភ្នំពេញ ): ឃ្លាំងស្តុកម៉ូតូនិងកង់អគ្គិសនី(ហៅកង់និងម៉ូតូប្រើអាគុយ)មួយកន្លែងនៅតំបន់អភិវឌ្ឍន៍អូស៊ីអាយស៊ីក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ ត្រូវបានអគ្គីភ័យឆាប់ឆេះយ៉ាងសន្ធោសន្ធៅ អស់ជាច្រើនម៉ោង ខូចខាតទាំងស្រុង រួចទាំងកង់ចំនួន៤០០០គ្រឿង។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ ៥ និង២០នាទី ល្ងាចថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៤៕
Related Articles
ល្បែងស៊ីសងខុសច្បាប់ឃុំព្រែករំដេង ស្រុកស្រីសន្ធរបើកលេងដោយសេរី 23/3/2021
(កំពង់ចាម) ប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រែករំដេង ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានអំពាវនាវឲ្យលោក ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ចាត់វិធានការបង្ក្រាបសង្វៀនបញ្ជល់មាន់ខុសច្បាប់ទ្រង់ទ្រាយធំក្នុងមូលដ្ឋានពួកគាត់ជាបន្ទាន់។ ប្រជាពលរដ្ឋបាននិយាយបញ្ជាក់ថា មានមន្ត្រីអាវុធហត្ថម្នាក់ដែលជាកូនរបស់មន្ត្រីនគរបាល បានបើកសង្វៀនបញ្ជល់មាន់ខុសច្បាប់ក្នុងភូមិព្រែករំដេងបើកលេងយ៉ាងរលូនហើយមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានមិនចាត់វិធានការបង្ក្រាបឡើយ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា បើគ្មានការបើកដៃពីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែករំដេង និងលោក សុខ យ៉េន អធិការនគរបាលស្រុកស្រីសន្ធរ ទេនោះគឺគ្មាននរណាអាចបើកសង្វៀនបញ្ជល់មាន់និងល្បែងស៊ីសងខុសច្បាប់ផ្សេងៗនៅភូមិព្រែករំដេង បានឡើយ។ ហេតុនេះលោក ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មិនគួរបណ្តែតបណ្តោយតទៅទៀតនោះទេព្រោះក្នុងមួយថ្ងៃៗមានអ្នកទៅលេងល្បែងយ៉ាងពពាក់ពពូនមិនខ្លាចឆ្លងជំងឺកូវីដ-១៩ ទាល់តែសោះ។ ជាងនេះទៅទៀតម្ចាស់សង្វៀនបញ្ចល់មាន់ហាក់ដូចជាមានឥទ្ធិពលខ្លាំងទើបមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានមិនហ៊ានប៉ះពាល់។ ជុំវីញបញ្ហាខាងលើនេះប្រជាពលរដ្ឋបានកត់សម្គាល់ថា ចាប់តាំងពីមានសង្វៀនបញ្ជល់មាន់ក្នុងភូមិព្រែករំដេង ឃុំព្រែករំដេង ដំណើរការយ៉ាងពេញបន្ទុក គឺអំពើចោរកម្មនិបទល្មើសផ្សេងៗកើតឡើងគួរឲ្យភ័យខ្លាចធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម។ ចំណែកនាយប៉ុស្តិ៍នគរបាលឃុំព្រែករំដេង និងលោក សុខ យ៉េន អធិការនគរបាលស្រុកស្រីសន្ធរ ត្រូវមជ្ឈដ្ឋាននានាសង្ស័យថា ជាអ្នកឃុបឃិតឲ្យល្បែងស៊ីសងខុសច្បាប់កើតឡើងយ៉ាងពេញបន្ទុកដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន៕
បុគ្គលឈ្មោះ ហុក ប៊ុនរ៉េត ក្លែងព្រះរាជក្រឹត្យ តែងខ្លួនឯង ជាអគ្គនាយករដ្ឋ នៃអគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ ជាជំនួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាទីប្រឹសម្តេក្រឡាហោម ស ខេង ត្រូវបានចាប់ខ្លួន…
នៅទីបំផុតបុគ្គលឈ្មោះ ហុក ប៊ុនរ៉េត ដែលតាំងខ្លួនជាជំនួយការសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ត្រូវបានកម្លាំងនគបាលនាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ។ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានក្លែងឯកសារព្រះរាជក្រឹត្យចំនួន០២ :ទី១-ព្រះរាជក្រឹត្យតែងតាំងខ្លួនគេ ជាអគ្គនាយករងនៃអគ្គនាយកដ្ឋានធនធានមនុស្ស របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី០១/០៩/២៣, ទី២-ព្រះរាជក្រឹត្យតែងតាំងខ្លួនគេ ជាជំនួយការសម្ដេចធិបតី នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី០៤/០៩/២៣ និងក្លែងនាមប័ណ្ណ ជាទីប្រឹក្សាសម្ដេចក្រឡាហោម ស ខេង មានឋានៈស្មើ អនុរដ្ឋលេខាធិការ។
នាយឧត្តមសេនីយ៍ ហុីង ប៊ុនហៀង អញ្ជើញធ្វើដំណើរទៅដល់ខេត្តបាត់ដំបងហើយ ដើម្បីរៀបចំផែនការទិញកសិផល(ផ្លែមៀន, ផ្លែតាង៉ែន) របស់ប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន?
នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស និងជានាយករងខុទ្ទកាល័យសម្ដេចតេជោហ៊ុនសែន បានអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំផែនការទិញកសិផល(ផ្លែមៀន, ផ្លែតាង៉ែន) របស់ប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន។ សូមជម្រាបថា កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស និងជានាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ប្រមូលទិញផ្លែមៀនរបស់កសិករនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលជួបប្រទះនូវបញ្ហាក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដោយសារការឆ្លងរីករាលដាលជំងឺកូវីដ-១៩។តាមរយៈនៃការចុះប្រមូលទិញផលិតផលផ្លែមៀន(តាង៉ែន) នាពេលនេះ គឺធ្វើឡើងស្របពេលដែលស្ថានភាពនៃជំងឺកូវីដ១៩ កំពុងមានការឆ្លងទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស បានធ្វើឱ្យមានផលប៉ះពាល់ដល់ដំណាំមៀន(តាង៉ែន)របស់ប្រជាកសិករជួបនឹងបញ្ហាកង្វះទីផ្សារ ។ទន្ទឹមនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានសម្រេចទិញផ្លែមៀន ចំនួន២១តោន ដើម្បីចែកចាយជូនក្រុមគ្រូពេទ្យ និងអ្នកជំងឺកូវីដ១៩ ដែលកំពុងសម្រាកព្យាបាលតាមមន្ទីរពេទ្យមួយចំនួន នៅរាជធានីភ្នំពេញ។ផ្លែមៀនដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទិញចំនួន២១តោន […]