នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ គោរពវិញ្ញាណក្ខន្ធសពលោកអនុសេនីយ៍ត្រី សៅ រក្សា មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ក្នុងពេលប្រតិបត្តិការបង្ក្រាបបទល្មើសហិង្សា។យើងខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយដឹកនាំដួងវិញ្ញាណក្ខន្ធរបស់លោកអនុសេនីយ៍ត្រី សៅ រក្សា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
Related Articles
សាស្ត្រាបណ្ឌិត ម៉ាទីន មកពីសកលវិទ្យាល័យផ្លីនឌ័រផ្នែកបុរាណវិទ្យាប្រទេសអូស្ត្រាលីនិងបានចុះOMUជាមួយសកលវិទ្យាល័យណារ៉ាប្រទេសជប៉ុន ដើម្បីសិក្សាស្រាវជ្រាវធ្វើកំណាយលើទីតាំងទួលរំចេកស្ថិតនៅភូមិស្យាអំពិលឃុំបារាយណ៍ស្រុកស្រីសន្ធរ…
នៅព្រឹកថ្ងៃព្រហស្បតិ៍០៥កើតខែមាឃឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី២៦ខែមករាឆ្នាំ២០២៣។ខ្ញុំគង់ សុមុនីជំទប់ទី១និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាឃុំបារាយណ៍ បានចូលរួមជាមួយក្រុមការងារលោកសាស្ត្រាបណ្ឌិត ម៉ាទីន មកពីសកលវិទ្យាល័យផ្លីនឌ័រផ្នែកបុរាណវិទ្យាប្រទេសអូស្ត្រាលីនិងបានចុះOMUជាមួយសកលវិទ្យាល័យណារ៉ាប្រទេសជប៉ុន ដើម្បីសិក្សាស្រាវជ្រាវធ្វើកំណាយលើទីតាំងទួលរំចេកស្ថិតនៅភូមិស្យាអំពិលឃុំបារាយណ៍ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។-សមាសភាពចូលរួមមាន=+ខាងក្រុមលោកបណ្ឌិតម៉ាទីន-ឯកឧត្រមបណ្ឌិតផុន កសិកា ប្រធាវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម រាជបណ្ឌិត្យសភាកម្ពុជា ភ្នំពេញ-លោកហ៑ាង មេសាអនុប្រធានការិយាល័យក្រសួងវប្បធម៌និងវិចិត្រសិល្បៈភ្នំពេញ-លោកឡុញ ឡាយ មន្ត្រីជំនាញបុរាណត្ថុវិទ្យា ភ្នំពេញ-កញ្ញា តាកេត ស័កដា មន្ត្រីជំនាញបុរាណវត្ថុវិទ្យា រាជបណ្ឌិត្យសភា ភ្នំពេញ+ខាងឃុំមានសមាសភាពដូចខាងក្រោម=-លោក.ឈុន ស្រ៑ុន ប្រធានក្រុមប្រឹក្សានិងជាមេឃុំ-លោក គង់ សុមុនីជំទប់ទី១ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាឃុំបារាយណ៍-លោកឌុំ សំភាជ មេប៉ុស្តិ៍-លោកធី ធា នាយរងប៉ុស្តិ៍-លោកឆេង ប្រុសនាយរងប៉ុស្តិ៍-លោកឆេង សុខនាយរងប៉ុស្តិ៍-លោកម៉ៅ ម៉េនមេភូមិស្យាអំពិលដើម្បីចុះសិក្សាស្រាវជ្រាវទីទាំងទួលប្រវត្តិសាស្រ្ត ឡដុតឥដ្ឋដែលមានកម្ទេចបំណែកកុលាលភាជន៍ និងបានដាក់កម្លាំងប៉ុស្តិ៍ការពារក្រុមការងារ។សូមគោរពរាយការណ៍បងប្អូនពូមីងកូនក្មួយនៅភូមិស្យាអំពិលឃុំបារាយណ៍ជ្រាបដោយក្តីគោរព។ដោយ% ទូច រ៉ាវុធ
រថយន្តសាំយ៉ុងដឹកថ្នាំលាប U90 ឆ្លងចរន្តភ្លើងឆាបឆេះខ្ទេចទាំងស្រុង នៅស្រុកបរិបូណ៍
កំពង់ឆ្នាំង ៖ រថយន្តសាំយ៉ុងដឹកថ្នាំលាប U90មួយគ្រឿង ឆ្លងចរន្តភ្លើងឆាបឆេះខ្ទេចទាំងស្រុង កាលពីវេលាម៉ោង៥៖៣០នាទីព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ នៅចំណុចមុខផ្សារពន្លៃ តាមបណ្ដោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១២៣-១២៤ ស្ថិតក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។ នគរបាលស្រុកបរិបូណ៌ បានឲ្យដឹងថា រថយន្តសាំយ៉ុងដែលត្រូវអគ្គិភ័យឆេះខ្ទេចទាំងស្រុងនេះ ពាក់ស្លាកលេខ ភ្នំពេញ 2AA-0144 បើកបរដោយបុរសម្នាក់ ឈ្មោះ ទិត្យ ហេង អាយុ ៣០ឆ្នាំ ទីលំនៅភូមិអង្គស្នាយខាងជើង ស្រុកអង្គរជ័យ ខេត្តកំពត។ ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ រថយន្តខាងលើបានដឹកទំនិញមកដល់កន្លែងកើតហេតុ ស្រាប់តែមានអណ្តាតភ្លើងឆេះចេញពីក្នុងរថយន្ត ហើយម្ចាស់ក៏បានឈប់អែបខាង រួចស្ទុះចេញមកខាងក្រៅ បន្ទាប់មកអណ្ដាតភ្លើងបានឆេះយ៉ាងសន្ឋោសន្ឋៅ បណ្ដាលឲ្យខ្ទេចទាំងស្រុង រួមទាំងសម្ភារៈផងដែរ។ ចំពោះការខូចខាត គឺរថយន្តសាំយ៉ុង ១គ្រឿង ថ្នាំលាបU90 ជាច្រើនធុង ល្បាយទឹកក្រូច និងសម្ភារៈជាច្រើនទៀត ដែលប្រមាណទឹកប្រាក់ មានចំនួនជាង២ម៉ឺនដុល្លារ។ សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលបណ្ដាលឱ្យមានការឆាបឆេះនេះ សង្ស័យបណ្ដាលមកពីឆ្លងប្រព័ន្ធភ្លើងរថយន្ត។ ក្នុងករណីនេះដែរ គេឃើញរថយន្តពន្លត់អគ្គិភ័យ របស់អធិការនគរបាលស្រុកបរិបូរណ៍ ចេញអន្តរាគមន៍ពន្លត់ដែរ […]
រមណីយដ្ឋានទឹកឆារមណីយដ្ឋានទឹកឆាមានទីតាំងស្ថិតនៅក្នុងភូមិថ្ម ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម…
-រមណីយដ្ឋានទឹកឆារមណីយដ្ឋានទឹកឆាមានទីតាំងស្ថិតនៅក្នុងភូមិថ្ម ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ រមណីយដ្ឋាននេះ មានចម្ងាយប្រហែល៤២គីឡូម៉ែត្រពីទីរួមខេត្តកំពង់ចាម ។ តំបន់នេះមានសក្តានុពលទាក់ទាញភ្ញៀវទេសចរ រួមមានប្រាសាទបុរាណ និងធារាសាស្ត្រសម្រាប់ស្រោចស្រពដីស្រែកសិកម្មភាគច្រើននៃភ្ញៀវទេសចរគឺនិយម ទៅមុជទឹកដ៏ថ្លាយង់ ដែលហូរចេញពីប្រភពទឹកក្រោមដី។-ស្ពានឫស្សីកោះប៉ែនស្ពានឫស្សីកោះប៉ែន ស្ថិតនៅចម្ងាយ ១គ.ម ពីរង្វង់មូលគីហ្សូណា ជិតនឹងវត្តដីដុះ នៅក្នុងឃុំកោះមិត្ត ក្រុង កំពង់ចាម ។ ស្ពាននេះកសាងឡើងដោយប្រើប្រាស់ឬស្សីទាំងអស់ ហើយត្រូវបានសាងសង់ឡើងវិញជារៀង រាល់ឆ្នាំទំហំ ១.៥ម ទៅ ២ម ប្រវែងប្រមាណ ១គ.ម។