(ភ្នំពេញ): ស្ថិតក្រោមម្លប់សន្តិភាព ដែលជាស្នាដៃរបស់គណៈបក្សប្រជាជនកម្ពុជាតែមួយគត់ក្នុងនាមជាមន្ត្រីបំរើបងប្អូនប្រជាពលរដ្ឋ ត្រូវតែចុះដល់ទីកន្លែងផ្ទាល់ដើម្បីស្វែងយល់ពីទុក្ខកង្វល់របស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន -លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅនិងជាប្រធានគណៈបក្សប្រជាជនកម្ពុជា ខណ្ឌព្រែកព្នៅ បានចាត់តាំងលោក ឈាន សុវិទ្យា អនុប្រធានក្រុមការងារចុះជួយសង្កាត់សំរោង បានដឹកនាំប្រធានអនុប្រធាន សមាជិកសាខាបក្សភូមិគ្រួស នៅព្រឹកថ្ងៃសៅរ៍ ទី១០ខែមិថុនាឆ្នាំ២០២៣ ចុះតាមខ្នងផ្ទះសួរសុខទុកពិនិត្យប័ណ្ណព័ត៌មាន និងអត្តសញ្ញាណប័ណ្ណ ក្នុងនោះក៏បាននាំយកថវិការរបស់សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនសមាជិកបក្សតាមរយៈ ឯ.ឧ ឃួង ស្រេង ប្រធានគណបក្សរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ ឯកឧត្តម ហួត ហៃ អនុប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ និងជាប្រធានក្រុមការងារចុះជួយសង្កាត់សំរោង ចែកជូនដល់សមាជិក សមាជិកាគណបក្សសង្កាត់សំរោង ស្ថិតនៅក្នុងភូមិគ្រួស សរុបបានចំនួន១២៩៤ នាក់ ស្មើនិងចំនួន៣៤៧គ្រួសារ ។
យោងតាមការរៀបរាប់របស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិគ្រួស ពួកគាត់ពិតជាមានក្តីសប្បាយរីករាយណាស់ នៅពេលបានទទួលបានអំណោយរបស់ សម្តេចតេជោ ជាពិសេសមន្ត្រីក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅទាំងអស់ ដែលលោកតែងតែខិតខំយកចិត្តទុកដាក់ រាល់សុខទុក្ខរបស់ពួកគាត់ ទាំងថ្ងៃទាំងយប់ ប្រៀបដូចក្រុមគ្រួសារតែមួយ។
ពួកគាត់ក៏បានប្តេជ្ញាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលខាងមុខនេះអោយបានគ្រប់ៗគ្នា ដើម្បីអោយប្រទេសយើងមានសុខសន្តិភាព និងការអភិវឌ្ឍន៍បន្តជឿនលឿនទៅមុខជារៀងរហូត។ដោយ:ទូច រ៉ាវុធ