ព័ត៌មានជាតិ

ឯកឧត្តម លី វ៉ាន់ហុង អំពាវដល់ប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីបំពេញកាតព្វជាប្រជាពលរដ្ឋល្អ…

(កំពុងចាម): ឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័ត៌មាន ជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះពង្រឹងឃុំមហាខ្ញូង ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម បានអំពាវនាដល់ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះត្រូវនាំគ្នាអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និតិកាលទី៧ ឲ្យបានគ្រប់ៗគ្នា នាពេលខាងមុខនេះ។

ការអំពាវនាវឲ្យប្រជាពលរដ្ឋ នាំគ្នាអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឲ្យបានគ្រប់ៗគ្នានេះ ធ្វើឡើងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសដែលឯកឧត្តមដឹកនាំក្រុមការងារចុះពង្រឹងឃុំមហាខ្ញូងទាំងមូល និងដោយឡែកក្រុមការចុះពង្រឹងមូលដ្ឋានភូមិអង្គជ័យលើ មានឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មាន អេឡិចត្រូនិច អឹមអេសជេ ជាប្រធានក្រុមការងារចុះជួយភូមិអង្គជ័យលើ ឃុំមហាខ្ញូង ស្រុកកោះសូទិន ចុះផ្ទាល់តែម្តង។

ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មាន អេឡិចត្រូនិច អឹមអឹសជេ ជាប្រធានក្រុមការងារចុះមូលដ្ឋានភូមិអង្គរជយ័លេី ឃុំមហាខ្ញូង  បានឲ្យដឹងថា ដោយឈ្លាតពេលដ៏មមាញឹកពីកិច្ចការងារប្រចាំថ្ងៃលោកបានដឹកនាំបងប្អូនអ្នកសារព័ត៌មាន មានចាងហ្វាង អគ្គនាយក និពន្ធនាយក និងសមាជិក សមាជិកា នៃសមាគមសារព័ត៌មាន អេឡិចត្រូនិច អឹមអេសជេ ជាច្រើនរូប បានអបដំណើរជាមួយឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័ត៌មាន ជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះពង្រឹងឃុំមហាខ្ញូង ចុះជួបសាកសួរសុខទុក្ខប្រជាពលរដ្ឋ តាមខ្នងផ្ទះ និងបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានសិទ្ធបោះនាំគ្នាអញ្ជើញទៅបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២៣ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា ដើម្បីបំពេញសិទ្ធជាពលរដ្ឋល្អ ជាពិសេសជ្រើសមេដឹកនាំប្រទេសជាតិ ដែលមានសមត្ថភាព រក្សាបាននូវស្ថេរភាពនយោបាយ សន្តិភាព និងការអភិវឌ្ឍន៍ប្រកបបដោយការទទួលខុសត្រូវខ្ពស់។

ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ បានបន្តទៀតថា ការចុះសាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិអង្គជ័យលើ ឃុំមហាខ្ញូង ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម នាពេលនេះ មានចំនួន ១៤៩ ខ្នងផ្ទះ ហើយប្រជាពលរដ្ឋ ដែលមានសិទ្ធបោះឆ្នោត ចំនូន ៥១១នាក់។

នាឱកាសនោះ ឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័ត៌មាន ជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះពង្រឹងឃុំមហាខ្ញូង ស្រុក​កោះសូទិន បានធ្វើការអំពាវនាចដល់ប្រជាពលរដ្ឋគ្រប់រូប ដែលមានសិទ្ធបោះឆ្នោតនាំគ្នាអញ្ជើញទៅបោះកុំខកខាន នៅថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០៣ ខាងមុខនេះ ដើម្បីបំពេញកាតព្វកិច្ច និងសិទ្ធសេរីភាព ជាប្រពលរដ្ឋល្អ ក្នុងការជ្រើសរើសមេដឹកនាំប្រទេសជាតិប្រកបដោយគុណធម៌ ជាពិសេសរក្សាបានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចំរើនទៅមុខជាលំដាប់។

សូមជម្រាបថា ការអំពាវនាវខាងលើនេះ បន្ទាប់មានក្រុមជ្រុលនិយមនៅក្រៅស្រុកមួយក្តាប់តូច បានធ្វើយុទ្ធនាការ WiFi មិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត ឬគូសសន្លឹកឆ្នោតចោល ក្នុងកគោលបំណងបំបែកបំបាក់ផ្ទៃក្នុង ញុះញង់បង្កឱ្យមានចនាប្រឆាំងរដ្ឋាភិបាល ដើម្បីបំពេញមហិចតា និងគោលដៅរបស់ពួកគេ។

សូមបញ្ជាក់ថា ប្រធានក្រុមការងារប្រធានក្រុមការងារចុះមូលដ្ឋានភូមិអង្គរជយ័លេី ក៏បានបន្តទៀត ការងារបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ សូមឱ្យសមាជិក សមាជិកាគណបក្សទាំងអស់ ត្រូវបន្តខិតខំបំពេញការងារឱ្យកាន់តែសកម្មឡើង ដើម្បីទទួលបានការគាំទ្រ និងយកជ័យជម្នះជូនគណបក្សប្រជាជនឱ្យកាន់តែច្រើន៕ដោយ:ទូច រ៉ាវុធ

adm

Leave a Reply

Your email address will not be published. Required fields are marked *