ព័ត៌មានជាតិ

កុំឲ្យចេះតែហ៊ានទៀត! នគរបាលរាជធានីភ្នំពេញ ចាប់ក្រុមក្មេងទំនើងបង្ហោះម៉ូតូ៥នាក់ ដោយកោរសក់ ដោះកង់ម៉ូតូ និងពិន័យតាមច្បាប់

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌទួលគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនក្រុមក្មេងទំនើង៥នាក់ ដែលបានបង្ហោះម៉ូតូ បង្កភាពអនាធិបតេយ្យ តាមដងផ្លូវសាធារណ:នៅចំណុចលើដងផ្លូវលេខ១២៨ ក្រុមទី២៣ ភូមិ៧ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក នៅយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។ ក្រោយឃាត់ខ្លួនហើយ កម្លាំងសមត្ថកិច្ចបានចាប់កោរសក់ ដោះកង់ម៉ូតូ រួចធ្វើការអប់រំ ធ្វើកិច្ចសន្យា និងពិន័យតាមច្បាប់ផងដែរ។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានប្រាប់ថា ក្រុមជនក្មេងទំនើងទាំង០៥នាក់រួមមាន៖

ទី១៖ ឈ្មោះ ហន់ ហ៊ារ៉ូ ភេទប្រុស ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលបន្ទប់លេខ១ ផ្លូវលេខបេតុង សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ទី២៖ ឈ្មោះ ហន់ ហ៊ារ៉ា ភេទប្រុស ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី១០J1 វិទ្យាល័យបាក់ទូក ស្នាក់នៅផ្ទះជួលបន្ទប់លេខ១ ផ្លូវលេខបេតុង សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ទី៣៖ ឈ្មោះ ហេង ពិសិដ្ឋ ភេទប្រុស ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី៨ វិទ្យាល័យបាក់ទូក ស្នាក់នៅផ្ទះជួល ផ្លូវលេខ១៨២ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ទី៤៖ ឈ្មោះ ឆឹល ចន្ថា ភេទប្រុស ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី៩ វិទ្យាល័យបាក់ទូក ស្នាក់នៅផ្ទះជួល ផ្លូវលេខ២១១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ទី៥៖ ឈ្មោះ នុត សុធា ភេទប្រុស ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី៧ វិទ្យាល័យបាក់ទូក ស្នាក់នៅផ្ទះលេខ៨ អាគារទី៨ ជាន់ទី៨ ប្លុកបូរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

លោកថា វត្ថុតាងចាប់យកមាន៖ ម៉ូតូចំនួន ០២គ្រឿងម៉ាក Honda Scoopy I ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GV-8891 ចាប់យកពីឈ្មោះ ឈ្មោះ ហេង ពិសិដ្ឋ និងម៉ូតូម៉ាក Honda C125 ស៊េរី 2005 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1K-5488 ចាប់យកពីឈ្មោះ ហន់ ហ៊ារ៉ូ។ បើអ្នកនាំពាក្យរូបនេះ ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ផ្កាយ៣ ស ថេត បានបញ្ជាទៅកម្លាំងនគរបាលតាមខណ្ឌថា ឲ្យតែឃើញក្រុមក្មេងស្ទាវបង្ហោះ ម៉ូតូនៅកន្លែងណា ត្រូវតែចាប់នៅតែកន្លែងនោះ មិនលើកលែងឲ្យឡើយ។

ក្រោយពីបានសាកសួរចប់ សមត្ថកិច្ចបានឱ្យចុះកិច្ចសន្យាអប់រំ មិនឲ្យធ្វើសកម្មភាពបង្ហោះម៉ូតូលើកក្រោយទៀត និងបានហៅអនាព្យាបាលឲ្យមកធានាត្រឹមត្រូវ ដើម្បីបានត្រឡប់ទៅលំនៅដ្ឋានវិញរៀងៗខ្លួនវិញ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *