ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងសាធារណការ បានបញ្ជាក់តាមបណ្តាញសង្គមថា ទឹកហូរកាត់ផ្លូវល្បឿនលឿន នៅចន្លោះគីឡូម៉ែត្រ K168 – K169 ស្ថិតនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ…

អ្នកនាំពាក្យក្រសួងសាធារណការ បានបញ្ជាក់តាមបណ្តាញសង្គមថា នៅម៉ោងជាង៦ព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅចន្លោះគីឡូម៉ែត្រ K168 – K169 ស្ថិតនៅភូមិមួយ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានករណីទឹកហូរកាត់ លើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ខណៈមេឃភ្លៀង បន្តបង្អុរយ៉ាងខ្លាំង។ កម្លាំងនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈប្រចាំការលើផ្លូវល្បឿនលឿន បានកំពុងអន្តរាគមន៍នៅកន្លែងកើតហេតុដោយ ដោយអ្នកបើកបរអាចធ្វើដំណើរបានលើគន្លងវ៉ាជែង ដោយមិនមានការកាត់ផ្តាច់ចរាចរណ៍ឡើយ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *