ព័ត៌មានជាតិ

លោក ព្រាប សុវត្ថិ ទទួលស្គាល់កំហុសរបស់ខ្លួន ចំពោះការសង់របងផ្ទះរំលោភលើចិញ្ចើមផ្លូវ បន្ទាប់ពីអាជ្ញាធរចុះធ្វើការវាស់វែង

ភ្នំពេញ ៖ មន្ទីសូរិយោដី រួមទាំងចៅសង្កាត់ខណ្ឌសែនសុខ នៅព្រឹកថ្ងៃច័ន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២០នេះ បានចុះធ្វើការត្រួតពិនិត្យ និងវាស់វែងដោយបាញ់GPS កំណត់ព្រំដី នៅចំណុចដែលមានបញ្ហា ត្រង់ព្រំប្រទល់ដីរបស់លោក ព្រាប សុវត្ថិ ពេលនេះទើបដឹងថា សំណង់ផ្ទះរបស់លោក ព្រាប សុវត្ថិ ពិតជាបានសាងសង់រំលោភលើចិញ្ចើមផ្លូវ ហើយលោក ព្រាប សុវត្ថិ ក៏បានទទួលស្គាល់ថា សំណង់របស់គាត់ពិតជាសាងសង់រំលោភលើចិញ្ចើមផ្លូវពិតប្រាកដមែន ហើយលោកក៏បានផ្តិតមេដៃទទួលស្គាល់ចំពោះមុខមន្ទីសូរិយោដីផងដែរ។

ដូច្នេះហើយយើងឃើញថា ការលើកឡើងរបស់ប្រជាពលរដ្ឋកន្លងមក ពីបញ្ហាការសាងសង់រំលោភលើចិញ្ចើមផ្លូវធ្វើឲ្យផ្លូវរួមតូច របស់តារាចម្រៀងល្បី លោក ព្រាប សុវត្ថិ គឺជាការពិតមែនមិនមែន ដូចដែលលោក ព្រាប សុវត្ថិ លើកឡើងថា ប្រជាពលរដ្ឋមូលបង្កាច់ធ្វើឲ្យអាប់អោនកិត្តិយសរបស់លោកនោះទេ។

គួររំលឹកផងដែរថា ទីលំនៅរបស់តារាចម្រៀង លោក ព្រាប សុវត្ថិ ដែលមានទីតាំងស្ថិតនៅភូមិច្រេស សង្កាត់គោងឃ្លាង ខណ្ឌសែនសុខ បានសាងសង់រំលោភលើចិញ្ចើមផ្លូវ ធ្វើឱ្យផ្លូវរួមតូច រោងអារឈើ បិទផ្លូវ នៅខាងក្រោយផ្ទះរបស់លោក ធ្វើឱ្យមានការប៉ះពាល់ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងទីតាំងនោះជាច្រើនគ្រួសារ។

កន្លងមក ប្រជាពលរដ្ឋក៏បានប្ដឹងទៅអាជ្ញាធរមូលដ្ឋាន ពីបញ្ហាសង់រោងឈើបិទផ្លូវ នៅខាងក្រោយផ្ទះរបស់តារាចម្រៀង លោក ព្រាប សុវត្ថិ បើទោះបីជាអាជ្ញាធរទទួលបានបណ្ដឹងរបស់ប្រជាពលរដ្ឋហើយ នៅតែគ្មានដំណោះស្រាយ រហូតប្រជាពលរដ្ឋធ្វើការទំនាក់ទំនងទៅអ្នកសារព័ត៌មាន ដើម្បីចុះមកធ្វើការផ្សាយផ្ទាល់ ពេលនោះ ទើបអាជ្ញាធរមូលដ្ឋានខណ្ឌសែនសុខ ចុះមកត្រួតពិនិត្យនៅទីតាំងមានជំលោះ នឹងបើកការបរប្រជុំជាមួយប្រជាលរដ្ឋ រួមទាំងលោក ព្រាប សុវត្តិ ដើម្បីដោះស្រាយពីបញ្ហាខាងលើនេះ។

ក្រោយមក លោក ព្រាប សុវត្ថិ ក៏បានយល់ព្រម រុះរើរោងឈើដែលនៅខាងក្រោយផ្ទះចេញ ហើយបានឲ្យប្រជាពលរដ្ឋសុំទោសគាត់ជាសាធារណៈ ដែលអ្នកសារព័ត៌មានធ្វើការផ្សព្វផ្សាយធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់គាត់។ តែអ្វីគួរឱ្យគត់សំគាល់ជាខ្លាំងទៀតនោះ មហាជនក្នុងបណ្ដាញសង្គមដែលជាអ្នកគ្រាំទ្រលោក ព្រាប សុវត្ថិ បានចោទប្រកាន់ និងជេប្រមាណប្រជាពលរដ្ឋម្នាក់ ដែរជាគ្រូពេទ្យថា គាត់ឆ្កួតបានយកប្លង់មិនពិតមកពីណា ចោទគាត់ (លោក ព្រាប សុវត្ថិ) ថាសាសង់រំលោភលើចិញ្ចៀមផ្លូវ៕ ask-post ~ទូច រ៉ាវុធ

adm

Leave a Reply

Your email address will not be published. Required fields are marked *