ព័ត៌មានជាតិ

រថយន្តបើកបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំម្ចាស់មនុស្សរួចផុតពីគ្រោះថ្នាក់…

ភ្នំពេញ÷បុរសម្នាក់ក្រោយពីមេឃមានធ្លាក់ភ្លៀងមួយមេរួចមកក៍បានបើករថយន្តរេចង្កូតទៅបុកជាមួយរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អអ្នកបើកបររួចផុតពីគ្រោះថ្នាក់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១នឹង០០នាទី រំលងអធ្រាត្រមានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ ស្ថិតតាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការណ៍នេះបានកើតឡើង គេបានឃើញបុរសម្នាក់បើករថយន្តម៉ាកTOYOTAព្រូសពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AG-8316 បើកធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ខណៈពេលមុខដល់ត្រង់នឹងចំណុចកើតហេតុខាងលើក៍ស្រាប់តែរេចង្កូតទៅបុកជាមួយនឹងរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងឲ្យរោងការខូចរថយន្តនិងទ្រូងផ្លូវយ៉ាងដំណំ តែសំណាងល្អអ្នកបើកបរផុតពីគ្រោះថ្នាក់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានជាប់បានចុះទៅដល់នៅដល់ដើម្បីត្រួតពិនិត្យមើលឃើញថារថយន្តបង្ករងការខូចខាតដល់សម្បត្តិរបស់រដ្ឋទើបទាក់ទងទៅផ្នែកជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យចុះមកធ្វើការវាស់វែងនិងយករថយន្តបង្កទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ។រាយការដោយ%ទូច រ៉ាវុធ

adm

Leave a Reply

Your email address will not be published. Required fields are marked *