ខេត្តស្ទឹងត្រែង÷ហេតុការណ៍គួរឲ្យរន្ធត់រវាងរថយន្តធុនធំ ប្រលះគ្នាពេញទំហឹងជាមួយរថយន្តដឹកទឹកកក បណ្តាលឲ្យមនុស្សពីរនាក់ស្លាប់ភ្លាមៗ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គួរឲ្យរន្ធត់នេះកើតឡើងនៅវេលាម៉ោងប្រមាណ៩,១៩នាទី ថ្ងៃទី២ ខែមករា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៩ ស្ថិតក្នុងភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា: រថយន្តដឹកទឹកកក ជាកម្មសិទ្ធិរបស់លោកទូច ភាច ថៅកែរោងចក្រផលិផទឹកកក និងទឹកសុទ្ធ រស់នៅភូមិត្នោតថ្មី ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ក្នុងទិសដៅបញ្ច្រាសទិសគ្នា ដោយរថយន្តទឹកកបើកបរពីកើតទៅពីលិច រីឯរថយន្តដឹងដំឡូងទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុ ក៏បានបុកពេញទំហឹងបណ្តាលយុវជនម្នាក់ស្លាប់បាត់បងជីវិតភ្លាមៗ គួរឲ្យសង្វេគ ពីនាក់រងរបួសធ្ងន់ និងស្លាប់ម្នាក់ទៀត ក្រោយពេលបញ្ចូនទៅសង្គ្រោះបន្ទាន់នៅនិងមន្ទីពេទ្យខេត្ត ចំណែកតៃកុងរថយន្តធុនធំរងរបួសស្រាល។នេះបើតាមរបាយការណ៍ប៉ុស្តិ៍នគបាលរដ្ឋបាលសំអាង បានបញ្ជាក់ថា: ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ រថយន្តម៉ាកហ៉ីយ៉ាន់ដាយ ពណ៌សរ ដឹកទឹកកក ពាក់ស្លាកលេខ3D. 3597.បើកបរដោយតៃកុងឈ្មោះភាជ ចាន់រ៉ា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បើកបពីកើតទៅលិច អ្នករួមដំណើរ២នាក់ស្លាប់ម្នាក់ផ្សេងទៀត។ ១.ឈ្មោះឡុង គាតូច (តុញ) ភេទប្រុសអាយុ២៤ឆ្នាំ បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនិងកន្លែងកើតហេតុ ២.ឈ្មោះភាជ ឌីណា ភេទប្រុស អាយុ២៤ឆ្នាំ រងរបួសធ្ងន់បានស្លាប់បាត់បង់ជីវិតនៅមន្ទីពេទ្យខេត្ត ក្រោយបញ្ចូនទៅសង្គ្រោះ រស់នៅភូមិឃុំកើតហេតុជាមួយគ្នា។ ចំណែកអ្នកបើកបររថយន្តសុបពើពណ៍ខៀវ ពាក់ស្លាកលេខព្រៃវែង.3A.0726 បើកបរពីលិចទៅកើត ដឹកដំឡូងមីស្រស់ អ្នកបើកបរឈ្មោះរ៉ុន រឿន ភេទប្រុស អាយុ៤២ឆ្នាំ រងរបួសស្រាល បច្ចុប្បន្នរស់នៅភូមិប៉ាលហាល ឃុំប៉ាលហាល ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទខេត្តស្ទឹងត្រែង ។បច្ចុប្បន្នសាកសពត្រូវបានប្រគល់ឲ្យទៅ ក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី ព្រះពុទ្ធសាសនា នៅភូមិឃុំកើតហេតុខាងលើ។ ចំណែករថយន្តទាំងពីរគ្រឿងត្រូវបាន សមត្ថកិច្ចនគបាលចរាចរណ៍ ធ្វើការស្ទូចដឹកយកមករក្សាទុក នៅអធិការដ្ឋាននគបាលស្រុកថាឡាបរិវ៉ាត់ ចាត់ការបន្តតាមនិតិវិធី។ សមត្ថកិច្ចបានសន្និដ្ឋានថា គ្រោះថ្នាក់ចរាចរណ៍ខាងលើ បណ្តាលមកពីរអ្នកបើកបរ មិនគោរពសិទ្ធអាទិភាព រំលោបមកលើគំនូសផ្លូវពណ៍លឿង រថយន្តធុនធំ និងមិនបានគោរពច្បាប់បើកបរ។