ព័ត៌មានជាតិ

សង្វៀនបញ្ជល់មាន់ និងអាប៉ោងនៅសង្កាត់ស្ទឹងមានជ័យ៣​ ត្រូវសមត្ថកិច្ចចុះបង្អើលអ្នកលេងរត់អស់ហើយ

ភ្នំពេញ៖ ពលរដ្ឋលើកឡើងថា តើសង្វៀនជល់មាន់​ និង​អាប៉ោង​ នៅភូមិ​ទ្រា៤​ សង្កាត់​ស្ទឹងមានជ័យ​ទី​៣​ ខណ្ឌ​មានជ័យ​ មានការជាប់ពាក់ពន្ធ័ជាមួយលោក ម៉េង វិមានតារា ដែរឬទេ? បានជាអាចដំណើរបានយ៉ាងរលូនបែបនេះ? ចុះឯណាទៅការអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាពនោះ?

បើទោះបីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញបទបញ្ជារអោយអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់អោយទប់ស្កាត់និងបង្ក្រាបបទល្មើសលួចលាក់បង្កប់ល្បែងស៊ីសងគ្រប់​ប្រភេទ​ជា​ពិសេស​មាន់​ជល់​ អាប៉ោង​ និង​ល្បែង​ស៊ី​សង​ផ្សេងៗ​ទៀត​ ដើម្បីធានាបាននូវសុវត្តិភាពជូនពលរដ្ឋ តែអាជ្ញាធរពាក់ព័ន្ធមួយចំនួននៅមិនទាន់អនុវត្តន៍បាននៅឡើយ បែជាបណ្ដែតបណ្ដោយអោយមានទីតាំងបង្កប់ល្បែងស៊ីសងទាំងនេះកើតមានជាច្រើនកន្លែងបន្ថែមទៀត ហាក់ដូចជាផ្គើនបទបញ្ជារបស់ សម្តេច តេជោ នាយករដ្ឋមន្ត្រីទៅវិញ។

គួរំលឹកថា ឯកឧត្ដម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានី ភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩កន្លងទៅ បានដាក់ចេញជាវិធានការក្ដៅលើការបង្ក្រាបបទល្មើសនានា និងបង្ក្រាបល្បែងស៊ីសង់គ្រប់ប្រភេទទាំងអស់នៅទូទាំងខណ្ឌ ១៤ ក្នុងរាជធានីភ្នំពេញ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានការរស់នៅដោយភាពកក់ក្តៅ និងសុខសាន្តខណៈ ដែលប្រទេសជាតិ មានសន្តិភាពពេញបរិបូណ៌ ។

ការដាក់ចេញនូវវិធានការបែបនេះបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយមានការចូលរួមពីកម្លាំងមានសមត្ថកិច្ចទាំងពីរភេទអាជ្ញាធរ ដែនដី ទាំង១៤ខណ្ឌ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា ការបង្កើតឱ្យមាន កិច្ចប្រជុំគណៈបញ្ជាការឯកភាពនេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីដាក់ចេញជាផែនការ និងវិធានការផ្សេងទៀតក្នុងការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ដើម្បីភាពសុខសាន្តជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ៕ដោយ >ទូច រ៉ាវុធ

adm

Leave a Reply

Your email address will not be published. Required fields are marked *