ញត្តិគាំទ្រ ចំពោះការប្រកាស និងការដាក់ឱ្យប្រើប្រាស់ “ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា”យើងខ្ញុំជាថ្នាក់ដឹកនាំ និងសមាជិក នៃសមាគមសារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ (AEMSJ) សូមគាំទ្រ ចំពោះការដាក់ឲ្យប្រើប្រាស់ “ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា” ដែលមានគោលដៅតម្រង់ទិសអ្នកសារ ព័ត៌មានកុំឱ្យដើរហួសដែនកំណត់នៃច្បាប់ និងជួយលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈរបស់សមាគមសារព័ត៌មាន អង្គភាពស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានឱ្យគោរព និងប្រតិបត្តិគោលការណ៍ក្រមសីលធម៌ឱ្យបានត្រឹមត្រូវ។ សមាគមសារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ (AEMSJ) មើលឃើញថា “ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន កម្ពុជា” បានលើកពីគោលការណ៍គ្រឹះជាមូលដ្ឋាននៃវិជ្ជាជីវៈសារព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មាន ដែលប្រមូលធាតុ ចូលដ៏សំខាន់សម្រាប់អ្នកសារព័ត៌មានយកទៅអនុវត្ត ដើម្បីជៀសផុតពីការចោទប្រកាន់ ឬល្មើសច្បាប់ព្រហ្មទណ្ឌជាដើម។ ជាមួយគ្នានេះសមាគមសារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ (AEMSJ) សូមចូលរួមគាំទ្រយ៉ាងពេញទំហឹង ចំពោះការផ្សព្វផ្សាយ និងការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា” ដែល បានរៀបចំឡើងដោយក្រសួងព័ត៌មានកាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ក្នុងសន្និសីទសារព័ត៌មាន នៃទីស្តីការក្រសួង ព័ត៌មាន។សមាគមសារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ (AEMSJ) បានចាត់ទុកថា “ធម្មនុញ្ញវិជ្ជាជីវៈសារ ព័ត៌មានកម្ពុជា” ពិតជាមានសារៈសំខាន់ និងមានប្រយោជន៍ណាស់ សម្រាប់អ្នកសារព័ត៌មានទាំងអស់គ្នា ដើម្បីពង្រឹង នូវការផលិតព័ត៌មានប្រកបដោយប្រសិទ្ធិភាពខ្ពស់ ដោយមិនប្រាសចាកពីក្រមសីលធម៌ និងវិជ្ជាជីវៈរបស់ខ្លួន ដែលជាហេតុ នាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍សង្គម និងសិទ្ធិបុគ្គល។ជាថ្មីម្តងទៀតយើងខ្ញុំជាថ្នាក់ដឹកនាំ និងសមាជិក នៃសមាគមសារព័ត៌មាន អេឡិចត្រូនិច អ៊ឹម អេស ជេ (AEMSJ) សូមប្រកាសគាំទ្រចំពោះក្រសួងព័ត៌មានដែលបានបង្កើត ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា” នេះឡើង ដើម្បី ជាប្រយោជន៍សង្គម ផ្តល់នូវសិទ្ធិពេញលេញដល់អ្នកសារព័ត៌មានក្នុងការបំពេញការងាររបស់ខ្លួនក្នុងសង្គម ការផ្សព្វផ្សាយ ព័ត៌មានដែលមានតុល្យភាពប្រកបដោយគុណភាព និងការពិត មិនក្លែងបន្លំ ចូលរួមជំរុញឱ្យសង្គមឆ្ពោះទៅរកការរីកចម្រើន៕
Related Articles
ក្មេងៗយកគ្រាប់មិនស្គាល់ឈ្មោះគប់លេងជាច្រើនលើក បណ្តាលឲ្យផ្ទុះត្រូវរបួស៤នាក់
ខេត្តពោធិ៍សាត់៖ នៅល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានករណីផ្ទុះសំណល់ជាតិពីសង្គ្រាម របួសចំនួន៤នាក់ ក្នុងនោះមានកុមារា៣នាក់និងយុវជនម្នាក់។ អាជ្ញាធរមីនបានប្រកាសព័ត៌មានថា មានករណីក្មេងៗ៤នាក់យកគ្រាប់មិនស្គាល់ឈ្មោះគប់លេងជាច្រើនលើក បណ្តាលអោយផ្ទុះត្រូវរបួសទាំង៤នាក់ កើតឡើងនៅចំណុចតង់ខៀវ ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ជនរងគ្រោះទាំងបួននាក់រួមមាន៖ ១)ឈ្មោះសយ តុលា ភេទប្រុស អាយុ១៥ឆ្នាំ (របួសធ្ងន់) ២)ឈ្មោះ សយ កុម្ភះ ភេទប្រុស អាយុ១៣ឆ្នាំ (របួសធ្ងន់) ៣)ឈ្មោះ កួយ តាំងយូរ ភេទប្រុស អាយុ២២ឆ្នាំ (របួសធ្ងន់) និង៤) ឈ្មោះ សយ ស៊ីណាត ភេទប្រុស ១០ឆ្នាំ (របួសស្រាល)។ ជនរងគ្រោះទាំង៤នាក់រស់នៅភូមិ ឃុំកើតហេតុខាងលើ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់។ លោកហេងរតនាអគ្គនាយកស៊ីម៉ាក់បានថ្លែងសារលើហ្វេសប៊ុកផ្លូវការរបស់លោកថា ពិតជាសោកស្តាយចំពោះគ្រោះថ្នាក់! សូមអំពាវនាវហេីយអំពាវនាវទៀត សូមកុំវាយដំនិងលេងគ្រាប់ ព្រោះគ្មានគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះស្អុយនោះទេ ឬមិនផ្ទុះនោះទេ មានតែអ្នកជំនាញអាចវាយតម្លៃគុណភាពគ្រាប់ទាំងឡាយនោះបាន ដូចនេះនៅឃេីញគ្រាប់សំណល់ជាតិផ្ទុះពីសង្គ្រាម សុំប្រញាប់ប្រញាល់ទាក់ទងកម្លាំងប៉ូលីស […]
ជនសង្ស័យរំលោភសម្លាប់ទៅលើក្មេងស្រីជាសិស្សសាលាថ្នាក់ទី១២ នៅខេត្តកំពង់ចាមនោះ ឥឡូវនេះឃាត់ខ្លួនបានឃាតករហើយ…
កំពង់ចាម÷យុវតីជាសិស្សសាលាថ្នាក់ទី១២ៈម្នាក់ត្រៀមខ្លួនដើម្បីប្រលងយកសញ្ញាប័ត្រទុតិយភូមិ (បាក់ឌុប)ទៅហើយនោះត្រូវបានជនដៃដល់ជាឃាតកមានគ្នាចំនួន០៦ៈនាក់ បានចាប់រំលោភហើយសម្លាប់យ៉ាងឃោឃៅព្រៃផ្សៃជាទីបំផុតនៅក្នុងស្រុកចំការលើ ខេត្តកំពង់ចាម សមត្ថកិច្ចកំពុងដុតដៃដុតជើងនឹងស្រាវជ្រាវដើម្បីស្វែងរកឃាតករដែលបានរំលោភហើយសម្លាប់មកលើក្មេងស្រីម្នាក់ជាសិស្សសាលាថ្នាក់ទី១២ៈ ខណៈពេលដែលប្រជាពលរដ្ឋនិងមហាជនបានថ្កោលទោសយ៉ាងខ្លាំងក៏ដូចជាមានការទាមទារឲ្យកម្លាំងសមត្ថកិច្ចនឹងអាជ្ញាធរគ្រប់ជាន់ថ្នាក់ធ្វើយ៉ាងណាដើម្បីចាប់ខ្លួនជនដៃដល់ជាឃាតករួមនឹងបក្ខពួកឲ្យបានយកមកផ្ដន់ទារទោសទៅតាមផ្លូវច្បាប់។រហូតមកដល់ថ្ងៃទី២២ៈខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅវេលាម៉ោង០២ៈនឹង១៥នាទីរសៀលទើបកម្លាំងសមត្ថកិច្ចជំនាញបានសហការគ្នាជាមួយនឹងកងកម្លាំងប្រជាការពារនៅក្នុងភូមិប៉ាងនឹងភូមិបុស្សថ្លាន់ជាច្រើននាក់បានចុះទៅចាប់ខ្លួនបក្ខពួកជាឃាតកបានម្នាក់ដែលបានរំលោភហើយសម្លាប់ទៅលើក្មេងស្រីសិស្សសាលាថ្នាក់ទី១២ យ៉ាងព្រៃផ្សៃដែលប្រទេសជាតិយើងមិនអាចទទួលយកបាន។យោងតាមប្រភពព័ត៌មានដែលក្រុមការងារយើងទទួលបានពីមិត្តភ័ក្ររបស់ជនរងគ្រោះម្នាក់ប្រាប់ឲ្យដឹងថានៅមុនពេលហេតុការនេះបានកើតឡើងយុវតីដែលជាជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងចេញពីក្នុងសាលារៀនតែម្នាក់ឯងធ្វើដំណើរឆ្លងកាត់ផ្លូវស្ងាត់ដាច់ស្រយាលទើបបណ្ដាលឲ្យជនដៃដល់ជាឃាតកររួមជាមួយនឹងបក្ខពួករបស់គេមានចំនួន០៦ៈនាក់ទៀតបាននាំគ្នាស្ទាក់ចាប់យុវតីជាជនរងគ្រោះដែលមានចរិកស្លូតបូតយកខ្សែមកទាក់កហើយអូសយកទៅរំលោភសេពសន្តវៈនៅលើរូបរាងកាយរបស់នាងហើយហើយជនដៃដល់ជាឃាតករសម្លាប់ដើម្បីបំបាត់ភស្តុតាងតែម្ដង។ពាក់ព័ន្ធនៅក្នុងករណីនេះដែរលោកអឹត និត្យជាមេឃុំ ចំការអណ្ដូង បានឲ្យដឹងបន្ថែមទៀតថា ជនរងគ្រោះមាន ឈ្មោះឌីម អេងជូ ភេទស្រី កើតនៅឆ្នាំ២០០៥ មុខរបរជាសិស្សសាលាថ្នាក់ទី១២ៈត្រូវបានជនសង្ស័យមួយក្រុមមានគ្នា០៦ៈនាក់នាំបក្ខពួកចាប់រំលោភ បានសម្រេចហើយសម្លាប់ជនរងគ្រោះនៅវេលាម៉ោង៥ៈល្ងាច ត្រូវនឹងថ្ងៃទី២០ៈខែវិច្ឆិកា ឆ្នាំ២០២១ ហេតុការណ៍ដែលបានកើតឡើងនេះគឺត្រង់ចំណុចនឹងភូមិលេខ២ៈម្ដុំផ្លូវឡើងទៅភូមិ១១ៈឃុំចំការអណ្ដូង ក្នុងស្រុកចំការលើ ខេត្តកំពង់ចាម៕ដោយ% ទូច រ៉ាវុធ
តើសម្ថកិច្ចសង្កាត់វាលវង់ទៅណាអស់ហើយបានជាមិនបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទនឹងទូរហ្គែមបាញ់ត្រីខ្នាតធំ បង្កប់នៅផ្សារទំនើបសុីធីម៉ល បណ្តោយអោយបេីកលេងដោយរលូន…
05/06/2023(ភ្នំពេញ): មានល្បែងស៊ីសងគ្រប់ប្រភេទស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ លួចបង្កប់បេីកល្បែងស៊ីសងខ្នាតយក្ស មានទូរហ្គែមបាញ់ត្រីកំពុងបេីកដំណេីរការ ដោយរលូនគ្មានខ្វល់ពីសំណាញ់ច្បាប់។ មជ្ឈដ្ឋានខាងក្រៅ! បានបង្ហេីបប្រាប់មកសារព័ត៌មានយេីងខ្ញុំថាមានការ លួចបេីកល្បែងសុីសង ដោយមិនគោរព ប្រសាសន៍របស់ថ្នាក់ដឹកនាំ ហ៊ានផ្គេីន និង បទបញ្ជារបស់សម្តេច តេជោ បែរជាមន្ត្រីអាជ្ញាធរពាក់ព័ន្ធ ក្នុងមូលដ្ឋានហាក់ព្រងេីយ កង្តេីយ គ្មានការទប់ស្កាត់ ទុកឲ្យម្ចាស់ទូរហ្គែមបាញ់ត្រី បេីកដំណេីរការយ៉ាងអាណាធិបតេយ្យ មានល្បែងស៊ីសងជាច្រេីនទីតាំងជាពិសេស នៅផ្សារទំនេីប ស៊ីធីម៉ល នៅជាន់ទី២ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ គួររំលឹកផងដែរថាប្រសាសន៍ របស់ សម្តេច កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ បានចេញបទបញ្ជា យ៉ាងដាច់ណាត់ មួយឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវតែអនុវត្ត តាមបទបញ្ជា និង ចុះបិទទីតាំងលេីបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់អោយខានតែបាន ប្រសាសន៍ របស់ថ្នាក់ដឹកនាំ បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរស្រុក ក្រុង […]