05/06/2023
(ភ្នំពេញ): មានល្បែងស៊ីសងគ្រប់ប្រភេទស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ លួចបង្កប់បេីកល្បែងស៊ីសងខ្នាតយក្ស មានទូរហ្គែមបាញ់ត្រីកំពុងបេីកដំណេីរការ ដោយរលូនគ្មានខ្វល់ពីសំណាញ់ច្បាប់។
មជ្ឈដ្ឋានខាងក្រៅ! បានបង្ហេីបប្រាប់មកសារព័ត៌មានយេីងខ្ញុំថាមានការ លួចបេីកល្បែងសុីសង ដោយមិនគោរព ប្រសាសន៍របស់ថ្នាក់ដឹកនាំ ហ៊ានផ្គេីន និង បទបញ្ជារបស់សម្តេច តេជោ បែរជាមន្ត្រីអាជ្ញាធរពាក់ព័ន្ធ ក្នុងមូលដ្ឋាន
ហាក់ព្រងេីយ កង្តេីយ គ្មានការទប់ស្កាត់ ទុកឲ្យម្ចាស់ទូរហ្គែមបាញ់ត្រី បេីកដំណេីរការយ៉ាងអាណាធិបតេយ្យ មានល្បែងស៊ីសងជាច្រេីនទីតាំងជាពិសេស នៅផ្សារទំនេីប ស៊ីធីម៉ល នៅជាន់ទី២ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
គួររំលឹកផងដែរថាប្រសាសន៍ របស់ សម្តេច កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ បានចេញបទបញ្ជា យ៉ាងដាច់ណាត់ មួយឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវតែអនុវត្ត តាមបទបញ្ជា និង ចុះបិទទីតាំងលេីបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់អោយខានតែបាន ប្រសាសន៍ របស់ថ្នាក់ដឹកនាំ បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិនមានការទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួននោះទេ អាជ្ញាធរពាក់ពន្ធ័ទាំងនោះ និង ត្រូវប្រឈមបាត់បង់ អស់តំណែងជាក់ជាមិនខាន ។
ដោយទ្បែកបនល្បែងសុីសង ខាងលេី នៅតែបន្តបេីកដំណើរការ ដដែលៗ ហេីយសមត្តកិច្ចពាក់ព័ន្ធ មិនមានការទប់ស្កាត់ នៅទ្បេីយ នៅតែអនុញ្ញាត អោយទីតាំងមួយនេះ នៅតែបន្តលួចលាក់បេីកលេង ដោយមានក្រុមអ្នកញៀនល្បែងទាំងនោះ លេងដោយសេរី គ្មានខ្វល់ពីសំណាញ់ផ្លូវច្បាប់របស់សមត្ថកិច្ចពាក់ព័ន្ធ។
ប្រជាពលរដ្ឋ រស់នៅសង្កាត់វាលវង់ ខណ្ឌ7មករា ក្រុងភ្នំពេញ អំពាវនាវដល់លោក នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិនិងលោក ស ថេត ស្នងការដ្ឋាននគរបាលក្រុងភ្នំពេញមេត្តាចាត់មន្រ្តីក្រោមឱវាទចុះពិនិត្យនឹងបង្រ្កាបចំពោះទីតាំងផ្សារទំនើប ស៊ីធីម៉ល នេះផងទាន។
គេហ៊ានបេីកល្បែងហ្គេមបាញ់ត្រី តែអជ្ញាធម៌មិនទាន់ចាត់វិធានការបង្រ្កាបឲ្យស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពនោះទេ៕ដោយ:ទូច រ៉ាវុធ