សេចក្តីជូនដំណឹងស្តីពីការផ្អាកអាជីវកម្ម កាស៊ីណូ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក និងច្រកទ្វារទ្វេភាគីតន់ហន់ ព្រមទាំងផ្សារព្រែកក្រឹស ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត៕
Related Articles
ចាក់សម្លាប់ស្ត្រីម្នាក់រួចអារ.កប៉ងសម្លាប់ខ្លួនតាមក្រោយ
(ភ្នំពេញ): ព័ត៌មានបឋម បុរសម្នាក់បានប្រើកាំបិតចុងស្រួចអារ.ក ប៉ងធ្វើអត្តឃាតុបន្ទាប់ពីបានចាក់សម្លាប់ស្ត្រីម្នាក់ឲ្យដេកស្លាប់ក្នុងថ្លុកឈាម ។ ហេតុការណ៍បានកើតឡើងកាលពីរសៀលថ្ងៃទី ១៨ មេសា នេះ នៅចំណុចផ្ទះលេខ៣១ ផ្លូវ៣៦ បុរីឈូកវ៉ា២ ស្ថិតនៅក្នុងភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ស្ត្រីរងគ្រោះត្រូវគេស្គាល់ឈ្មោះ មាស លក្ខិណា អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានប្ដីឈ្មោះហួ ស៊ិន អាយុ៣៧ឆ្នាំ ជាជនជាតិចិន មុខរបរធ្វើការនៅក្រុមហ៊ុនកិនថ្មមួយកន្លែងក្នុងខេត្តកំពង់ស្ពឺ ។ អ្នកទាំងពីរមានកូនប្រុស២នាក់ សព្វថ្ងៃស្នាក់នៅក្នុងផ្ទះកើតហេតុខាងលើ។ ដោយឡែកជនដៃដល់ជាឃាតកមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ ៕
ក្រសួងសុខាភិបាលហាមឃាត់ ការចែកចាយលក់ផលិតផលគ្រឿងសម្អាង«សាប៊ូម្អងក្បាលល្មៀតខ្មែរ»ផ្ទុកសារធាតុគីមីធ្វើអោយប៉ះពាល់គ្រោះថ្នាក់សុខភាពអាយុជីវិតអ្នកប្រើរប្រាស់
(ភ្នំពេញ)៖ ក្រសួងសុខាភិបាលបានរកឃើញ គ្រឿងសម្អាងឈ្មោះ «សាប៊ូលម្អងក្បាលល្មៀតខ្មែរ» របស់គ្រឹះស្ថានអាហរ័ណ នីហរ័ណ ផលិតផលគ្រឿងសម្អាងភ្នំទ្រទ្រង់ ខេមបូឌា ដែលមាន លោក វ៉ាន់ ឈុនឡន ហៅ ពូឈឹម ជាប្រធានគ្រឹះស្ថានមួយនេះ គឺមានផ្ទុកសារធាតុគីមីបារ៉តលើសកម្រិតបទដ្ឋានស្តង់ដាបច្ចេកទេសកំណត់ ដែលអាចបង្កឲ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សុខភាពស្បែកនិងអាយុជីវិតរបស់អ្នកប្រើប្រាស់ ។នេះបើយោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ស្តីពី ការហាមឃាត់ការចែកចាយឬលក់គ្រឿងសម្អាងឈ្មោះ «សាប៊ូលម្អងក្បាលល្មៀតខ្មែរ» គ្មានលេខប្រវេទន៍និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល ។សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលដែលបណ្ដាញព័ត៌មានទទួលបាន នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ នេះ ក្រសួងសុខាភិបាល បញ្ជាក់ថា តាមលទ្ធផលនៃការត្រួតពិនិត្យគុណភាពដោយមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាលនៃក្រសួងសុខាភិបាល គឺ គ្រឿងសម្អាងឈ្មោះ «សាប៊ូលម្អងក្បាលល្មៀតខ្មែរ» គ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាល ដែលកំពុងចែកចាយដោយគ្រឹះស្ថាន អាហរ័ណ នីហរ័ណ ផលិតផលគ្រឿងសម្អាងភ្នំទ្រទ្រង់ ខេមបូឌា មានផ្ទុកធាតុគីមីបារត លើសកម្រិតបទដ្ឋានស្តង់ដាបច្ចេកទេសកំណត់ ដែលអាចបង្កឲ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សុខភាពស្បែកនិងអាយុជីវិតរបស់អ្នកប្រើប្រាស់ ។ជាមួយគ្នានេះ ចំពោះ គ្រឹះស្ថានអាហរ័ណ នីហរ័ណ ផលិតផលគ្រឿងសម្អាងភ្នំទ្រទ្រង់ ខេមបូឌា ដែលកំពុងចែកចាយផលិតផលនេះ ត្រូវធ្វើការប្រមូល «សាប៊ូលម្អងក្បាលល្មៀតខ្មែរ» ទាំងអស់ពីទីផ្សារដើម្បីធ្វើការកម្ទេចចោល […]
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួល ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេសប្រ៊ុយណេ ដារូសាឡឹម
នៅរាត្រី ថ្ងៃចន្ទ ៦រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា រួមដំណើរដោយ ឯកឧត្តម ហ៊ុន ម៉ានិត និងឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញទទួលព្រះរាជដំណើររបស់ ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេសប្រ៊ុយណេ ដារូសាឡឹម ដែលអមដំណើរដោយព្រះរាជបុត្រា ម៉ាទីន យាងមកកាន់ព្រះរាជាណាចក្រកម្ពុជា។ ការយាងរបស់ព្រះអង្គមកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺមិនមានពិធីផ្លូវការអ្វីនោះទេ គឺជាការនឹករលឹកគ្នាទៅវិញទៅមក និងដើម្បីសោយព្រះក្រយា នាព្រឹកថ្ងៃទី៣០ ខែមេសា ស្អែកនេះ ជាមួយសម្តេចតេជោ ហ៊ុន សែន និងមានវត្តមានកូនប្រុសទាំងបីរបស់សម្ដេចតេជោ នឹងចូលរួមផងដែរ៕