ខេត្តកំពត៖ នៅថ្ងៃអាទិត្យ៤រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ លោក អូន ខន អភិបាលនៃគណៈអភិបាលស្រុក និងសហការី បានទទួលអំណោយសប្បុរសធម៌របស់ក្រុមហ៊ុនហាទៀនវីហ្គាស នូវអង្ករចំនួន ១,០០០គីឡូក្រាម (១តោន) ជូនរដ្ឋបាលស្រុក សម្រាប់ប្រើប្រាស់ក្នុងអំឡុងពេលយុទ្ធនាការបង្ការ ការពារ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងស្រុកកំពង់ត្រាច។
ក្នុងនាមរដ្ឋបាលស្រុក និងជាតំណាងប្រជាពលរដ្ឋក្នុងស្រុកកំពង់ត្រាច សូមជូនពរបុគ្គលិកក្រុមហ៊ុនគ្រប់លំដាប់ថ្នាក់ សូមទទួលបាននូវពុទ្ធពរទាំង៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕