ព័ត៌មានជាតិ

គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត និង​ម៉ូតូ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១ នាក់ របួសធ្ងន់​១ នាក់​, អ្នកបើកបរ​ម៉ូតូ​បត់​ឆ្វេង ខ្ជីខ្ជារ​ខ្វះ​ការប្រុងប្រយ័ត្ន​ទើប​បង្ក​គ្រោះថ្នាក់


​កំពង់ធំ​៖ គ្រោះថ្នាក់​ចរាចរណ៍ រវាង រថយន្ត និង ម៉ូតូ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ១ នាក់ របួសធ្ងន់ ១ នាក់ ខូច​រថយន្ត​១​គ្រឿង ម៉ូតូ ១ គ្រឿង នៅត្រង់ចំណុច​មុខ​ផ្លូវ​ចូល​ស្តូក N. 6 ផ្លូវ​វាង​ក្រុង ស្ថិត​ក្នុងភូមិ​ក្រចាប់ សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ នា​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង ១១ និង ២៨ នាទី ។

​យោងតាម​របាយការណ៍ ពី​សមត្ថកិច្ច​ជំនាញ បាន​ឲ្យ​ដឹងថា​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX. 300 ពណ៌ ស ពាក់​ផ្លាកលេខ ភ្នំពេញ 2AW-8849 បើកបរ​ដោយ​ឈ្មោះ ទ្បេ​ង ហៀ​ង ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ​ភូមិ​មាន់ចែ សង្កាត់​ព្រៃ​ញី ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ មុខរបរ បើកប​រថយន្ត មិន​របួស ធ្វើ​ចរាចរណ៍​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ផ្លូវត្រង់ ។ ម៉ូតូ​ម៉ាក អ៊ិ​ច​ស៊ិន​ទ័​រ ពណ៌​ខ្មៅ គ្មាន​ផ្លាកលេខ បើកបរ​ដោយ​ឈ្មោះ លាភ សុខ​ទ្បេ​ង ភេទ ប្រុស អាយុ ១៩ ឆ្នាំ នៅ​ភូមិ​សាលា​វិស័យ ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ បើកបរ (​របួសធ្ងន់​)​មិន​ពាក់មួក ។ អ្នករួមដំណើរ ឈ្មោះ ប្រុក ដា​វ៉ាន់ ភេទ​ស្រី អាយុ ២០ ឆ្នាំ នៅ​ភូមិ​កំពង់​រទេះ សង្កាត់​កំពង់​រទេះ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ មុខរបរ បុគ្គលិក​តារាង​បាល់ មិន​ពាក់មួក ស្លាប់​នៅ​កន្លែងកើតហេតុ ។ ម៉ូតូ​បានធ្វើ​ដំណើរ​ចរាចរណ៍ ពី​ត្បូង​ទៅ​ជើង (​បត់​ឆ្វេង​) ។ ក្រោយពី​កើតហេតុ អ្នកបើកបរ​រថយន្ត បញ្ជូនមក​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ។​

សមត្ថកិច្ច បាន​នាំយក​វត្ថុតាង រថយន្ត និង​ម៉ូតូ ទៅ​រក្សាទុក​នៅ​ស្ន​ការដ្ឋាន​ន​របាល​ខេត្តកំពង់ធំ​។​

​សមត្ថកិច្ច​ជំនាញ បាន​បញ្ជាក់ថា មូលហេតុ ករណី​គ្រោះថ្នាក់​ចរាចរណ៍ បណ្ដាលមកពី អ្នកបើកបរ​ម៉ូតូ​បត់​ឆ្វេង ខ្ជីខ្ជារ​ខ្វះ​ការប្រុងប្រយ័ត្ន ,​អ្នកបើកបរ បើក​មាន​ល្បឿន​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន​៕ 

adm

Leave a Reply

Your email address will not be published. Required fields are marked *