ខេត្តមណ្ឌលគិរី ÷ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០
ជាក់ស្ដែងនៅវេលាម៉ោង៤ៈ៣០នាទីព្រឹក ទាបភ្លឺ នាថ្ងៃព្រហស្បតិ៍ ទី (២៩/១០/២០២០)នេះ កម្លាំងចម្រុះ លេខាធិការដ្ឋាន នៃគណ: បញ្ជាការឯកភាពស្រុកកែវសីមា ដឹកនាំដោយលោក ហឿន សុខណា ប្រធាន លេខាធិការដ្ឋាន សហការជាមួយកម្លាំង ជំនាញ និងក្រុមអ្នកសារពត៌មាន បានឆ្មក់ ឃាត់ចាប់រថយន្តសាំយ៉ុង ១គ្រឿង ពណ៌ ទឹក ប្រាក់ បានលួចដឹកឈើស្រឡៅ ខុសច្បាប់ (ប្រភេទឈើលេខ១) មានចំនួន ១២ដុំ ស្ថិតនៅចំណុចក្លោងទ្វារចូល ទីបញ្ជាការ ផ្នែកសឹករងស្រុកកែវសីមា ស្ថិតក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
វត្ថុតាងខាងលើ ត្រូវបានប្រគល់ជូន លោកនាយផ្នែករដ្ឋបាលព្រៃឈើកែវសីមា យកទៅរក្សាទុក ដើម្បីកសាងសំណុំរឿង និងបន្តស្រាវជ្រាវ ស្វែងរកម្ចាស់អូសក្បាលមក ចាត់វិធានការតាមនិតិវិធី ។
ដើម្បីរក្សាប្រសិទ្ធិភាពបទបញ្ជាប្រមុខដឹកនាំ និងអំណាច បុណ្យ ស័ក្តិលើស្មា ឋាន: តួនាទី តទៅមុខឱ្យបានស្ថិតស្ថេរ គង់វង្សយូអង្វែងនោះ សូមអស់លោកខិតខំធ្វើការងារបំរើជាតិ យើងត្រូវរួមគ្នា កសាងអំពើល្អ បម្រើប្រជាជនយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង ៕