ភ្នំពេញ៖ ប្រជាពលរដ្ឋដែលនិយមលេងល្បែងចាក់កន្ទុយលេខ(ឆ្នោតវៀតណាម) បាននាំគ្នានិយាយថា មានកន្លែងគេកត់ឆ្នោតវៀតណាមច្រើនណាស់នៅក្នុងផ្សារដើមគរយើងហ្នឹង! មិនពិបាករកទេគឺគេដាក់តុកត់ទាំងចំហរគ្មានការលាក់លៀមនោះទេងាយស្រួលសម្រាប់យើងចូលទៅចាក់។ ហើយពួកគាត់ឆ្ងល់ដែថា មិចក៍អាជ្ញាធរនិងសមត្ថកិច្ចខណ្ឌទួលគោកអត់ចុះទៅបង្ក្រាបចឹងណ…! ។
ប្រជាពលរដ្ឋបានប្រាប់ឲ្យទៀតថាទីតាំងនោះស្ថិតនៅផ្ទះលេខ៣៩AEo តាមបណ្តោយផ្លូវ៣៣៦ និងមានច្រើនកន្លែងទៀតក្នុងផ្សារដើមគរ សង្កាតផ្សារដេីមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សូមរំលឹកថា៖ កន្លងមកអភិបាលរាជធានីភ្នំពេញធ្លាប់បានដាក់បទបញ្ជាឲ្យអាជ្ញាធរនិងសមត្ថកិច្ចទាំង១៤ខណ្ឌក្នុងរាជធានីធ្វើយ៉ាងណាត្រូវតែចុះបង្ក្រាបរាល់ល្បែងស៊ីសងគ្រប់ប្រភេទឲ្យក្នុងមូលដ្ឋានក៍ដោយប៉ុន្តែគេសង្កេតឃើញថាទីតាំងកត់ឆ្នោតខាងលើនេះនៅតែបន្តបើកលេងដោយរលូនដោយមិនខ្លាចញញើតពីចំណាត់ការបង្ក្រាបរបស់អាជ្ញាធរនិងសមត្ថកិច្ចខណ្ឌទួលគោកសោះឡើយ។
ពាក់ព័ន្ធនិងបញ្ហាបើកល្បែងស៊ីសងខុសច្បាប់កត់ឆ្នោតវៀតណាមខាងលើនេះលោកមេប៉ុស្តិ៍ផ្សារដើមគរបានប្រាប់អង្គភាព ASK-POST តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះថា និងឲ្យមន្ត្រីរបស់លោកចុះទៅពិនិត្យហើយក៍បិតទូរស័ព្ទ៕
ដោយ៖ ទូច រ៉ាវុធ