ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី២៨ ខែតុលាឆ្នាំ ២០២០ នេះចេញរបាយការណ៍មួយថា ខេត្តកែប៖ មន្ដ្រីសុរិយោដីខិតខំលុបបំបាត់ពាក្យចចាមអារ៉ាមរាយការណ៍មិនល្អមកលើការផ្ដល់សេវារបស់ខ្លួន។ កន្លងមកមានពាក្យចចាមអារ៉ាមដែលបានលើកឡើងថា មានមន្ត្រីមួយចំនួនបម្រើ ការងារនៅក្នុងការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកដំណាក់ចង្អើរ ខេត្តកែប បានចុះទៅវាស់វែងដីឲ្យតែប្រជាពលរដ្ឋណាដែលបានឲ្យប្រាក់ ហើយប្រជាពលរដ្ឋណាមិនបានឲ្យប្រាក់ គឺមិនចុះទៅវាស់វែងឲ្យទេ រួចបានទុកឯកសារពាក្យស្នើសុំចោលទៀតផង។
តបតាមលិខិតរបស់អង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្តម ពៅ សុខា អភិបាលរង នៃគណៈអភិបាល ខេត្តកែប និងលោក និម្មាបនិក. សុទ្ធ ពុទ្ធិម៉ានីន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកែប (មន្ទីរ ដ.ន.ស.ស.) បានកោះប្រជុំមន្ត្រីសុរិយោដីទាំងអស់ អប់រំ និងពង្រឹងជំហរបម្រើប្រជារាស្ត្រឲ្យតាម ត្រឹមត្រូវតាមគោលការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមិនអនុញ្ញាតឲ្យមន្ត្រីទាវ លុយសេវាខុសច្បាប់ ព្រោះកន្លងមកមានពាក្យចចាមអារ៉ាមដែលបានលើកឡើងថា “មានមន្ត្រីមួយចំនួនបម្រើ ការងារនៅក្នុងការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកដំណាក់ចង្អើរ ខេត្តកែប បានចុះទៅវាស់វែងដីឲ្យតែប្រជាពលរដ្ឋណាដែលបានឲ្យប្រាក់ ហើយប្រជាពលរដ្ឋណាមិនបានឲ្យប្រាក់ គឺមិនចុះទៅវាស់វែងឲ្យទេ រួចបានទុកឯកសារពាក្យស្នើសុំចោលទៀតផង” ៕