បាត់ដំបង ៖ នៅថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១១និង៥០នាទី មុននេះ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋានសហការជាមួយនគរបាលក្រុង បាត់ដំបងស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចភូមិទួលតាឯក សង្កាត់ ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្នុងករណីគាស់ផ្ទះចូលលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋឈ្មោះអ៊ូច សាលូន ភេទស្រី អាយុ៥០ឆ្នាំ រស់នៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង កាលពីថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ២០២០ វេលាម៉ោង១០និង០០នាទីព្រឹក ក្នុងខណៈជនរងគ្រោះមិនបាននៅផ្ទះ។
ជនសង្ស័យរូបនេះឈ្មោះរស់ ផស់ ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិភូមិទួលតាឯក សង្កាត់ទួល តា ឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ទ្រព្យសម្បត្តិដែលដកហូតបានជាបឋមរួមមាន៖ កាបូបដៃតូចចំនួន០១ មានខ្សែដៃពណ៌ទឹកប្រាក់ ០១ខ្សែ, ផ្លាកដៃ០១ខ្សែ, ក្រវិលពណ៌ប្រាក់០១គូរ, បន្តោងពណ៌សលាយស្វាយចំនួន០១ ។
នៅពេលឃាត់ខ្លួននេះ សមត្ថកិច្ចកំពុងធ្វើការ ស្រាវជ្រាវបន្ត និងរៀបចំសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបង ចាត់វិធានការតាមផ្លូវច្បាប់៕