ព័ត៌មានជាតិ

លោកនាយប៉ុស្តិ៍ឈ្មោះ ហ៊ាន ពេជ្រ រងការចោទថាបានប្រើហិង្សាលើយុវជន២នាក់

( ក្រចេះ)៖ យុវជន២នាក់បានចោទលោកនាយនគរបាលប៉ុស្តិ៍ម្នាក់ថាបានប្រើហិង្សាមកលើពួកគេបណ្តាលឲ្យរងរបួស។  ដែលករណីនេះបានកើតឡើងកាលពីថ្ងៃ ទី១៤ ខែតុលា ឆ្នាំ២០២០ នៅក្នុងឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

ជនរងគ្រោះទាំងពីរនាក់  ដែលរងនូវអំពើហិង្សានោះ១ឈ្មោះ ហ៊ាន ប្រិមប្រិយ រស់នៅភូមិ ការកុត ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះនិង ២ឈ្មោះ អយ រិទ្ធី រស់នៅ ភូមិ ការកុត ឃុំសំបុក ស្រុកចិត្របុរី       ខេត្តក្រចេះ។ 
ជនរងគ្រោះទាំងពីនាក់បានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងស្រុកថា កាលពីថ្ងៃទី១៣ ខែតុលាឆ្នាំ ២០២០ ពួកខ្លួន បានជិះម៉ូតូទៅរកទិញអីញាំហើយក៏បានជួប មិត្តភក្កិស្រីដែលធ្លាប់បានរៀនជាមួយគ្នាពេលនោះខ្លួន( ជនរងគ្រោះ ) ក៍បានសួរសុខទុក្ខគ្នាប៉ុន្មានម៉ាត់ហើយក៏ជិះម៉ូតូចេញទៅ។
មួយសន្ទុះក្រោយមកស្រាប់តែលេចមុខ លោកនាយប៉ុស្តិ៍ ឈ្មោះ ហ៊ាន ពេជ្រ មកធ្វើការចោទប្រកាន់ ពួកគាត់ថា ប៉ុនប៉ងបៀតបៀនកេរ្តិ៍ខ្មាសនារីម្នាក់នោះទៅវិញ។
ហើយក៏ចាប់ក្របួច សក់ពួកគាត់ញាត់ចូលឡាន តែពួកគាត់មិនព្រម សុខចិត្តជិះម៉ូតូទៅចូលនៅប៉ុស្តិ៍ដោយខ្លួនឯង តែពេលទៅដល់ប៉ុស្តិ៍ ឈ្មោះលោក ហ៊ាន ពេជ្រ ក៏ធ្វើសកម្មភាពវាយទាត់ធាក់ ពួកខ្លួនយ៉ាងដំណំ ហើយក៏ បង្ខំឱ្យផ្តិតមេដៃ ទទួលកំហុស។ 
ជំវិញករណីនេះក្រុមគ្រួសារ ពួកគាត់សំណូមពរ ដល់ក្រសួងយុត្តិធម៌ ជាពិសេស សំណូមពរដល់ ឯកឧត្តម ស្នងការខេត្តក្រចេះ ជួយស៊ើបអង្កេតលើសំណុំរឿងនេះ ដើម្បីរកយុត្តិធម៌ ជូន ពួកគាត់ផង  ពួកគាត់ជាពលរដ្ឋស្លូតត្រង់ និងទន់ខ្សោយមិនមានខ្សែអ្នកធំ មិនមានខ្នងបង្អែកដូចលោកមេប៉ុស្តិ៍ខាងលើនោះទេ។
ក្រុមគ្រួសារយុវជនរងគ្រោះទាំង២នាក់សូមសំណូមពរសុំឲ្យ សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមេតាជួយមានវិធានការផ្លូវច្បាប់លើលោកនាយប៉ុស្តិ៍រូបនេះផងដើម្បីកុំឲ្យខូចឈ្មោះមន្ត្រីនគរបាលល្អៗជាច្រើនទៀត។
ពាក់ព័ន្ធនិងករណីដែលយុវជនទាំងពីនាក់ខាងលើចោទលោកមេប៉ុស្តិ៍ថាបានប្រើអំពើហិង្សាមកលើពួកខ្លួននោះអង្គភាព ASK-POST យើងមិនអាចសុំការបកស្រាយពីលោកនាយប៉ុស្តិ៍ ឈ្មោះ ហ៊ាន ពេជ្រ បានទេនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះបានទេ ដោយពុំមានលេខទូរស័ព្ទ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *