ព្រះសីហនុ ៖ ក្មេងស្រីសិស្សសាលា អាយុ១២ឆ្នាំម្នាក់ បានលង់ទឹកស្លាប់ក្នុងរណ្តៅជីកដីមួយកន្លែង ម្តុំជិតបញ្ជាការដ្ឋានតំបន់សឹករងខេត្តព្រះសីហនុ ក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ កាលពីរសៀលថ្ងៃ២៣ ខែតុលា ឆ្នាំ២០២០។
សមត្ថកិច្ចប្រាប់ថាសាកសពឈ្មោះស៊ី ម៉ាលីកាអាយុ១២ឆ្នាំ សិស្សថ្នាក់ទី៦ សាលាបឋមសិក្សាចំកាកៅស៊ូ ក្រុងព្រះសីហនុ ឳពុកឈ្មោះ សំ ចាន់វ៉ាន់ស៊ី អាយុ៣៩ឆ្នាំ (លែងលះគ្នា) ម្តាយ ឈ្មោះគី សុធារី អាយុ៣៣ឆ្នាំ មុខរបរ លក់ដូរ។
បើតាមសមត្ថកិច្ចថា មូលហេតុ ជនរងគ្រោះមកលេងទឹកជាមួយមិត្តភក្តិរអិលជ្រុះស្បែកជើង ហើយជនរងគ្រោះ បានចុះទៅយកក៏បណ្តាលឲ្យធ្លាក់ទឹកស្លាប់តែម្តង។ បច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្បតាមប្រពៃណី៕