ភ្នំពេញ: បុរស២នាក់កំពុងផឹកស៊ីនៅមុខបន្ទប់ជួលមួយកន្លែងស្រាប់តែមានបុរសមួយក្រុមបើករថយន្តស៊េរីទំនើបមួយគ្រឿងនិងម៉ូតូធំមួយគ្រឿងចុះមកស្រែកថាពួកឯងរករឿងប្អូនអញកើតជាជម្លោះហិង្សាវាយគ្នាមានទាំងដំបង មានទាំងIDវាយគ្នាទៅវិញទៅមកដូចរឿងហុងកុងបណ្ដាលឲ្យមានអ្នករងរបួស ផ្អើលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍ធ្វើការឃាត់ខ្លួនមនុស្សចំនួន៣នាក់យកទៅសួរនាំ។
ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលមួយកើតឡើងនៅវេលាម៉ោង០០និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២១ ខែមករាឆ្នាំ២០២១ នៅចំណុចបន្ទប់ជួលមួយកន្លែង តាមបណ្តោយផ្លូវបេតុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ប្រភពពីប្រជាពលរដ្ឋបានបង្ហើបប្រាប់ឲ្យដឹងថាមុនកើតហេតុគេឃើញបុរស២នាក់អង្គុយផឹកស៊ីនៅចំនុចទីតាំងកើតហេតុខាងលើលុះមកដល់ ម៉ោងកើតហេតុ គេឃើញមានបុរសមួយក្រុមមានគ្នា៤ទៅ ៥ នាក់ ជិះរថយន្ត range rover ពណ៌ខ្មៅ មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AO-4034និងម៉ូតូធុនធំមួយគ្រឿងម៉ាកFTRមិនចាំស្លាកលេខ បានបើកមកឈប់នៅកន្លែងបុរស២នាក់កំពុងផឹកស៊ីរួចបានស្រែកថាពួកឯងហ្នឹងរករឿងកូនអញមែន។ប្រភពដដែលបានបន្តទៀតថាក្រោយស្រែកសួររួចហើយ ស្រាប់តែផ្ទុះហិង្សាដាក់គ្នាឈានទៅដល់ប្រើអំពើហិង្សាមានទាំងដុំថ្មដំបងរួមនឹង ID ដែលភាគីម៉ូតូនិងរថយន្តមាននៅជាប់ខ្លួន បានធ្វើការបើកឆាកវាយប្រហារគ្នាទៅវិញទៅមកបណ្តាលបុរស២នាក់ដែលកំពុងផឹកស៊ីរងរបួសបែកមាត់។បន្ទាប់មកខាងភាគីរថយន្តនាំគ្នាបម្រុងបើកចេញពីចេញពីកន្លែងកើតហេតុតែត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាយកម៉ូតូកង់បីខ្មែរដាក់កាក់ពីមុខ រួចរថយន្តក៏បើកបំបុកក្រឡាប់បែកបាក់ខ្ទេចខ្ទីរួចប្រជាពលរដ្ឋផ្ទុះហិង្សាវាយរបែកកញ្ចក់រថយន្តខ្ទេចខ្ទីខូចខាតយ៉ាងដំណំ។បន្ទាប់មកភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចចុះមកអន្តរាគមន៍ ធ្វើការឃាត់ខ្លួនភាគីទាំងសងខាងបានចំនួន ៣នាក់យកទៅប៉ុស្តិ៍ធ្វើការសួរនាំបន្ត។
ពាក់ព័ន្ធនឹងករណីហិង្សានេះក្រុមការងារយើងខ្ញុំមិនអាចសុំកាបំភ្លឺពីសមត្ថកិច្ចបានទេ បច្ចុប្បន្នសមត្ថកិច្ចកំពុងតែធ្វើការសួរនាំភាគីទាំងពីនិងកំពុងធ្វើការស្រាវជ្រាវបន្ត៕ដោយ%ទូច រ៉ាវុធ