នេះជាស្ពានបេតុង ប្រវែង៣០ម៉ែត្រ ទទឹង ៨ម៉ែត្រ ស្ថាបនាដោយបញ្ជាការដ្ឋានវិស្វកម្ម នៅជាប់បង្គោលព្រំដែនលេខ៦៦។ជិះកាត់ផ្លូវក្រវ៉ាតព្រំដែន ឬស្របតាមខ្សែបន្ទាត់ព្រំដែន ពីត្បូងឃ្មុំដល់ចំនុចអូអាម ស្រុកកែវសីមា ប្រវែង ១០៧គីឡូម៉ែត្រ។ ខ្ញុំសង្កេតឃើញមានចម្ការពលរដ្ឋជាប់ព្រំដែន ពលរដ្ឋធ្វើដំណើរតាមផ្លូវបន្ទាត់ព្រំដែន មានផ្ទះ ការចិញ្ចឹមសត្វ រកត្រី នេះគឺជារបងព្រំដែនដ៏រឹងមាំហើយ។ រាជរដ្ឋាភិបាលបានខិតខំក៏សាងផ្លូវក្រវ៉ាតព្រំដែន អស់រយៈកាលជិត ៨ឆ្នាំ ទើបបានផ្លូវក្រវ៉ាតព្រំដែន ទទឹង ៨ម៉ែត្រ ប្រវែង១២៧០គីឡូម៉ែត្រ។ដើម្បីការពារព្រំដែនអោយរឹងមាំជាងនេះ សូមបងប្អូនសាមគ្គីគ្នាក្នុងនាមជាខ្មែរ រៃថវិការយកទៅជួយអភិវឌ្ឍដូចជា ដាក់សូឡាតាមផ្លូវក្រវ៉ាតព្រំដែន យកចិត្តទុកដាក់ជួយឧបត្ថម និងផ្តល់ក្តីស្រលាញ់ដល់ពលរដ្ឋ និងកងកំលាំងការពារព្រំដែនយើងជាដើម។ជៀសវាងចាញ់បោក រៃថវិការអោយលោក សម រង្សុី និងក្រុមប្រឆាំងជ្រុលនិយម សូមបងប្អូនមកទស្សនាព្រំដែនយើងទាំងអស់គ្នា។
Related Articles
សម្តេចតេជោ ហ៊ុន សែន ប្រកាសលុបចោល លិខិតអនុញ្ញាតឱ្យដោះដូរនិងអភិវឌ្ឍភ្នំតាម៉ៅ
បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!ប៉ុន្មានថ្ងៃមកនេះមានសំណូមពរជាច្រើនមករាជរដ្ឋាភិបាលដើម្បីរក្សាទុកព្រៃនៅក្បែរសួនសត្វភ្នំតាម៉ៅទោះបីក្រសួងកសិកម្មបានពន្យល់ថាសួនសត្វភ្នំតាម៉ៅមិនមានប៉ះពាល់ក៏ដោយ។ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរាជរដ្ឋាភិបាលខ្ញុំសូមចេញបញ្ជា៖១.លុបចោលទាំងអស់នូវរាល់ការអនុញ្ញាតឱយធ្វើការដោះដូរនិងអភិវឌ្ឍ។២.រក្សាទុកដីនិងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅជាដីដែលត្រូវការពារនិងអភិរក្សដោយក្រសួងកសិកម្ម។៣.ក្រុមហ៊ុនដែលបានឈូសឆាយត្រូវបញ្ឈប់សកម្មភាពនិងត្រូវដាំដើមឈើឡើងវិញលើដីដែលបានឈូសឆាយ។សូមអរគុណចំពោះបងប្អូនជនរួមជាតិដែលបានចូលរួមផ្តល់យោបល់ប្រកបដោយការស្ថាបនា៕
នគរបាលកំពុងស្រាវជ្រាវដើម្បីនាំខ្លូនម្ចាស់គណនី ហ្វេសប៊ុក ឈ្មោះ Saran Narita បង្ហោះរូបវីដេអូ សិចស៊ី ហួសហេតុ
ភ្នំពេញ៖ ឯកឧត្ដមឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និង ជា ស្នងការនគរបាលរាជធានីភ្នំពេញនៅរសៀលថ្ងៃទី២០ខែកក្កដានេះ បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយថា ឯកឧត្ដមឧត្ដមសេនីយ៍ឯក បានកំពុងបញ្ជាឲ្យ ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើកការស្រាវជ្រាវដើម្បីនាំខ្លូនម្ចាស់គណនី ហ្វេសប៊ុក ឈ្មោះ Saran Narita ដែលបានបង្ហោះរូបវីដេអូ សិចស៊ី ហួសហេតុធ្វើឲ្យប៉ះពាល់ដល់ កិត្តិយស និង សេចក្ដីថ្លៃថ្នូររបស់ស្ត្រីខ្មែរ ។ ជាពិសេសបំពាននឹងអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមិនអនុញ្ញាតអោយ អ្នកលក់តាមអនឡាញ ឡាយលក់ផលិតផលរបស់ខ្លួនបញ្ចេញភាពសិចស៊ីហួសហេតុនោះទេ ។សង្ឃឹមថាម្ចាស់ហ្វេសប៊ុក ទើបនឹងរះនេះ នឹងបានចូលមកវាស់កម្ពស់ឆាប់ៗមិនខាន ៕ដោយ៖បញ្ញាស័ក្តិ
បុរសម្នាក់ជិះម៉ូតូបត់ត្រឡប់ក្រោយមិនប្រយ័ត្នត្រូវរថយន្តបុកពេញទំហឹងបណ្ដាលឲ្យស្លា ប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ…
ភ្នំពេញ÷បុរសម្នាក់ជិះម៉ូតូបត់ត្រឡប់ក្រោយក្នុងគោលបំណងត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ តែជាកម្មអកុសល់ត្រូវរថយន្តបុកស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។ ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១១នឹង៣៥នាទីយប់ ថ្ងៃ២០ ខែតុលា ឆ្នាំ២០២១នេះ ស្ថិតតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធី ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ សពជនរងគ្រោះមាន ឈ្មោះ ថោង ឌីណា ភេទប្រុស អាយុរ ២៩ឆ្នាំ មុខរបរជាតៃកុងរថយន្ត បច្ចុប្បន្ន រស់នៅក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នេះប្រាប់ឲ្យដឹងថា នៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញបុរសដែលជាជនរងគ្រោះជិះម៉ូតូម៉ាក pcxមួយគ្រឿង ពណ៌សពាក់ស្លាកលេខភ្នំពេញ1GO-0318របស់ខ្លួនជិះធ្វើដំណើរតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធីក្នុងទិសដៅពីរកើតទៅលិចក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ មិនទាន់នឹងបានពាក់កណ្ដាលផ្លូវផងស្រាប់តែមានរថយន្តម៉ាកអាវផាតមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2AV-2799ធ្វើដំណើរតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធីស្របទិសគ្នាស្រាប់តែម៉ូតូបត់ត្រឡប់ក្រោយក៏ត្រូវបុកពេញទំហឹងជាមួយនឹងរថយន្តបណ្ដាលឲ្យអ្នកបើកម៉ូតូស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ត្រួតពិនិត្យមើលរួចរាល់ទើបទាក់ទងទៅផ្នែកជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យចុះមកធ្វើការវាស់វែងនិងយករថយន្តបង្កនិងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយគ្នាទៅតាមនិតិវិធី។ រីឯសាកសពត្រូវបានសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុនិងកុសល្យវិច្ច័យរួចរាល់ក៏បានប្រគល់ទៅឱ្យក្រុមគ្រួសារនិងសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ% ទូច រ៉ាវុធ