(ភ្នំពេញ). ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបង្ហាញនីតិវិធីនៃការបញ្ជូន និងដំណើរការឯកសារពលករកម្ពុជាទៅធ្វើការនៅបរទេសដើម្បីចៀសវាងចាញ់បោកមេខ្យល់នាំទៅធ្វើការដោយខុសច្បាប់ប្រឈមនឹងការដាក់ទោសទណ្ឌនិងបញ្ជួនត្រឡប់មកវិញ។ក្រសួងការងារបានជូនដំណឹងដល់សាធារណជន ជាពិសេសប្រជាពលរដ្ឋ កម្ពុជាដែលមានបំណងទៅធ្វើការនៅបរទេសឱ្យបានជ្រាបថា ដើម្បីស្នាក់នៅ និងធ្វើការនៅបរទេសដោយ ស្របច្បាប់ បងប្អូនត្រូវមានឯកសារសំខាន់ៗដូចជា កិច្ចសន្យាសេវារកការងារឱ្យធ្វើ កិច្ចសន្យាការងារ ប័ណ្ណពលករ កម្ពុជាទៅធ្វើការនៅបរទេស (OCWC) លិខិតឆ្លងដែន/លិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេស (TD) ទិដ្ឋាការការងារ និងប័ណ្ណអនុញ្ញាតការងារ។ទន្ទឹមនឹងនេះ សាមីពលករកម្ពុជា អាចតាមដានដំណើរការឯកសាររបស់ខ្លួនតាមដំណាក់កាលនីមួយៗ ចាប់ពីដំណាក់កាលចុះឈ្មោះស្វែងរកការងារ រហូតដល់ចប់កិច្ចសន្យាការងារ និងវិលត្រឡប់មកកម្ពុជាវិញ តាមរយៈគេហទំព័រ https://tracking.ocwc.co/៕
Related Articles
សមត្ថកិច្ចចុះបង្ក្រាបទីតាំងល្បែងស៊ីសង ភ្នាល់មាន់ តាមប្រព័ន្ធអនឡាញ ដុះស្លែមួយកន្លែងនៅសង្កាត់ចោមចៅ២
ភ្នំពេញ៖ទីតាំងល្បែងស៊ីសង ភ្នាល់មាន់ តាមប្រព័ន្ធអនឡាញ ដុះស្លែមួយកន្លែងនៅសង្កាត់ចោមចៅ២ត្រូវបានសមត្ថកិច្ចចុះបង្ក្រាបដិយដកហូតសម្ភារៈមួយចំនួន។កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ស្ថិតនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ ប្រភពបានឲ្យដឹងថាករណីមានប្រជាពលរដ្ឋរាយការថាទីតាំងខាងលើមានលួចលាក់បើកល្បែងស៊ីសង ភ្នាល់មាន់ តាមប្រព័ន្ធអនឡាញ ទើបកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២បានសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាល សង្កាត់ចោមចៅទី២ បានចុះទៅត្រួតពិនិត្យដល់ទីតាំងខាងលើដើម្បីមានវិធានការបង្រ្កាប។ ជាលទ្ធផលកម្លាំងបានត្រួតពិនិត្យឆែកឆេរទីតាំងខាងលើ ឃើញថាទីតាំងនោះ លបលួចភ្នាល់មាន់តាមប្រព័ន្ធអនឡាញ ប្រាកដមែន ក្នុងប្រតិត្តការនេះសមត្ថកិច្ចបានធ្វើការដកហូតសម្ភារៈមួយចំនួនដូចជា៖ កៅអីជ័រចំនួន ៣១, ទូរទស្សន៍មួយគ្រឿង, ម៉ូនីទ័រចំនួនពីរគ្រឿង, ស៊ីវីយូ ចំនួនពីរគ្រឿង, កុំព្យូទ័រ យួរដៃ ចំនួន១គ្រឿង, ម៉ូតូចំនួន២គ្រឿង យកមករក្សាទុកនៅសាលាសង្កាត់ចោមចៅទី២៕
ផ្ទុះអាវុធមួយប្រាវ ! ឃាតករបាញ់មន្ត្រីប៉ូលិសស្លាប់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានបាញ់ស្លាប់ហើយ
ភ្នំពេញៈ ខ្មាន់កាំភ្លើងបាញ់សម្លាប់នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចបាញ់សម្លាប់ហើយនៅព្រលប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នៅ ភ្នំខៀវ, ភូមិអូរព្រះ, ឃុំអូរគ្រៀង ស្រុក សំបូរ នៃខេត្តក្រចេះ បន្ទាប់ពីមិន។ ការបាញ់ស្លាប់ខ្មាន់កាំភ្លើង គឺសមត្ថកិច្ចប្រើសិទ្ធិការពារខ្លួន។ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេសនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងប្រាប់ASK-POST មុននេះបន្តិចថា “មានការផ្ទុះអាវុធ សមត្ថកិច្ចបានប្រើសិទ្ធិការពារខ្លួនបានបាញ់ស្លាប់បាត់ហើយ នៅភូមិអូរគគីរ ខេត្តក្រចេះ”។ ខ្មាន់កាំភ្លើងឈ្មោះ អ៊ា ណារ៉េន អាយុ ៣៨ឆ្នាំ មានទីលំនៅផ្ទះលេខ B9 ផ្លូវបេតុងបុរីទឹម សាខន ស្ថិតនៅក្នុងភូមិតាកេរ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ខ្មាន់កាំភ្លើងឈ្មោះ អ៊ា ណារ៉េន កាលពីយប់រំលងអាធ្រាតឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ បានបាញ់សម្លាប់មន្ត្រីនគរបាលក្នុងរឿងទំនាស់គ្រោះថ្នាក់ចរាចរណ៍នៅចំណុចមុខផ្ទះសំណាក់ សាំងហ័រទៀន លើផ្លូវសហព័ន្ធរុស្សី ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។បន្ទាប់ពីបង្កហេតុជនសង្ស័យបានបើករថយន្តម៉ាក Lexus RX300 ពណ៌ខ្មៅ ពាក់ផ្លាកលេខ […]
លោកអធិការស្រុកបាទីលេងធម៌ក្ដៅហេីយ អ្នកញៀនល្បែង នៅក្នុងមូលដ្ឋានស្រុកបាទី ត្រៀមខ្លួនឱ្យហើយទៅ
នោះលោកអធិការស្រុកបាទីលេងធម៌ក្ដៅហេីយ អ្នកញៀនល្បែង នៅក្នុងមូលដ្ឋានស្រុកបាទី ត្រៀមខ្លួនឱ្យហើយទៅរាល់ល្បែងស៊ីសងទាំងអស់នៅក្នុងមូលដ្ឋានក៏ដូចជានៅក្នុងស្រុកបាទីទាំងមូលត្រូវបាន លោក វរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការ នៃ អធិការដ្ឋានស្រុកបាទី បានដាក់របាយការណ៍គោរពជូន លោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុកបាទី និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបាទីឲ្យបានជ្រាបថា!!!!!ប្រជាពលរដ្ឋនៅក្នុងស្រុកបាទីកំពុងតែរងចាំមើលថាតើចំណត់ការរបស់លោកអធិការស្រុកបាទី មានប្រសិទ្ធភាពដែរឬទេ? ព្រោះកន្លងមកក្នុងស្រុកបាទីធ្លាប់មានរឿងរ៉ាវជាច្រើនពាក់ព័ន្ធជាមួយនឹងល្បែងស៊ីសងដូចជារឿងល្បែងមាន់ជល់ជាដើមធ្លាប់វ៉ៃអ្នកសារព័ត៌មានឲ្យមានរបួសស្នាមហើយមានការប្ដឹងផ្ដល់គ្នាពាក់ព័ន្ធរឿងចុះ live ផ្ទាល់ផងដែរ។