នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអញ្ជើញចុះពិនិត្យដំណើរជួសជុល និងសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង បន្ទាប់ពីចប់កម្មវិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ដែលបង្រៀនវគ្គបំប៉ន និងសិស្សានុសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលទទួលបាននិទ្ទេស A ចំនួន ១៥៤នាក់ ឆ្នាំសិក្សា២០២៤-២០២៥ ក្នុងខេត្តព្រៃវែង ស្ថិតក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង។










