អបអរសាទរខួបលើកទី៣៣ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស(២៣ តុលា ១៩៩១ – ២៣ តុលា ២០២៤)៣៣ឆ្នាំមុន ពោលគឺនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ ភាគីទាំង ៤ របស់កម្ពុជារួមមាន៖ សម្តេចតេជោ ហ៊ុន សែន តំណាងឲ្យរដ្ឋាភិបាលកម្ពុជា ចលនាតស៊ូហ៊្វុនស៊ិនប៉ិច ដែលតំណាងដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ លោក សឺន សាន និង ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ តំណាងដោយ លោក ខៀវ សំផន បានឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីមកពី ១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។
Related Articles
នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាឱ្យឃាត់ខ្លួន និងចាត់វិធានការទៅតាមច្បាប់ចំពោះ មន្ត្រីនគរបាលខណ្ឌ៧មករា ដែលបានប្រើហិង្សាលើអ្នកជិះម៉ូតូមិនគោរពច្បាប់កាលពីយប់មិញ…
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាឱ្យឃាត់ខ្លួន និងចាត់វិធានការទៅតាមច្បាប់ចំពោះ មន្ត្រីនគរបាលខណ្ឌ៧មករា ដែលបានប្រើហិង្សាលើអ្នកជិះម៉ូតូមិនគោរពច្បាប់កាលពីយប់មិញ។ លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញនោះ មន្ត្រីនគរបាលដែលប្រើហិង្សានោះ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា បន្ទាប់ពីពេលកើតហេតុរួច។ បន្ថែមពីលើនោះ កម្លាំងសមត្ថកិច្ចនឹងឱ្យមន្ត្រីបង្ក ជួបជាមួយក្រុមគ្រួសារជនរងគ្រោះចរចាគ្នារឿងសំណងថ្លៃព្យាបាល។ បើជនរងគ្រោះមិនសុខចិត្តសមត្ថកិច្ចនឹងអនុវត្តបន្ត ដោយកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។ លោក សាន សុខសីហា បានបញ្ជាក់ថា ទោះបីជនរងគ្រោះត្រូវគ្នាបញ្ចប់រឿងត្រឹមសំណងក្តី ក៏មន្ត្រីនោះនៅតែត្រូវអនុវត្តវិន័យកងកម្លាំងផងដែរ។ សូមបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ៨៖២០នាទីយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ កើតមានករណីហិង្សាមួយរវាងមន្ត្រនគរបាលខណ្ឌ៧មករា ជាមួយនឹងអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ សេចក្តីរាយការណ៍បានបញ្ជាក់ថា មុនពេលកើតហេតុជនរងគ្រោះពីរនាក់បងប្អូន បានជិះម៉ូតូដោយមិនពាក់មួកសុវត្ថិភាព ពេលជិះដល់គោលដៅត្រួតពិនិត្យ ក៏ព្យាយាមជិះបកក្រោយវិញ ហើយក៏ត្រូវមន្ត្រីនគរបាលយកអាយកូមវាយ បណ្តាលឱ្យត្រូវស្ត្រីជិះខាងក្រោយបែកក្បាល […]
បុរសជនជាតិចិនម្នាក់ បើករថយន្តក្នុងល្បឿនវ៉ាជែងអកហ្សឺ នឹងម៉ូតូកង់បី ជ្រុលចង្កូតទៅបុកនឹងនាគពុះចែកផ្លូវ បណ្ដាលឱ្យក្រឡាប់ផ្ងារជើងAsk
ភ្នំពេញ៖បុរសជនជាតិចិនម្នាក់បើករថយន្តក្នុងល្បឿនលឿន បម្រុងនឹងវ៉ាជែងរថយន្តក្រុងក៏អកហ្សឺជាមួយនឹងកង់បីឥណ្ឌា បួងចង្កូតគេចជ្រុលទៅបុកនឹងនាគពុះចែកផ្លូវ បណ្ដាលឱ្យក្រឡាប់ផ្ងារជើងឡើងលើ រីឯតៃកុងវិញរងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង 00និង 30 នាទីយប់ឈានចូលថ្ងៃអាទិត្យទី 6 ខែកញ្ញាឆ្នាំ 2020 នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់កាកាបទី 1 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តក្រុងមួយគ្រឿង ដឹកអ្នកដំណើរដែលពាក់ផ្លាកលេខ ភ្នំពេញ( 3-B 60 27) ធ្វើដំណើក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនធម្មតា ។ ស្រាប់តែភ្លាមនោះដែរ គេបានឃើញរថយន្តម៉ាកតាកូម៉ាមួយគ្រឿងទៀតពណ៌ទឹកប្រាក់ ដែលពាក់ផ្លាកលេខ ភ្នំពេញ( 2-AN 75 74 )បើកបរដោយជនជាតិចិន ធ្វើដំណើរទិសដៅពីលិចមកកើត ស្របទិសគ្នាក្នុងល្បឿនលឿន ស្រាប់តែមកដល់ចំណុចកើតហេតុ បម្រុងនឹងវ៉ាជែងខាងឆ្វេងដៃ ស្រាប់តែអកហ្សឺម៉ូតូកង់បីពីខាងមុខ រួចបួងចង្កូតគេចមិនផុតទៅប៉ះរថយន្តក្រុង និងជ្រុលទៅបុកនាគពុះចែកផ្លូវ បណ្តាលឲ្យក្រឡាប់ផ្ងារជើង ចំណែកឯម្ចាស់រថយន្តយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញ ទាក់ទងទៅចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុរួចយករថយន្ត 2 គ្រឿង ទៅរក្សាទុកនៅខាងចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយនៅពេលក្រោយ៕
អាជ្ញាធររាជធានីភ្នំពេញ សម្រេចបិទចរាចរណ៍ផ្លូវជាតិលេខ៤ តាំងពីចំណុចផ្សារបែកចាន រហូតដល់ចំណុចអូឌឹម ដោយសារទឹកហូរកាត់ផ្លូវខ្លាំងពេក (ភ្នំពេញ)៖ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានថ្លែងប្រាប់ឲ្យដឹងនៅមុននេះបន្ដិចថា៖ នាល្ងាចថ្ងៃទី១៥ ខែតុលានេះ ដោយសារស្ថានភាពទឹក នៅបន្ដហូរកាត់ផ្លូវជាតិលេខ៤កាន់តែខ្លាំង លោកអភិបាលរាជធានីភ្នំពេញ បានសម្រេចឲ្យបិទចរាចរណ៍ជាបណ្ដោះអាសន្ន តំាំងពីផ្សារបែកចាន ដល់ចំណុចអូឌឹម។បើតាមសេចក្ដីរាយការណ៍ ប្រមាណជាង១សប្ដាហ៍ហើយ ស្ថានភាពទឹកដែលជន់លិចផ្លូវនៅតំបន់អូឌឹម មិនទាន់ស្រកចុះនៅឡើយទេ ពោលនៅមានសភាពជន់លិចខ្លាំងដដែល ដោយរថយន្ដទាបៗ ឬម៉ូតូពេលខ្លះធ្វើដំណើរឆ្លងកាត់មិនបានឡើយ។ ការជន់លិចផ្លូវនេះ គឺបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាប៉ុន្មានថ្ងៃ។ជាមួយគ្នានេះ លោក ឃឹម ស៊ុនសូដា បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ទឹកបន្ដជន់លិចខ្លាំងនៅផ្លូវជាតិលេខ៤ ចំណុចអូឌឹម រហូតជិតដល់មុខតំបន់សេដ្ឋកិច្ចពិសេស ហើយសម្រាប់បងប្អូនដែលគ្រោងធ្វើដំណើរតាមផ្លូវជាតិលេខ៤ ចេញ ឬចូលភ្នំពេញ សូមវៀងតាមផ្លូវផ្សេងដែលធ្វើដំណើរបាន៕ដោយ% ទូច រ៉ាវុធ