ភ្នំពេញ ៖ ករណីបាញ់ប្រហារលើបុរសម្នាក់បណ្តាលឲ្យរបួសធ្ងន់ នៅចំណុចមុខស្ថានីយ៍ប្រេងឥន្ធនៈ LPG ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីទាបភ្លឺថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ គឺសមត្ថកិច្ចបានចាប់ខ្លួនអ្នកស៊ីឈ្នួលបាញ់ប្រហារចំនួន ០២នាក់ និងអ្នកបញ្ជាឲ្យបាញ់ម្នាក់ សរុបចំនួន ០៣នាក់។ ឃាតករបានទទួលលុយចំនួន ២,៣០០ដុល្លារ ក្នុងបាញ់ប្រហារលើជនរងគ្រោះ។







