ព័ត៌មានជាតិ

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានធ្វើអធិបញ្ជាឱ្យព្រះរាជអាជ្ញាប្តឹងឧទ្ធរណ៍ចំពោះសាលក្រមសាលាដំបូងរាជធានីភ្នំពេញ…

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានធ្វើអធិបញ្ជាឱ្យព្រះរាជអាជ្ញាប្តឹងឧទ្ធរណ៍ចំពោះសាលក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលសម្រេចផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ហ៊ុន ហេង ភេទប្រុស អាយុ៦១ឆ្នាំ ដាក់ពន្ធនាគារ កំណត់រយៈពេល ០៣ (បី) ឆ្នាំ ដោយទោសនេះត្រូវអនុវត្តទោសក្នុងពន្ធនាគាររយៈពេល ១ឆ្នាំ ទោសសល់ពីនេះ ត្រូវព្យួរ និងពិន័យជាប្រាក់ចំនួន ៤ ០០០ ០០០ (បួនលាន) រៀល ពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យស្លាប់ និងរបួសអ្នកដទៃ ប្រព្រឹត្តនៅចំណុចមុខក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មហាវិថីព្រះនរោត្តម ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ។

adm

Leave a Reply

Your email address will not be published. Required fields are marked *