12/09/2023
(ភ្នំពេញ)តាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ប្រាប់មកថា ល្បែង(Online Joker) កំពង់តែបើកលេងយ៉ាងពពាក់ពពូននៅក្នុងភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ល្បែង online ចាក់តាមទូរស័ព្ទមួយកន្លែងកំពុងបើកដំណើរការ ស្វាគមន៍អតិថិជនខ្លួន ផ្គើននឹងបទបញ្ជារបស់អាជ្ញាធរពាក់ព័ន្ធ ដែលបង្ក្រាបបទល្មើសសុីសងក្នុងមូលដ្ឋាន។
ពិតជាមិនធម្មតាមែនផ្គើន និង បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការបញ្ឈប់ មិនអោយមានបើកល្បែងស៊ីសង ។
សូមរំលឹកថាកាលពី ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជា ឱ្យអភិបាល រាជធានី ខេត្តទាំង ២៥ខេត្ត ក្រុង ត្រូវបិទទីតាំងបនល្បែងស៊ីសងគ្រប់ប្រភេទ ទាំងអស់ឲ្យបានជាដាច់ខាត ។សម្ដេចបានបញ្ជា យ៉ាងច្បាស់ថា អាជ្ញាក្រុង/ស្រុក/ខេត្ត ណាដែលមិនទប់ស្កាត់ និង បង្ក្រាបបទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋាន របស់ខ្លួនទេ អាជ្ញាធរសមត្ថកិច្ចនោះ នឹងត្រូវប្រឈមមុខ បាត់បង់ដំណែង ទៀតផង…។
ប៉ុន្តែនៅនៅទីតាំងមួយកន្លែងផ្លូវ48ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ អាជ្ញាធរសមត្ថកិច្ចហាក់បីដូច នៅស្ងៀម មិនបង្ក្រាបទីតាំងល្បែងស៊ីសង ប្រភេទ(Joker) អនឡាញ លេងយ៉ាងគគ្រឹកគគ្រេងទេ ឥលូវបើកប្តូរពីលេបថបមកលេងតាមទូរស័ព្ទដៃទៅវិញ។
មហាជនមានចម្ងល់ថា តើបទបញ្ជារបស់របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ឲ្យមន្ត្រីថ្នាក់ក្រោម អនុវត្តអោយមានប្រសិទ្ធិភាព តែអាជ្ញាធរ ខណ្ឌឫស្សីកែវនិងសមត្ថកិច្ច នាំគ្នា សម្ងំស្ងៀម មិនមានវិធានការច្បាប់ ចំពោះក្រុមបើកល្បែងស៊ីសងទាំងនោះទេ…។
ចំពោះករណីល្បែងអនឡាញ(Joker)ប្រភេទថ្មីនេះប្រជាពលរដ្ឋសង្ឃឹមលើអធិការខណ្ឌឫស្សីកែវយ៉ាងខ្លាំងណាស់ ថាលោកនឹងបង្ក្រាបល្បែងទាំងនេះនៅក្នុងទឹកដីរបស់លោកអោយអស់ ប្រជាពលរដ្ឋសំណូមពរនឹងមានជំនឿនិងក្ដីសង្ឃឹមជឿរជាក់លើលោកមេប៉ុស្តិ៍ សង្កាត់ឫស្សីកែវ នឹងអធិការខណ្ឌឫស្សីកែវ ជួយចុះត្រួតពិនិត្យនឹងបង្រ្កាបល្បែងសុីសងនេះផងទាន…។