ព័ត៌មានជាតិ

តុលាការ ឃុំខ្លួន​បុរស​ម្នាក់ ដែល​ចរាចរណ៍​លក់​គ្រឿងផ្ទុះ និង​ជួញដូរ​អាវុធ​តាម​បណ្តាញ​សង្គម​


​ភ្នំពេញ ជនសង្ស័យ​ម្នាក់​ដែល​ជួញដូរ​អាវុធ​តាម​បណ្តាញ​សង្គម និង​ការកាន់កាប់​អាវុធ​ខុសច្បាប់ នៅ​រសៀល​ថ្ងៃទី​២៤​ខែតុលា​ឆ្នាំ​២០២០​នេះ ត្រូវបាន​តុលាការ ចេញ​ដីកាឃុំខ្លួន​ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន​។

​សមត្ថកិច្ច​នៃ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពីបទ ជួញដូរ​អាវុធ​តាម​បណ្តាញ​សង្គម និង​ការកាន់កាប់​អាវុធ​ខុសច្បាប់ ។

​ប្រតិបត្តិការ​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ ក្រោម​ការបញ្ជា​ផ្ទា​ល់ពី ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ និង​ចង្អុលបង្ហាញ​ពី ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ជា ពៅ ប្រធាន​នាយកដ្ឋាន ។ ក្នុងនោះ​ផងដែរ ក៏មាន​ការសម្របសម្រួល​ពី ឯកឧត្តម ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ខេត្តស្វាយរៀង និង​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ។

​ជនសង្ស័យ​ឈ្មោះ អ៊ា​ន សម្បត្តិ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ត្រូវបាន​ឃាត់ខ្លួន​នៅ​ចំណុច​ភូមិ​ទួល​ស្រងាំ ឃុំ​ម្រាម ស្រុក​រមាសហែក ខេត្តស្វាយរៀង ពាក់ព័ន្ធ​នឹង​ការជួញដូរ​អាវុធ​តាម​បណ្តាញ​សង្គម និង​ការកាន់កាប់​អាវុធ​ខុសច្បាប់ ។ ប​ច្ច​ប្បន្ន​ជនសង្ស័យ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់

adm

Leave a Reply

Your email address will not be published. Required fields are marked *