កោះកុង៖ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានចុះទៅជួយសង្គ្រោះស្ត្រីម្នាក់ ដែលសម្រាលកូននៅលើស្ពានកោះកុង ពេលកំពុងធ្វើដំណើរ ។ ប្រតិបត្តិការសង្គ្រោះរបស់ក្រុមគ្រូពេទ្យ ជួយសម្រាលកូនខ្ចីដល់ស្ត្រីជាម្តាយរូបនេះទទួលបានដោយជោគជ័យ និងសុវត្ថិភាព ។ ស្ត្រីរូបនេះ មានទីលំនៅ ភូមិចាំយាម ឃុំប៉ាក់ខ្លង មណ្ឌលសីមា កោះកុង។
ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថានៅ ថ្ងៃទី 24 ខែតុលាឆ្នាំ 2020 វេលាម៉ោង 5និង40 នាទីព្រឹក ស្ត្រីម្នាក់មានផ្ទៃពោះគ្រប់ខែ ក្រុមគ្រួសារបានដឹក ឆ្លងកាត់ស្ពានកោះកុង ពីត្រើយខាងលិចមកត្រើយខាងកើតដើម្បីទៅសម្រាលកូន នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង លុះ
មកដល់ ពាក់កណ្ដាលស្ពានក៏ឈឺពោះ និងសម្រាលកូននៅទីនោះតែម្តង។
ករណីនេះ កម្លាំងចរាចរណ៍គោលដៅស្ពានកោះកុង បានអន្តរាគមន៍ ហៅរថយន្ដសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្ត មកដឹកយកទៅកាន់មន្ទីរពេទ្យ៕