ឈ្មោះជនរងគ្រោះដែលរួចផុតពីសេចក្តីស្លាប់៖១៖ ឈ្មោះ ថេត គន្ធី ភេទប្រុស អាយុ១៥ឆ្នាំ កម្មករបើកទូកដរទទឹង (រស់)២៖ ឈ្មោះ វណ្ណី រដ្ឋា ភេទប្រុស អាយុ២៣ឆ្នាំ កម្មករបើកទូកដរទទឹង (រស់)៣៖ ឈ្មោះ វី ចាន់ប៊ូរ៉ា ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស (រស់)៤៖ ឈ្មោះ រឿន សា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស (រស់)B) ឈ្មោះអ្នកស្លាប់ដោយសារលិចទូក និងកំពុងបាត់ខ្លួន៖១៖ ឈ្មោះ ផាត ទីណា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស២៖ ឈ្មោះ ភ័ក្រ ភានុន ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស៣៖ ឈ្មោះ ឧត្តម មុនី ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្ស៤៖ ឈ្មោះ សុវត្ថិ សក្ខិណា ភេទស្រី អាយុ១៣ឆ្នាំ មុខរបរសិស្ស៥៖ ឈ្មោះ ចាន់ សុខជីម ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស៦៖ ឈ្មោះ ភារម្យ ដាវីន ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្ស៧៖ ឈ្មោះ សុន សុផាត ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស៨៖ ឈ្មោះ បិនដា ជូលី ភេទស្រី អាយុ១៣ឆ្នាំ មុខរបរសិស្ស៩៖ ឈ្មោះ ផាត សុខហេង ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស។១០៖ ឈ្មោះ រី សុលីន ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស១១៖ ឈ្មោះ មាស សុវណ្ណារ៉ា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស (កំពុងបាត់ខ្លួន)
Related Articles
ស្លាប់១នាក់ របួសធ្ងន់ស្រាល១២នាក់ ក្នុងហេតុការណ៍រថយន្តដឹកជ្រូកបុកបង្កាន់ដៃស្ពាន
បន្ទាយមានជ័យ៖ មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ៦នាក់ទៀត បានរងរបួសធ្ងន់និង៦នាក់ផ្សេងទៀត រងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកជ្រូកបុកបង្កាន់ដៃស្ពានបានកើតឡើងនៅវេលាម៉ោង៣និង៤០នាទី នៅល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិ៥៨ ចំណុចស្ពានលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ២៣-២៤ ស្ថិតក្នុងភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ឯក សែស វិបុល អធិការនគរបាលាស្រុកអូរជ្រៅ បានឲ្យដឹងថា៖រថយន្តបង្កគ្រោះថ្នាក់ដោយខ្លួនឯងនេះ ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ផ្លាកលេខ កំពង់ចាម. MA.8759 ជារថយន្តផ្ទុកទំនិញធន់ធ្ងន់ (ដឹកសត្វជ្រូក)បានបើកបរពីទិសខាងលិចទៅខាងកើត មានអ្នករួមចំនួន១៣នាក់ ។ លោកអធិការបានបញ្ជាក់ថា៖ នៅពេលដែលកំពុងបើកមកដល់ចំណុចចំណុចស្ពានលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ២៣-២៤ ស្ថិតក្នុងភូមិប្រាសាទ ឃុំអូរបីជាន់ រថយន្តបានវេរចង្កូតទៅខាងស្តាំបុកនឹងបង្កាន់ដៃស្ពានពេញទំហឹងរថយន្តបានផ្លោះបង្កាន់ដៃស្ពានជាប់ពាក់កណ្តាល ចំណែក្បាលរថយន្តបានធ្លាប់ទៅនឹងដីសង្កត់ស្លាប់អ្នករួមដំណើរម្នាក់ ចំនួន៦នាក់ បានរងរបួសធ្ងន់និង៦នាក់ទៀត របួសស្រាល ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែត ចំណែកអ្នកបើកបរក្រោយពីកើតហេតុបាន រត់គេចខ្លួនបាត់ស្រមោល ។ បច្ចុប្បន្នរថយន្តនគរបាលជំនាញចរាចរណ៍ស្រុករៀបចំស្ទូចយកមកទុកនៅអធិការដ្ឋាន នគរបាលស្រុក ដើម្បីរកម្ចាស់និងអ្នកបើកបរចូលខ្លួនមកដោះស្រាយតាមច្បាប់៕
ផ្អើលទាំងយប់! មុខសញ្ញាទាក់សត្វឆ្កែ២នាក់ ត្រូវសមត្ថកិច្ចខណ្ឌចំការមន ដេញចាប់បាន រួមទាំងសត្វឆ្កែ១ក្បាល
ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចខណ្ឌចំការមន បានធ្វើការដេញចាប់ជនសង្ស័យ២នាក់ តាំងពីរង្វង់មូលផ្សារដើមថ្កូវ រហូតឃាត់ខ្លួនបាននៅជាប់របងមន្ទីរពេទ្យរុស្ស៊ី និងដកហូតវត្ថុតាងសត្វឆ្កែ១ក្បាល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១.ឈ្មោះ វិត ភេទប្រុស អាយុ៤៣ឆ្នាំ, ទី២.ឈ្មោះ ស្នា ភេទប្រុស អាយុ៣០ឆ្នាំ។ អ្នកទាំងពីរមានមុខរបបមិនពិតប្រាកដ ស្នាក់នៅក្បែរស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។ តាមប្រភពពីសមត្ថកិច្ចដែលដេញឃាត់ជនសង្ស័យខាងលើ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ កម្លាំងលោកបានជិះល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន ក៏ប្រទះឃើញជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក SUZUKI ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AA-6849 និងបីសត្វឆ្កែ ពណ៌ខ្មៅ១ក្បាល មានទាំងខ្សែលួសជាប់នឹងខ្លួនសត្វ ទើបមានការសង្ស័យក៏ហៅឲ្យឈប់ តែជនសង្ស័យទាំង២នាក់នោះមិនឈប់ ធ្វើឲ្យសមត្ថកិច្ចដេញតាមតាំងពីរង្វង់មូលផ្សារដើមថ្កូវ ខណ្ឌចំការមន រហូតឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះ បាននៅជាប់របងមន្ទីរពេទ្យរុស្ស៊ី តាមបណ្ដោយផ្លូវ១៨៧ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រួមទាំងចាប់យកវត្ថុតាងសត្វឆ្កែ១ក្បាលផងដែរ។ ក្រោយពេលឃាត់ខ្លួនជនសង្ស័យខាងលើបានភ្លាម សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង២នាក់ និងវត្ថុតាងទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន […]
ងោកមួយភាំង ប្តីបើករថយន្តធ្លាក់ប្រឡាយទឹក បណ្តាលឲ្យស្រ្តីជាប្រពន្ធ ឈ្ល-ក់-ទឹកស្ល-ា-ប់-ក្នុងរថយន្ត នៅសង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ
ភ្នំពេញ÷ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយខ្លួនឯង ព្រោះតែបុរសជាប្តី បើកបររថយន្តក្នុងស្ថានភាពងងុយដេក ស្រាប់តែងោកមួយភាំង បើករថយន្តធ្លាក់ចូលប្រឡាយទឹក គៀបប្រពន្ធជាប់នៅក្នុងរថយន្តរយៈពេលជិត២ម៉ោង បណ្តាលឲ្យស្រ្តីជាប្រពន្ធ ឈ្ល-ក់-ទឹកស្ល-ា-ប់-ក្នុងរថយន្តបាត់ទៅហើយ ទម្រាំមានបងប្អូនប្រជាពលរដ្ឋនាំគ្នាមកជួយទាញរថយន្តឡើងមកលើគោក រីឯបុរសជាប្តីបានរួចជីវិត។ឧបទ្ទវហេតុដ៏គួរឲ្យសោកសង្រេងនេះកើតឡើងនៅវេលាម៉ោង ០១:២៥នាទីយប់រំលងអាធ្រាត ឈានចូលព្រឹក ថ្ងៃសៅរ៍ ទី០២ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវបុរីអង្គរ ក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។តាមការរៀបរាប់របស់បុរសជាប្តី ដែលបានរួចជីវិត ក្នុងគ្រោះថ្នាក់អកុសលនេះបានឲ្យដឹងថា មូលហេតុនៃការបើករថយន្តធ្លាក់ប្រឡាយទឹកនេះ គឺបណ្តាលមកពីគាត់ងងុយដេក ហើយក៏ងោកមួយភាំង ស្រាប់តែដឹងខ្លួនឡើងគឺរថយន្តរបស់គាត់បានធ្លាក់ចូលប្រឡាយទឹកបាត់ទៅហើយ អ្វីដែលគួរឲ្យតក់ស្លុតបំផុតនោះគឺ ខ្លួនគាត់ផ្ទាល់មិនអាចជួយប្រពន្ធគាត់បានទាន់ពេលវេលា។នេះគឺជាមេរៀនមួយ ក៏ដូចជាសារដាស់តឿនដល់បងប្អូនដែលជាអ្នកបើកបររថយន្តនៅលើដងផ្លូវទាំងឡាយ ប្រសិនបើកំពុងតែបើកបរ មានស្ថានភាពងងុយដេកហើយ គួរណារកកន្លែងចតដើម្បីសម្រាកសិន ឬក៏ឈប់រថយន្តដើម្បីលុបមុខឲ្យស្រឡះ សឹមបន្តដំណើរទៅមុខបន្តទៀត ជៀសវាងការកើតមាននូវគ្រោះថ្នាក់ជាយថាហេតុផ្សេងៗដូចករណីខាងលើ៕