(ភ្នំពេញ)% នៅវេលាម៉ោង 10.25នាទីយប់ថ្ងៃទី 21 ខែតុលាឆ្នាំ 2022 ជនស៊ីវិលមួយក្រុមប្រដាប់ដោយកាំ ភ្លើ.ង id និង ខ្នោះបានចុះធ្វើសកម្មភាពចាប់ប្រជាពលរដ្ឋវាយ ខ្នោះដាក់ចូលឡានដោយមិនដឹងមូលហេតុហើយរថយន្តរបស់ជនស៊ីវិលមួយក្រុមម៉ាក lexus ពណ៌ទឹកប្រាក់ដែលពាក់ស្លាកលេខ នគរបាល2-5057 ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឆោឡោនឡើង បងប្អូនប្រជាពលរដ្ឋបាននិយាយប្រាប់ – អង្គភាពយើងថាសកម្មភាពជនស៊ីវិលនេះគឺមានសកម្មភាពសឹងគ្រប់កន្លែងនៅទីក្រុងភ្នំពេញប្រហែលជាប៉ុន្មានថ្ងៃនេះហើយប្រជាពលរដ្ឋបាននិយាយថាពួកគាត់ព្រួយបារម្ភណាស់ក្នុងការធ្វើដំណើរពេលយប់ពេលចេញពីធ្វើការម្ដងៗ ព្រោះហេតុដូច្នេះសូមអំពាវនាវដល់ប្រមុខរាជរដ្ឋាភិបាលនិងសម្ដេចក្រឡាហោមសខេងជួយដល់ពួកគាត់ផងព្រោះគាត់ធ្វើដំណើរចេញពីធ្វើការពេលយប់នៅតាមដងផ្លូវម្ដងៗពួកគាត់ថាចោរពិតដូចជាមិនសូវខ្លាចសោះតែខ្លាចជនស៊ីវិលជាក្រុមជាក្រុមទៅវិញធ្វើឱ្យគាត់មានការព្រួយបារម្ភជាខ្លាំងសុំបញ្ជាក់ផងដែរថាហេតុការណ៍ក្រុមស៊ីវិលមួយក្រុមនេះបានចាប់ប្រជាពលរដ្ឋដោយមិនដឹងមូលហេតុដាក់ចូលឡាននេះគឺកើតឡើងនៅតាមផ្លូវ 102 សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយប្រជាពលរដ្ឋខ្លះទៀតបានប្រាប់ថាជនស៊ីវិលដើរចាប់ប្រជាពលរដ្ឋនេះមិនមែនតែខណ្ឌដូនពេញទេគឺមាននៅគ្រប់ខណ្ឌក្នុងរាជធានីភ្នំពេញ ដូច្នេះហើយប្រើពលរដ្ឋស្នើរសុំហើយ ស្នើសុំទៀតសូមអោយរាជរដ្ឋាភិបាលនឹងសម្តេច ស ខេងជួយមានវិធានការក្នុងរឿងនេះផងទាន៕
Related Articles
ជនជាតិចិនមួយក្រុម ប្រដាប់ដោយកាំភ្លើង និងកាំបិត ធ្វើសកម្មភាពប្លន់ចិនដូចគ្នា, ជនដៃដល់៣នាក់ ត្រូវកម្លាំងជំនាញស្រាវជ្រាវបង្ក្រាបបាន
ព្រះសីហនុ ៖ ជនជាតិចិនមួយក្រុម ប្រដាប់ដោយកាំភ្លើង និងកាំបិត ធ្វើសកម្មភាពប្លន់ជនជាតិចិនដូចគ្នា ក្នុងម៉ាតមួយកន្លែង ស្ថិតក្នុងក្រុមទី១៧ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ បណ្ដាលឲ្យជនរងគ្រោះរងរបួស តែមិនបាត់បង់សម្ភារ ឬទ្រព្យសម្បត្តិអ្វីឡើយ។ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះថា ក្រោយទទួលបានព័ត៌មាននេះភ្លាម លោកបានបញ្ជាកម្លាំងជំនាញបើកការស្រាវជ្រាវបន្ទាន់ភ្លាមៗ ដើម្បីកំណត់មុខសញ្ញាជនសង្ស័យដែលធ្វើសកម្មភាព។ ដោយប្រើប្រាស់វិធានការជំនាញ ជនដៃដល់៣នាក់ ត្រូវបានកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ស្រាវជ្រាវចាប់ខ្លួនបាន ក្រោយធ្វើសកម្មភាពប្រមាណ៤ម៉ោង ពោលជនសង្ស័យត្រូវចាប់បាននៅវេលាម៉ោង១២៖៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។ ជនដៃដល់ទាំង៣នាក់ ទី១. ឈ្មោះ YANG BAO QIANG អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសណ្ឋាគារ ហ្សុងហ័រវួយ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ (ជនដៃដល់ប្រើកាំប៉ិតចាក់ទៅលើជនរងគ្រោះ), ទី២. ឈ្មោះ XU DONG PING […]
ទោះបិទខ្ទប់រាជធានីភ្នំពេញក្តី ក៏គ្រោះថ្នាក់ចរាចរណ៍កើតមានជាញឹកញាប់នៅក្នុងទីក្រុងដោយសារតែ ការបើកបរខ្វះការប្រុងប្រយ័ត្
ភ្នំពេញ ៖ ដោយសារតែកត្តាមនុស្សបើកបរខ្វះការប្រុងប្រយ័ត្នទើបរថយន្តស៊េរីទំនើប២គ្រឿងបានបុកគ្នាយ៉ាងពេញទំហឹង ខណៈបើកមកដល់ចំណុចផ្លូវបំបែកជា៤មិនបន្ថយល្បឿនដូចគ្នា។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥១ កែងផ្លូវលេខ១២៦ ក្នុងសង្កាត់ផ្សារថ្មីទី១ ក្នុងមូលដ្ឋានខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក Camry ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Z-6101 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវលេខ៥១ក្នុងទិសដៅពីជើងទៅត្បូង ហើយស្របពេលគ្នានោះក៏មានរថយន្តមួយគ្រឿងទៀតម៉ាក Alphard ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AU-0123 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវលេខ១២៦ក្នុង ទិសដៅពីលិចទៅកើត ខណៈរថយន្តទាំងពីរមកដល់ផ្លូវបំបែកជា៤ ផ្លូវលេខ៥១ កែងផ្លូវលេខ១២៦ ដែលជាចំណុចកើតហេតុ ស្រាប់តែរថយន្តទាំងពីរគ្រឿង មិនបន្ថយល្បឿនដូចគ្នាទើបបង្កជាករណីគ្រោះថ្នាក់ចរាចរណ៍ បុកគ្នាពេញទំហឹង បណ្តាលឱ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតផ្នែកខាងមុខដូចគ្នា៕ដោយ% ទូច រ៉ាវុធ
រសៀលស្អែក ថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី ក្នុងពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤” នៅទីស្តីការក្រសួងបរិស្ថាន
រសៀលស្អែក ថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី ក្នុងពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤” នៅទីស្តីការក្រសួងបរិស្ថាន។ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ រាជរដ្ឋាភិបាល នីតិកាលទី៧ បានកំណត់គោលដៅ និងយកចិត្តទុកដាក់ខ្ពស់លើកិច្ចការងារបរិស្ថាន ពិសេស ការប្រែប្រួលអាកាសធាតុនៅកម្ពុជា និយាយដោយឡែក និងទូទាំងសកលលោក និយាយជារួម។ កិច្ចការដ៏មានសារៈសំខាន់នេះ គឺជាកិច្ចការអាទិភាពទី៥ នៅក្នុងបញ្ចកោណទី៤ គឺ “ការធានាចីរភាពបរិស្ថាន និងការរៀបចំខ្លួនឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងលើកកម្ពស់សេដ្ឋកិច្ចបៃតង” ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការកាត់បន្ថយជាអតិបរមានូវការបំពុល និងផលប៉ះពាល់បរិស្ថាន, ការពង្រឹងការគ្រប់គ្រងទឹក និងការពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ, និងការចូលរួមចំណែក ក្នុងការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុសកល ដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាព។