ភ្នំពេញ ៖ ទីតាំងទាំងនោះគឺដាក់ឈ្មោះថាមណ្ឌលកម្សាន្តអធិរាជ ដែលកំពុងបើកលេងទាំងយប់ទាំងថ្ងៃ ដូចជាគ្មានខ្លាចពីការបង្ក្រាបរបស់អាជ្ញាធរ និងសមត្ថកិច្ចខណ្ឌចំការមនសូម្បីតែបន្តិចសោះ ដែលស្ថិតក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ។
ទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ទាំងនេះ កំពុងបើកដំណើរការយ៉ាងរលូន ដោយទទួលបានអតិថិជនជាក្រុមអ្នកញៀនល្បែង ក៏ដូចជា ក្រុមជនសង្ស័យនាំគ្នាមកពួនសម្ងំលេងយ៉ាងរំភើយ។
បើទោះបីជាមានការដាក់បទបញ្ជាពីថ្នាក់ដឹកនាំ ដោយឲ្យអាជ្ញាធរ និងសមត្ថកិច្ច ធ្វើយ៉ាងណាត្រូវតែចុះបង្ក្រាបរាល់បទល្មើសផ្សេងៗ ជាពិសេស ល្បែងស៊ីសងហ្គេមបាញ់ត្រីនេះយ៉ាងណាក៏ដោយ តែម្ចាស់បើកល្បែងស៊ីសងទាំងនោះ នៅតែបន្តលួចលាក់បើកលេងដដែល គ្រាន់តែឮឈ្មោះយីហោទីតាំងអធិរាជបានន័យថាខ្លាំងណាស់ តែទីតាំងល្បែងស៊ីសងខុសច្បាប់ហានដាក់យីហោមិនខ្លាចនគរបាលទាល់តែសោះ ។ដូច្នេះហើយពលរដ្ឋសំណូមពរសូមឲ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនៅខណ្ឌចំការមន ជួយចុះទៅបង្ក្រាបទីតាំងល្បែងហ្គេមបាញ់ត្រីទាំងនោះផង៕ ដោយ% ទូច រ៉ាវុធ