ភ្នំពេញ៖ការសម្រេចនេះធ្វើឡើងដោយចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ លោកស្រីយី សុខវួច នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នំ២០២០នេះ ចំពោះជនជាប់ចោទលោក រស់ សុឃិត បានឆ្លើយសារភាពថា ខ្លួនពិតជាបានបង្ហោះសារលើប្រព័ន្ធផ្សព្វផ្សាយ ធ្វើឲ្យប៉ះពាល់ដល់ ថ្នាក់ដឹកនាំពិតប្រាកដមែន ។ គោលបំណងនៃការបង្ហោះចង់ឲ្យគេចាប់អារម្មណ៍ ។
ក្នុងពេលសវនាការលោករស់ សុឃិត បាននិយាយថា ពេលនេះខ្លួនរបស់លោកកំពុងមានជំងឺ ត្បៀតសរសៃបេះដូង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី ។
ជនជាប់ចោទត្រូវបានឃាត់ខ្លួន បន្ទាប់ពីសរសេរអត្ថបទជាច្រើនរិះគន់បញ្ហាសង្គម ដែលកើតមាននៅកម្ពុជា និងធ្វើការផ្សព្វផ្សាយនៅតាមប្រព័ន្ធផ្សព្វផ្សាយសង្គម។ លោករស់ សុឃិត ជាប់ចោទពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម តាមមាត្រា៤៩៤ និងមាត្រា៤៩៥ នៃ ក្រមព្រហ្មទណ្ឌកម្ពុជា ។
សូមជម្រាបថា៖ជនជាប់ចោទត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០នេះ តាមដីការបស់តុលាការពាក់ព័ន្ធបទល្មើសញុះញង់ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម៕