នៅមុននេះបន្តិចតាមការផ្សាយលើទំព័រហ្វេសប៊ុកឈ្មោះ ឯកឧត្តម ម៉ៅ ធនិន បានឲ្យដឹងថា សំណើសុំរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ទៅក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បី សាងសង់ផ្លូវចំនួន១ខ្សែ ប្រវែង ១៣គ.ម ឈ្មោះផ្លូវ ទូកមាស-ពោធិ៍តាស៊ុយនោះ ដោយក្រសួងសម្រេចបើកការសង់សង់ហើយ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ ។សូមជម្រាបថា ផ្លូវមួយខ្សែរប្រវែង១៣គ.ម ឈ្មោះផ្លូវ ទូកមាស-ពោធិ៍តាស៊ុយ ចាប់ពីទីរួមស្រុកបន្ទាយមាស ក្នុងឃុំ ទូកមាសខាងលិច ទៅកាន់ស្ពានពោធិ៍តាស៊ុយ ព្រំប្រទល់កំពត-តាកែវ ឃុំបន្ទាយមាសខាងកើត ស្រុក បន្ទាយមាស ខេត្តកំពត ខូចខាតខ្លាំងជាយូរឆ្នាំ ជង្ហុកដក់ទឹកធំៗ បែកភក់វល់ ពិបាកខ្លាំងក្នុងការធ្វើដំណើរជាយូរឆ្នាំ ពលរដ្ឋស្នើរសុំច្រើនលើកច្រើនសារ ដោយកន្លងមកពុំមានការជួសជុលឲ្យបានល្អប្រសើរឡើយ។ក្រោមការយកចិត្តទុកដាក់ក៏ដូចជាការឆ្លើយតបនឹងស្ថានភាពលំបាករបស់ប្រជាពលរដ្ឋ ដែលកំពុងប្រើប្រាស់ផ្លូវមួយខ្សែរខាងលើ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានណែនាំឲ្យមន្ទីរធ្វើលិខិតស្នើសុំគោលការណ៍ទៅក្រសួងអភិវឌ្ឍន៍ជនបទ។ ពេលនេះក្រសួង គ្រោងនឹងរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់DBST ។ សូមចូលរួមត្រេកអរជំនួសពលរដ្ឋ ស្រុកបន្ទាយមាស ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់អភិបាលនៃគណៈអភិបាលខេត្តថ្មី ឯកឧត្តម ម៉ៅ ធនិន ព្រមទាំងរដ្ឋបាលខេត្តទាំងមូល ៕
Related Articles
៤០ថ្ងៃរាប់ថយក្រោយ(40 days countdown) ព្រឹត្តិការណ៍ SEA Games និង ASEAN Para Games
៤០ថ្ងៃរាប់ថយក្រោយ(40 days countdown) ព្រឹត្តិការណ៍ SEA Games និង ASEAN Para Games នៅកម្ពុជា ថ្ងៃទី២៦ មីនា ឆ្នាំ២០២៣ នេះ គឺនៅសល់តែ៤០ថ្ងៃទៀតប៉ុន្នោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ។
ផ្ទុះកក្រេីកទៀតហេីយ ល្បែងបញ្ជាល់មាន់ដុះស្លែ បង្កប់ក្នុងកាស៊ីណូ777 បេីកឲ្យពលរដ្ឋខ្មែរលេងយ៉ាងអណាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធមិនមានការបង្រ្កាប…
(ព្រៃវែង): ថ្ងៃទី 05/06/2023 មួយរយៈចុងក្រោយបុគ្គលដែលជាម្ចាស់កាស៊ីណូមានយីហោ 777 ចាប់ផ្តើមបេីកដំណើរការល្បែងបញ្ជាល់មាន់ចាប់ផ្ដើមបើកឡើងវិញហេីយ រយៈពេលយូរខែមកហើយរហូតដល់បច្ចុប្បន្ននេះ បានបណ្តែតបណ្តោយឲ្យពលរដ្ឋខ្មែរ ចូលលេងល្បែងសុីសងខុសច្បាប់ លេងយ៉ាងពពាក់ពពូន គ្មានសមត្ថកិច្ចមូលដ្ឋាន ចាត់វិធាននិងសមត្ថកិច្ចពាក់ព័ន្ធមិនមានការបង្រ្កាបនោះទេ សម្ងំទទួលផលប្រយោជន៍ បែបអំពេីពុករលួយ ជាថ្នូរមិនបង្ក្រាប ។ប្រភពពីប្រជាពលរដ្ឋក្នុងភូមិគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច បានបញ្ជាក់ឲ្យដឹងថា កាស៊ីណូដែលជ្រកក្រោមផ្លាកយីហោ (777) កំពុងបេីកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងភ្នាល់ដាក់លុយសុីសងខុសច្បាប់ ដូចជា បញ្ជាល់មាន់ បៀរ អាប៉ោង យ៉ាងគគ្រឹកគគ្រេង បែរជាសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តព្រៃវែង រក្សាភាពស្ងៀមស្ងាត់។ បញ្ហានេះ អាជ្ញាធរថ្នាក់ឃុំ និងសមត្ថកិច្ចថ្នាក់ស្រុក មិនគូរបណ្តែតបណ្តោយឲ្យបុគ្គលជាម្ចាស់ កាសុីណូ 777 បេីកល្បែងបញ្ជាល់មាន់ បៀរ អាប៉ោង និងល្បែងផ្សេងៗ ជាច្រើនប្រភេទ លេងក្នុងមូលដ្ឋានរបស់ខ្លួនឡេីយ ព្រោះអាចកេីត ជាចោរ លួច ឆក់ ប្លន់ ជាដេីម អំពេីហឹង្សាក្នុងគ្រួសារ គ្រឿងញៀនរីករាលដាលគូរកត់សម្គាល់ សមត្ថកិច្ចពាក់ព័ន្ធ មិនទាន់ចាត់វិធានការបង្រ្កាប ឲ្យស្របតាមគោលនយោបាយ 7ចំណុចដែលដាក់ចេញដោយក្រសួងមហាផ្ទៃ។ ហេតុនេះ សូមលោកឯកឧត្តម […]
សម្តេចតេជោ ប្រកាសដាក់ឱ្យដំណើរការផ្លូវតភ្ជាប់ចរាចរចំនួន២ខ្សែ នៅទីតាំងស្ពានអាកាសចោមចៅ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ បានប្រកាសដាក់ឱ្យដំណើរការ ផ្លូវតភ្ជាប់ចរាចរចំនួន២ខ្សែ នៅទីតាំងស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ផ្លូវទាំង២ខ្សែដែលត្រូវបានប្រកាសឲ្យដំណើរការ នៅថ្ងៃទី២២ ខែមករានេះ រួមមាន៖ ១-ផ្លូវតភ្ជាប់ចរាចរឯកទិស ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅមហាវិថី ចោមចៅ មានប្រវែង ៤៥៨ម៉ែត្រ ទទឹង ៨.៥ម៉ែត្រ ជាផ្លូវក្រោមដីមានជំរៅ ៣.៧ម៉ែត្រធៀបនឹងកំពស់នីវ៉ូមហាវិថីចោមចៅ និង២-ផ្លូវតភ្ជាប់ចរាចរឯកទិស ពីផ្លូវជាតិលេខ៤ បត់ស្តាំឆ្ពោះទៅផ្លូវជាតិលេខ៣ មានប្រវែង ១១៦ម៉ែត្រ ទទឹង ៥.៥ម៉ែត្រ ជាផ្លូវក្រោមដីមានជំរៅ ១.៨៦ម៉ែត្រ ធៀបនឹងកំពស់នីវ៉ូផ្លូវជាតិលេខ៣។ ការថ្លែងដាក់ឲ្យដំណើរការផ្លូវទាំង២ខ្សែ នៅទីតាំងស្ពានអាកាសចោមចៅនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលថ្មី របស់ក្រសួងសាធារណការ និងដឹកជញ្ជូន រួមមានអគារទីស្តីការថ្មី និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន»។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «សូមឯកឧត្តម ឃួង ស្រេង ដាក់ឲ្យដំណើរការផ្លូវទាំង២ខ្សែនេះ […]