ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាជោកជាំ បើករថយន្តរេពេញផ្លូវបណ្តាលឲ្យបុករះម៉ូតូពីរគ្រឿង និងរថយន្តមួយគ្រឿងទៀតរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ត្រង់ចំណុចជិតផ្សារសាំផាន់ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AB-4661 បើកបរដោយបុរសម្នាក់ សង្ស័យស្រវឹងស្រាជោកជាំ ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច បើករេពេញផ្លូវ លុះមកដល់ត្រង់ចំណុចកើតហេតុ ក៏បុកជាមួយនិងម៉ូតូ២គ្រឿង រួចបន្តទៅបុកនឹងរថយន្តមួយគ្រឿងទៀត ម៉ាក Hilux vigo ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-6405 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីលិចទៅកើត បណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំទាំងសងខាង តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នកណារងរបួសនោះទេ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ រួចបានឃាត់ខ្លួនតែកុងរថយន្តហាយឡិនឌ័រ យកទៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់ ចំណែកម្ចាស់ម៉ូតូទាំងពីរគ្រឿង មិនបានទាមទារសំណងអ្វីនោះទេ រួចក៏បានបន្តដំណើរទៅមុខទៀតតែម្តង៕ ដោយ% ទូច រ៉ាវុធ
Month: September 2021
លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតអញ្ជើចុះត្រួតពិនិត្យលទ្ធភាពបញ្ជៀសទឹកចេញកុំឱ្យលិចលង់ និងជម្លៀសប្រជាពលរដ្ឋទៅទីទួលសុវត្ថិភាព…
ខេត្តបន្ទាយមានជ័យ៖ បើយោងតាមការបញ្ជាក់ពីលោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឱ្យដឹងនៅថ្ងៃចន្ទទី២០ ខែកញ្ញា ឆ្នាំ២០២១នេះថា៖ មន្រ្តីជំនាញ និងកងកម្លាំងសមត្ថកិច្ចចម្រុះបានចុះពិនិត្យលទ្ធភាពបញ្ជៀសទឹកចេញកុំឱ្យលិចលង់ខ្លាំង និងជម្លៀសពលរដ្ឋមកទីទួលសុវត្ថិភាព ប្រសិនបើមានទឹកជន់លិចលំនៅដ្ឋានពលរដ្ឋ និងក្រុមគ្រួសាររបស់កងកម្លាំង។ សូមជម្រាបថា លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ កាលពីយប់ថ្ងៃទី១៩ ខែកញ្ញាម្សិលមិញនេះ ក៏បានបញ្ជាឱ្យកងកម្លាំងអន្តរាគមន៍ មានមធ្យោបាយ សម្ភារ សហការជាមួយកងកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន ត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋរស់នៅជិតមាត់អូរតាមព្រំដែន ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យផងដែរ។ ជាមួយគ្នានេះ កងកម្លាំងអន្តរាគមន៍របស់កងពលតូចថ្មើរជើងលេខ៥១ ក៏បានត្រៀមអន្តរាគមន៍ រួចជាស្រាចក្នុងការជួយអន្តរាគមន៍ សង្គ្រោះប្រជាពលរដ្ឋតាមសំណូមពររបស់អាជ្ញាធរមូលដ្ឋាន។ ដោយឡែកនៅព្រឹកថ្ងៃដដែលនេះ រដ្ឋបាលស្រុកមង្គលបូរី ក៏បានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋរស់នៅស្រុកមង្គលបូរីទាំងអស់ និងរស់នៅតាមមាត់ស្ទឹង សូមមេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ត្រូវត្រៀមស្បៀង និងថ្នាំសង្កូវសម្រាប់ទុកបម្រុងផងដែរ៕ដោយ៖សហការី
លោក អូន ខន អភិបាលស្រុកកំពង់ត្រាចដឹកនាំមន្ត្រីការិយាល័យជំនាញពាក់ព័ន្ធចុះពិនិត្យទីតាំងដីទំនាស់ផ្លូវចូលលំនៅឋានរវាងប្រជាពលរដ្ឋ…
កំពត៖ ព្រឹកថ្ងៃចន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១ លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រាច អមដំណើរលោកអភិបាលរងស្រុក បានដឹកនាំមន្ត្រីការិយាល័យជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានឃុំកំពង់ត្រាចខាងកើត អញ្ជើញចុះពិនិត្យទីតាំងដីទំនាស់ផ្លូវចូលលំនៅឋានរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ នៅភូមិកោះខ្លូត ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ។ យោងតាមរបាយការណ៍របស់រដ្ឋបាលស្រុកកំពង់ត្រាចបានអោយដឹងថា ក្នុងការចុះពិនិត្យនេះ ជាជំហ៊ានដំបូងដើម្បីផ្ទៀងផ្ទាត់ទិន្នន័យដីនៅក្នុងប្លង់កម្មសិទ្ធិពាក់ព័ន្ធការបោះបង្គោលរបង និងសិក្សាលម្អិតអំពីដំណើររឿងនៃទំនាស់ដែលកើតឡើង សម្រាប់ជាធាតុផ្សំក្នុងការអញ្ជើញគូភាគីទំនាស់ទាំងពីរមកធ្វើការសម្របសម្រួលបញ្ចប់វិវាទនៅពេលក្រោយ៕
ពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនថ្មីចំនួន ៣២១នាក់ ក្នុងក្រុងកំពត ខេត្តកំពត
កំពត៖ នៅព្រឹកថ្ងៃសៅរ៍ ១២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ នៅសាលសន្និសិតខេត្តកំពត បានប្រារព្ធពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាក្រុងកំពត ថ្មីចំនួន ៣២១នាក់ ក្រោមអធិបតីភាពឯកឧត្ដម ជាវ តាយ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត ព្រមទាំងមានការអញ្ជើចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត និងលោក លោកស្រី ជាប្រធាន អនុប្រធាន និង សមាជិក សមាជិកា គណៈកម្មាធិការគណបក្សក្រុង សង្កាត់ សរុបចំនួន ៣៨៧នាក់។ ក្រោយពីបានស្តាប់របាយការណ៍របស់លោកប្រធានគណបក្សក្រុងកំពត និងការប្តេជ្ញាចិត្តរបស់សមាជិកថ្មីរួចមក ឯកឧត្ដម ជាវ តាយ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានមានមតិសំណេះសំណាលជាមួយអង្គពិធី ដោយបានកោតសរសើរដល់ថ្នាក់ដឹកនាំគណបក្សក្រុង សង្កាត់ ភូមិ នឹងសាខាបក្សទាំងអស់ដែលបានខិតខំអនុវត្តន៍ការងាររបស់ខ្លួនក្នុងការពង្រឹង និងពង្រីកសមាជិករបស់គណបក្សជាបន្តបន្ទាប់។ ក្នុងឱកាសនោះ ឯកឧត្ដមប្រធាន ក៏បានរំលឹកនូវគុណបំណាច់ និងស្នាដៃដ៏ច្រើនឥតគណនាបានរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការរំដោះជាតិ រំដោះប្រជាជនពីររបបប្រល័យពូជសាសន៍ […]
សម្តេចតេជោ បញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិបាលខេត្តមួយ បំភ្លឺចំពោះការហាមឃាត់ពលរដ្ឋមិនឱ្យសម្លាប់សត្វពពែយកសាច់ទទួលទាន…
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអភិបាលខេត្តមួយ ធ្វើការស្រាវជ្រាវ និងបំភ្លឺជូនសម្តេច ចំពោះករណីមន្រ្តីហាមប្រជាពលរដ្ឋមិនឱ្យសម្លាប់សត្វពពែទទួលទាន។ ជាមួយនឹងការបង្ហោះវីដេអូ មន្រ្តីកសិកម្មដែលចុះរឹបអូសយកសាច់សត្វពពែដែលប្រជាពលរដ្ឋសម្លាប់ ដោយចោទថា មិនបានសុំច្បាប់ សម្តេចតេជោ ហ៊ុន សែន បានចោទសួរថា តើមន្ត្រីយើងធ្វើដល់ថ្នាក់នេះជាមួយប្រជាជនមែនទេ? រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិបាលខេត្តដឹងរឿងនេះឬទេ? តើរាជរដ្ឋាភិបាលមានដែលហាមឃាត់ប្រជាជនមិនឲ្យសម្លាប់ពពែយកសាច់ជាអាហារពីពេលណាមក ទើបបានជាមន្ត្រីយើងធ្វើមកលើប្រជាជនបែបនេះ? សម្តេចតេជោ បានបញ្ជាក់បន្ថែមថា៖ «យើងលើកទឹកចិត្តឲ្យប្រជាជនចិញ្ចឹមសត្វ មិនមែនទុកសម្រាប់ទុកតាំងពិពរណ៍ទេ គឺសម្រាប់ជាចំណីអាហារ។ ហេតុអីបានប្រជាជនចិញ្ចឹមសត្វគ្មានសិទ្ធិសម្លាប់សត្វយកសាច់ទទួលទានហើយតម្រូវឱ្យសុំច្បាប់។ បើមានក្នុងច្បាប់ គឺត្រូវធ្វើវិសោធនកម្មច្បាប់»។ សម្តេចបានបន្តថា៖ «ខ្ញុំមិនដឹងថា រូបភាពក្នុងវីដេអូនេះ កើតនៅក្នុងខេត្តណាទេ។ សុំរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិបាលខេត្តស្រាវជ្រាវហើយចូលមកបំភ្លឺឲ្យខ្ញុំតាមហ្វេសបុកនេះ ដើម្បីឲ្យប្រជាជនបានដឹងជាទូទៅ។ ខ្ញុំហួសចិត្ត និងអាណិតប្រជាជនជាទីគោរពស្រលាញ់របស់ខ្ញុំ»៕
ប្រជាពលរដ្ឋ ស្នើឲ្យអាជ្ញាធរ និងសមត្ថកិច្ចស្រុកថ្ពង ខេត្តកំពង់ស្ពឺ ជួយចុះបង្ក្រាបទីតាំងកត់ឆ្នោតវៀតណាម របស់ឈ្មោះ «ចែ ពៅ» នេះផង…
(កំពង់ស្ពឺ) ៖ ប្រជាពលរដ្ឋសំណោមពរឲ្យអាជ្ញាធរ និងសមត្ថកិច្ចស្រុកថ្ពង ខេត្តកំពង់ស្ពឺ ជួយចុះពិនិត្យ និងបង្ក្រាបទីតាំងល្បែងស៊ីសង (កត់លក់ឆ្នោតវៀតណាម) ខុសច្បាប់ដ៏ធំមួយកន្លែង របស់ឈ្មោះ (ចែ ពៅ) ដែលកំពុងបើកលេងដោយរលូនមិនខ្វល់ពីការបង្ក្រាបរបស់អាជ្ញាធរ និងសមត្ថកិច្ចនោះឡើយ។ ប្រជាពលរដ្ឋបានរាយការណ៍មកថា៖ «ទីតាំងកត់ឆ្នោតវៀតណាមរបស់ឈ្មោះ ចែ ពៅ ដែលជ្រកក្រោមស្លាក យីហោ ទ្រូម៉ានីវេលុយនេះ គឺស្ថិតនៅក្នុងភូមិថ្នល់បំបែក ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ»។ មហាជនបានលើកជាសំនួរថា «ហេតុអ្វីបានជាឈ្មោះ (ចែ ពៅ) រូបនេះ អាចបើកដំណើរការលេងល្បែងស៊ីសងកត់ឆ្នោតវៀតណាមខុសច្បាប់នេះបានដោយគ្មានការបង្ក្រាប ឬបុគ្គលរូបនេះ មាននាក់ទំនងល្អជាសមត្ថកិច្ច និងអាជ្ញាធរស្រុកថ្ពងទេដឹង ទើបគ្មានការចុះបង្ក្រាបដូច្នេះ?» សេចក្តីរាយការណ៍ បានឲ្យដឹងថា បច្ចុប្បន្ននេះ គេបានឃើញអាជីវកម្មឆ្នោតជាច្រើនប្រភេទ ជាពិសេស ឆ្នោតវៀតណាមខុសច្បាប់របស់ឈ្មោះ (ចែ ពៅ) នេះបាននិងកំពុងបើកលេងដោយចំហរ គ្មានការបង្ក្រាបពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ចនោះទេ ដូច្នេះហើយទើបប្រជាពលរដ្ឋស្នើសុំឲ្យមានការបង្ក្រាបផង។ ពលរដ្ឋបានបង្ហើបប្រាប់ថា៖ «ការបើកដោយចំហរនូវល្បែងកន្ទុយលេខ(ឆ្នោតវៀតណាមខុសច្បាប់)ដ៏ធំមួយនេះ គឺគ្មានការភ័យខ្លាចនោះទេ»។ សូមបញ្ជាក់ថា៖ កន្លងមក សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី […]
កុំឲ្យចេះតែហ៊ានទៀត! នគរបាលរាជធានីភ្នំពេញ ចាប់ក្រុមក្មេងទំនើងបង្ហោះម៉ូតូ៥នាក់ ដោយកោរសក់ ដោះកង់ម៉ូតូ និងពិន័យតាមច្បាប់
ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌទួលគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនក្រុមក្មេងទំនើង៥នាក់ ដែលបានបង្ហោះម៉ូតូ បង្កភាពអនាធិបតេយ្យ តាមដងផ្លូវសាធារណ:នៅចំណុចលើដងផ្លូវលេខ១២៨ ក្រុមទី២៣ ភូមិ៧ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក នៅយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។ ក្រោយឃាត់ខ្លួនហើយ កម្លាំងសមត្ថកិច្ចបានចាប់កោរសក់ ដោះកង់ម៉ូតូ រួចធ្វើការអប់រំ ធ្វើកិច្ចសន្យា និងពិន័យតាមច្បាប់ផងដែរ។ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានប្រាប់ថា ក្រុមជនក្មេងទំនើងទាំង០៥នាក់រួមមាន៖ ទី១៖ ឈ្មោះ ហន់ ហ៊ារ៉ូ ភេទប្រុស ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលបន្ទប់លេខ១ ផ្លូវលេខបេតុង សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ទី២៖ ឈ្មោះ ហន់ ហ៊ារ៉ា ភេទប្រុស ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី១០J1 វិទ្យាល័យបាក់ទូក ស្នាក់នៅផ្ទះជួលបន្ទប់លេខ១ ផ្លូវលេខបេតុង សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ទី៣៖ ឈ្មោះ ហេង […]
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រី ការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិននឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីប្រគល់-ទទួលជាផ្លូវការពហុកីឡ ដ្ឋានជាតិមរតកតេជោ…
(ភ្នំពេញ) ងតាមសេចក្តីប្រកាសផ្លូវការរបស់ក្រសួងការបរទេសបានឲ្យដឹងថា ឯកឧត្តម វ៉ាង យី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ។ ការមកនេះតបតាមការអញ្ជើញរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា។ ក្នុងអំឡុងពេលទស្សនកិច្ចនេះឯកឧត្តម វ៉ាង យី នឹងអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង មានអាហារការងារពេលព្រឹកជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង។ ឯកឧត្តម នឹងអញ្ជើញមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីពិភាក្សាលើទិដ្ឋភាពផ្សេងៗ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពាណិជ្ជ កម្មនិងការវិនិយោគ ការអប់រំ សន្តិសុខនិងការពារជាតិ ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួម ផងដែរ។ សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម វ៉ាង យី […]
សមត្ថកិច្ចឃាត់ខ្លួនមនុស្ស១៤នាក់រួមទាំងដកហូតអាវុធវែងខ្លី៧ដើមបន្ទាប់ពីបានផ្ទុះអាវុធផ្ទួនផ្ទួនគ្នា…
(ខេត្តព្រះសីហនុ)÷(ព័ត៌មានបន្ថែម)មនុស្ស១៤នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីបើកយុទ្ឋនាការឡោមព័ទ្ឋបង្ក្រាប់បានក្រុមចាប់ជំរិតទារប្រាក់បានមួយសំបុកធំក្នុងខេត្តព្រះសីហនុនឹងដកហូតយកអាវុធវែងខ្លី៧ដើម បានកាលពីវេលាម៉ោង១៨,៣០នាទីព្រលប់ថ្ងៃទី១០កញ្ញាឆ្នាំ២០២១ ត្រង់ចំនុចសណ្ឋាគារស៊ីហាវ យ៉ិងហ៊ួយ ស្ថិតក្នុងក្រុម១៣ ភូមិ៤សង្កាត់៤ ក្រុងព្រះសីហនុ/ខេត្តព្រះសីហនុ។ ជុំវិញករណីខាងលើនេះ លោក ឧត្តមសេនីយ៍ ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានថ្លែងប្រាប់បណ្ដាញសារព័ត៌មានថា កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុបង្ក្រាបបានក្រុមចាប់ជំរិតទារប្រាក់បានមួយសំបុកធំក្នុងខេត្តព្រះសីហនុ នៅម៉ោង១៩”១០នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ កម្លាំង អ.ហក្រុងសហការជាមួយអ.ហខេត្ត ដោយមានការដឹកនាំបញ្ជាផ្ទាល់ដោយលោក ឧត្តមសេនីយ៍ត្រីផ្ទាល់ក្នុងនោះដោយមានការ សម្របសម្រួលនីតិវិធីដោយ ឯ/ឧ សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ ។ការចុះបង្ក្រាបករណីបង្ខាំងមនុស្សជំរិតទារប្រាក់ នឹងប្រើប្រាស់អាវុធខុសច្បាប់នៅចំណុច កាសុីណូ សុីហាវយីងហួយ ស្ថិតក្រុម១៣ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុនេះ ដកហូតបានអាវុធចំនួន៧ដើមវែង២ដើម ខ្លី៥ដើម និងឃាត់មនុស្សបានចំនួន១៤នាក់(ស្រី០១នាក់)ជនជាតិចិន។ដោយឡែកយោងតាមប្រភពព័ត៌មាននៅជុំវិញកន្លែងកើតហេតុបានប្រាប់ឱ្យបណ្ដាញសារព័ត៌មានដឹងថាមុនពេលកើតហេតុប្រទះឃើញរថយន្តម៉ាកអូឌីពណ៌សមិនចាំស្លាកលេខបើកបរដោយបុរសជនជាតិចិនបានបើកចូលក្នុងបុរីចំណុចខាងលើតែក្រុមសន្តិសុខមិនអនុញ្ញាត្តិតែរថយន្តខាងលើនៅមានបំណងទៅមុខទើបសន្តិសុខដែលនៅខាងក្នុងផ្ទុះអាវុធមួយគ្រាប់ ភ្លាមនោះភាគីរថយន្តម៉ាកអូឌី ក៍បានផ្ទុះអាវុធតបវិញ មួយប្រាវ មួយសន្ទុះក្រោយមក ទើបឃើញសមត្ថកិច្ចចំរុះមកដល់ ហើយធ្វើការឡោមព័ទ្ឋទីតាំងកើតហេតុ។បច្ចុប្បន្ន សំណុំរឿងនេះ កំពុងស្ថិតក្នុងដៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ នឹង កំពុងបន្តនិតិវិធី ៕
Update: មន្ដ្រីនគរបាលខណ្ឌ៧មករា វាយនារីល្មើសច្បាប់ចរាចរណ៍បែកក្បាល ត្រូវបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ហើយ!
ភ្នំពេញ ៖ មន្ដ្រីនគរបាលខណ្ឌ៧មករាម្នាក់ ដែលវាយនារីល្មើសច្បាប់ចរាចរណ៍បែកក្បាលនោះ ត្រូវបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។ នេះបើយោងតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១។ ដោយឡែក សម្រាប់នារីរងគ្រោះដែលល្មើសច្បាប់ចរាចរណ៍ ហើយគេចវេសមិនស្ដាប់បញ្ជារបស់មន្ដ្រីនគរបាល ក្នុងការអនុវត្តច្បាប់ ក៏នឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់ដូចគ្នាផងដែរ។ លោកវរសេនីយ៍ឯក សាន សុខសីហា បានថ្លែងយ៉ាងដូច្នេះថា «សមត្ថកិច្ចនៃអធិការដ្ឋាន នគរបាលខណ្ឌ៧មករា បានបញ្ជូនមន្ដ្រីនគរបាលដែលបង្កឲ្យមានគ្រោះថ្នាក់ដល់នារីម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែកញ្ញានេះ ដើម្បីចាត់ការតាមនីតិវិធី»។ ដោយឡែក សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងករណីដែលបានកើតឡើងនៅយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ នៅខណ្ឌ៧មករា៖ *ទី១៖ មន្ត្រីអន្តរាគមន៍ដែលបានបង្កការរងរបួសដល់ស្ត្រីម្នាក់ បណ្តាលឱ្យបែកក្បាល ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌ៧មករា បន្ទាប់ពីពេលកើតហេតុរួច។ *ទី២៖ បើស្រាវជ្រាវហើយឃើញថា មានកំហុស មន្ត្រីបង្កនឹងត្រូវអនុវត្តបន្តតាមនីតិវិធីច្បាប់ ក៏ដូចជា ការអនុវត្តវិន័យកងកម្លាំងផងដែរ។ *ទី៣៖ ចំពោះអ្នកបើកបរល្មើសច្បាប់ បើកបរគេចពីសមត្ថកិច្ចក៏នឹងត្រូវអនុវត្តតាមច្បាប់ផងដែរ។ លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ […]