ព័ត៌មានជាតិ

លោក អូន ខន អភិបាលស្រុកកំពង់ត្រាចដឹកនាំមន្ត្រីការិយាល័យជំនាញពាក់ព័ន្ធចុះពិនិត្យទីតាំងដីទំនាស់ផ្លូវចូលលំនៅឋានរវាងប្រជាពលរដ្ឋ…

កំពត៖ ព្រឹកថ្ងៃចន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១ លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រាច អមដំណើរ​លោកអភិបាលរងស្រុក បានដឹកនាំមន្ត្រីការិយាល័យជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានឃុំកំពង់ត្រាចខាងកើត អញ្ជើញចុះពិនិត្យទីតាំងដីទំនាស់ផ្លូវចូលលំនៅឋានរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ នៅភូមិកោះខ្លូត ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ។​

យោងតាមរបាយការណ៍របស់រដ្ឋបាលស្រុកកំពង់ត្រាចបានអោយដឹងថា ក្នុងការចុះពិនិត្យនេះ ជាជំហ៊ានដំបូងដើម្បីផ្ទៀងផ្ទាត់ទិន្នន័យដីនៅក្នុងប្លង់កម្មសិទ្ធិពាក់ព័ន្ធការបោះបង្គោលរបង និងសិក្សាលម្អិតអំពី​ដំណើររឿងនៃទំនាស់ដែលកើតឡើង សម្រាប់ជាធាតុផ្សំក្នុងការអញ្ជើញគូភាគីទំនាស់ទាំងពីរ​មកធ្វើការសម្របសម្រួលបញ្ចប់វិវាទនៅពេលក្រោយ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *