ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ២នាក់ ទៅតុលាការ ពាក់ព័ន្ធករណីលួចម៉ូតូ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០២នាក់ ទៅតុលាការ បន្ទាប់ពួកគេធ្វើសកកម្មភាពលួចម៉ូតូ០១គ្រឿង ម៉ាកToday ពណ៌លឿង គ្មានស្លាកលេខ។ មុនឈានដល់ការឃាត់ខ្លួនជននេះ សមត្ថកិច្ចជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ បន្ទាប់ពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ បានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតនៅវេលាម៉ោង១០៖៣០នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នៅចំនុចភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ បានធ្វើការឃាត់ខ្លួនសង្ស័យជាមុខសញ្ញាលួចម៉ូតូទាំង០២នាក់ ដោយក្នុងនោះមាន៖ ១-ឈ្មោះ ចាន់ ថា (រដ្ឋា) ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ លក់សណ្តែកដី ស្រុកកំណើត ខេត្តព្រៃវែង មានទីលំនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ, ២-ឈ្មោះ សឹង ហន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ ជាងឈើ មានស្រុកកំណើត ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ តាមចម្លើយសារភាព របស់ជនសង្ស័យទាំង២នាក់ខាងលើ បានឲ្យដឹងថា កាលពីវេលាម៉ោង៤៖៤៧នាទីល្ងាច ថ្ងៃទី១៩ […]

ព័ត៌មានជាតិ

អាជ្ញាធរសង្កាត់ចោមចៅទី៣ ចុះពិនិត្យផ្លូវមួយខ្សែ ប្រវែងប្រហែល២០០ម៉ែត្រ រងនៅកាលិចទឹក ស្ថិតនៅក្នុងភូមិថ្នល់បំបែក

ភ្នំពេញ ​៖ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ ដឹកនាំក្រុមការងារសង្កាត់ ចុះពិនិត្យផ្លូវមួយខ្សែ មានប្រវែងប្រហែល២០០ម៉ែត្រ រងនៅកាលិចទឹក ស្ថិតនៅក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងដាក់គ្រឿងចក្រកាយតាមបណ្តោផ្លូវខាងលើ ដើម្បីដាក់លូរំដោះទឹកកុំឲ្យមានការជន់លិច ជាហេតុធ្វើឲ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវនោះ មានការលំបាកធ្វើដំណើរ និងប្រកបមុខរបរផ្សេងៗ។ លោក វ៉ា សាវឿន បានឲ្យដឹងថា កន្លងមកផ្លូវខាងលើមិនដែលមានការលិចនោះទេ ក្រោយពីប្រជាពលរដ្ឋចាក់ដីលប់បឹងរបស់គាត់ធ្វើឲ្យភ្លៀងមកម្តងៗលិចផ្លូវចូលផ្ទះបែបនេះ។ ដោយសារតែឃើញការលំបាករបស់ប្រជាពលរដ្ឋបែបនេះ ទើបលោកដឹកនាំកម្លាំងចុះពិនិត្យ និងដាក់គ្រឿងចាក់កាយជាប្រព័ន្ធលូ ដើម្បីរំដោះទឹកចេញងាយស្រួលក្នុងការធ្វើដំណើរ។ ក្នុងការកាយដាក់លូខាងលើ អាជ្ញាធរសង្កាត់ចោមចៅទី៣ សូមសំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវខាងលើមេត្តាសហការទាំងអស់គ្នា ដើម្បីឲ្យមានភាពងាយស្រួលក្នុងការស្ថាបនា​ និងរំដោះទឹកលែងមានការជនលិចទីនោះទៀត៕

ព័ត៌មានជាតិ

ស្ពាន​អាកាស​ថ្មើរជើង​ផ្សារ​ដើម​គរ ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​

ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​អាកាស​ថ្មើរជើង​ផ្សារ​ដើម​គរ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ងាយស្រួល​ក្នុងការ​ឆ្លងថ្នល់ មិន​ប្រឈម​នឹង​គ្រោះថ្នាក់​។​ ស្ពានអាកាសថ្មើរជើង​ផ្សារដើម​គ​ គឺជាសមិ​ទ្ធផ​លថ្មីដែលប​ម្រើឲ្យបងប្អូនប្រជាព​ល​រដ្ឋ​ ជួយកា​ត់បន្ថយនូវ​ហា​​និភ័​យពេ​​លឆ្លងថ្នល់ដែលមានលំ​​ហូ​រច​រាច​​​​រណ៍មមា​ញឹក។ ​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​អាកាស​ថ្មើរជើង​ផ្សារ​ដើម​គរ នៅ​ព្រឹក​ថ្ងៃទី ២៤ ខែកក្កដា ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា ការដាក់​ឲ្យ​ដំណើរការ​ស្ពាន​អាកាស​ថ្មើរជើង​ថ្មី​នេះ​គឺជា​សមិទ្ធផល​មួយ​ក្នុង​យុគ្គសម័យ កូ​វីដ​១៩ ដែលជា​អំណោយ​សម្តេច​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើ​ចរាចរណ៍ របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​។​ឯកឧត្តម​បាន​បន្តថា ការសាងសង់​ស្ពាន​អាកាស​ថ្មើរជើង​នេះ និង​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការដើរ​ឆ្លងផ្លូវ កាត់បន្ថយ​កា​រក​ស្ទះចរាចរណ៍ សម្រួល​លំហូ​ចរាចរណ៍ និង​លើកកម្ពស់​សោភ័ណភាព​រាជធានី​ភ្នំពេញ​ឲ្យ​កាន់តែ​ស្រស់បំព្រង ។​ ​ការដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​អាកាស​ថ្មើរជើង​នៅ​ចំណុច​ផ្សារ​ដើម​គរ​នេះ គឺ​សម្រាប់​បម្រើ​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ និង​មិនមែន​សម្រាប់តែ​ប្រើ​ជា​ពលរដ្ឋ​នៅ​ម្តុំ​តំបន់​នោះទេ ។​ ​ស្ពាន​អាកាស​ថ្មើរជើង​ផ្សារ​ដើម​គរ នៅលើ​មហាវិថី​ម៉ៅ​សេទុង​បាន​បើក​ការដ្ឋាន កាលពី​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៩ ដែល​ម៉ៅការ​សាង់​ដោយ​ក្រុមហ៊ុន Space Media ប្រើប្រាស់​រយៈពេល​សាងសង់​៧​ខែ ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ឆ្លងកាត់​ដោយ​ថ្មើរជើង​ទៅមក​សាលារៀន និង​បញ្ចៀស​គ្រោះថ្នាក់​ជាយថាហេតុ ។ ស្ពាន​អាកាស​ផ្សារ​ដើម​គរ​នេះ​មាន​បណ្តោយ ២៨ ម៉ែត្រ ទទឹង ៣,៤​ម៉ែត្រ ទទឹងផ្លូវ​ដើរ​ផ្នែក​ខាងក្នុង ២,៨​ម៉ែត្រ កម្ពស់​៥,៥​ម៉ែត្រ ៕ 

ព័ត៌មានជាតិ

បុរស​ម្នាក់​ស្លាប់ នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក គឺអាច​បណ្តាលមកពី​ខ្យល់គរ គួបផ្សំ​នឹង​ការ​លេបថ្នាំ​ច្រើន​មុខ​ពេក ដែល​សរីរាង្គ​គាត់​មិនអាច​ទ្រាំទ្រ​បាន​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​យប់​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីជូនដំណឹង និង​បកស្រាយ​អំពី​ករណី​បុរស​អាយុ​២១​ឆ្នាំ​ស្លាប់ អំឡុងពេល​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ខេត្ត​ត្បូងឃ្មុំ​។​តាម​ហេតុការណ៍ ជាការ​សន្និដ្ឋាន​បឋម​ការស្លាប់​អាច​បណ្តាលមកពី ខ្យល់គរ​ភ្លាមៗ ប្រតិកម្ម​ថ្នាំ​ដែល​លេប​ច្រើន​មុខ​ពេក និង​មាន​សមាសធាតុ​ដូចគ្នា​ច្រើន ដោយសារ​ការ​លេបថ្នាំ​ច្រើន​មុខ​ក្នុងពេល​តែមួយ អាច​ឈ្លក់ នឹង​ចូល​បំពង់ខ្យល់ ឬ​អាចមាន​បញ្ហា​សុខភាព​មិនជា​ក់លាក់​ផ្សេងទៀត​។ ​ដោយ​អនុវត្តតាម​វិធាន​សុខាភិបាល ក្រុមគ្រូពេទ្យ​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ បាន​ណែនាំ​អំពី​វិធានការ​ដូចជា បង្ខំ​ធ្វើការ​បញ្ចុះសព​ទាំងយប់ ចៀសវាង​ការ​ចម្លងរោគ​ជាយថាហេតុ មិន​អនុ​ញ្ញា​ឲ្យ​ចំអាស​ទឹក យក​សំណាក​វត្ថុ​វិភាគ​សាមី​សព ផ្ញើ​ទៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ ដើម្បី​រកមើល​វត្តមាន​វីរុស​កូ​វីដ​១៩​។ ជា​លទ្ធផល​នៃ​ការវិភាគរ​ប់ស​មន្ទីរពិសោធន៍​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ដែល​ទទួលបាន​នៅ​ថ្ងៃទី​២៣​ខែកក្កដា​នេះ បាន​បង្ហាញថា អវិជ្ជមាន​វីរុស​កូ​វីដ​១៩​។ ដូច្នេះ​ការសន្និដ្ឋាន​លើ​ករណី​ស្លាប់​នេះ គឺអាច​បណ្តាលមកពី​ខ្យល់គរ គួបផ្សំ​នឹង​ការ​លេបថ្នាំ​ច្រើន​មុខ​ពេក ដែល​សរីរាង្គ​គាត់​មិនអាច​ទ្រាំទ្រ​បាន​៕

ព័ត៌មានជាតិ

​ក្មេងៗ​៤​នាក់ ចេញ​រកស៊ី ឆក់​កាបូបស្ពាយ ពី​ស្ត្រី​ជនបរទេស ត្រូវ​នគរបាល​ចាប់ខ្លួន

ភ្នំពេញ​៖ ស្នងការដ្ឋាន​គរ​បាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថាកម្លាំង​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ សហការ​ណ៍ ជាមួយ​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល ខណ្ឌចំការមន បើក​ប្រតិបត្តិការ បង្ក្រាប​ជនសង្ស័យ ៤​នាក់​(​អនីតិជន​) ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​កាបូបស្ពាយ​) ពី​ស្ត្រី​ជនបរទេស ម្នាក់​បានសម្រេច​។​ ​កាលពី​ថ្ងៃទី​១៤ ខែ កក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង ១៥​និង​០០​នាទី មាន​ជនសង្ស័យ​៤​នាក់ បានធ្វើ​សកម្មភាព​ឆក់ កាបូប​ពី​នារី ជា​ជនជាតិ​ជប៉ុន​ម្នាក់ បានសម្រេច​នៅ​ចំណុច​ផ្ទះ​លេខ​២៤ ផ្លូវ​លេខ​២៩៤ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ហើយ​ជនសង្ស័យ​បាន រត់គេចខ្លួន​បាត់អស់​ទៅ លុះដល់​ថ្ងៃ​នៅ​ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ​២០២០ ដែលមាន​រយៈពេល​៩​ថ្ងៃ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន បាន​បើក​ប្រតិ​ប​ត្ត​ការស្រាវជ្រាវ ឈានដល់​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​០៤​នាក់ នៅ​ទីតាំង​ផ្សេងគ្នា និង បានធ្វើ​ការដកហូត​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី ២០២០ ពាក់​ផ្លាកលេខ ភ្នំពេញ 1IC-1459 ជា​ម៉ូតូ​ធ្វើ​សកម្មភាព​។​​ប្រតិបត្តិការ​នេះ មានការ​បញ្ជា​ផ្ទា​ល់ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត […]

ព័ត៌មានជាតិ

អភិបាលខេត្តតាកែវ៖ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកជាខេត្តនេះ ជាអធិរាជ «ពងទាកូន» នៅទូទាំងប្រទេស

ភ្នំពេញ ៖ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានអះអាងថា ខេត្តបានជាប់ឈ្មោះ ជាខេត្តអធិរាជពងទាកូន ដោយសារនាពេលកន្លងមក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានកោតសរសើរ ហើយបានដាក់រហ័សនាមឲ្យបែបនេះ។ ក្នុងសន្និសទីសារព័ត៌មានស្តីពី “វឌ្ឍនភាព និងទិសដៅការងារបន្ត របស់រដ្ឋបាលខេត្តតាកែវ” នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ លោក អ៊ូច ភា បានឲ្យដឹងថា ពងទាកូនស្រែននោង ក៏ជាផលិតផលកសិកម្ម របស់ខេត្តតាកែវ ដែលមានភាពល្បីល្បាញទូទាំងប្រទេស និងជាផលិតផលសម្គាល់តំបន់ភូមិសាស្ត្រ ជាប់ជាផលិតផល នៃភូមិមួយផលិតផលមួយរបស់ខេត្ត។ លោកបន្តថា ពងទាកូនស្រែននោង គឺត្រូវបានផលិតឡើង ដោយកសិករនៅឃុំស្រែននោង ស្រុកត្រាំកក់ ខេត្តតាកែវ ដែលបានចងក្រង ជាសហគមន៍ផលិតច្បាស់លាស់ មានការយកចិត្តទុកដាក់ និងប្រើប្រាស់បច្ចេកទេសចិញ្ចឹមទា យកពង ថែទាំតាមលក្ខណៈធម្មជាតិសុទ្ធសាធ ចាប់តាំងពីការផ្តល់ចំណីមេទា រហូតដល់ផលិតជាពង និងបញ្ចេញលក់លើទីផ្សារ។ លោកបញ្ជាក់ថា បច្ចុប្បន្ន ពងទាកូនស្រែននោង ត្រូវបានផ្គង់ផ្គង់លើទីផ្សារ ទូទាំងប្រទេស ដែលបានចូលរួមបង្កើតការងារ និងចំណូលជាច្រើន […]

ព័ត៌មានជាតិ

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ធនាគារជាតិ​នៃ​កម្ពុជា ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគ យល់​ស្ដីពី​ការផ្លាស់ប្ដូរ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​

​ភ្នំពេញ​៖ នា​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២០ ឯកឧត្ដម ស៊ុយ សាន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ជា​សហ​អធិបតី​ជាមួយ​ឯកឧត្ដម ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​ថ្នាក់ជាតិ​ប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ក្នុង​ពិធី​ចុះហត្ថលេខា​រវាង​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក និង​អគ្គនាយដ្ឋាន​ផ្លូវទឹក ផ្លូវ​សមុទ្រ និង កំពង់ផែ ជាមួយ​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា​របស់​ធនាគារជាតិ​នៃ​កម្ពុជា​លើ​អនុស្សរណៈ​យោគ យល់​ស្ដីពី​ការផ្លាស់ប្ដូរ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ដោយមាន​ការចូល រួម​ពី​មន្ត្រីជាន់ខ្ពស់ និង​មន្ត្រី​ជំនាញ​នៃ​ស្ថាប័ន​ទាំងពីរ​ផងដែរ​។​ ​ពិធី​ចុះ​អនុស្សរណៈ​នេះ​ធ្វើឡើង​ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហការ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​បន្ថែមទៀត និង​ដើម្បី​រួមគ្នា​ស្វែងរក ទប់ស្កាត់ និង​លុបបំបាត់​សកម្មភាព​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ព្រមទាំង​ចូលរួម​ពង្រឹង​ប្រព័ន្ធ​ប្រឆាំង​ការសម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​របស់​ពិភពលោក​ផងដែរ​។​ ​ថ្លែង​ទៅកាន់​អង្គពិធី​នាពេលនោះ ឯកឧត្ដម​រដ្ឋលេខាធិកា​រ បាន​មានប្រសាសន៍ថា អនុស្សរណៈ​យោគ យល់​នេះ​នឹង​បង្កលក្ខណៈ​ងាយស្រួល​ដល់​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា អាច​ប្រើប្រាស់​ទិន្នន័យ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​កំណត់​អត្តសញ្ញាណ​យានយន្ត ឬ​នាវា របស់​បុគ្គល សង្ស័យ​ដែល​ពាក់ព័ន្ធ​នឹង​សកម្មភាព​សម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម ដើម្បី​ចាត់វិធានការ​បង្ក្រាបបាន​ទាន់ពេលវេលា​ប្រកបដោយ​ជោគជ័យ និង​ប្រសិទ្ធភាព​ខ្ពស់​។​ ​លើសពីនេះ​ទៀត ឯកឧត្ដម​រដ្ឋលេខាធិកា​រ​បានឱ្យដឹងថា ការចុះហត្ថលេខា​នេះ​គឺជា​ឱកាស​ដ៏​ប្រពៃ​បំផុត ក្នុងការ​ឆ្លើយតបបាន​ទាន់ពេលវេលា និង​ស្របទៅតាម​តម្រូវការ​និង​សំណូមពរ​ចាំបាច់​និង​ជាបន្ទាន់ របស់​បងប្អូន​ប្រជាពលរដ្ឋ​ក៏ដូចជា​រាជរដ្ឋាភិបាល ដែល​អនុញ្ញាតឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​បំពេញការងារ និង​ធ្វើ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​បន្ថែមទៀត​ជាមួយ​ដៃគូ​ជាតិ និង​អន្តរជាតិ​នានា​សំដៅ​រក្សាបាន […]

ព័ត៌មានជាតិ

​នគរបាល​ខេត្តកំពង់ធំ បំបែកសំណុំរឿង ប្តី​ប្រើ​កាំ​បិតផ្គាក់​កាប់​ប្រពន្ធ​ស្លាប់ ហើយ​យក​សព​ទៅ​បោះ​ទម្លាក់​ចូល​ទឹកស្រះ​ ​នៅ​ខាងក្រោយ​ផ្ទះ

​កំពង់ធំ​៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង ០៦ និង ០០​នាទី មាន​ករណី​ឃាតកម្ម កើតឡើង​ចំនួន ០១ ករណី ស្ថិតនៅ​ភូមិសាស្ត្រ​ស្រុក ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ គឺ​សង្ស័យ​ជា​ប្តី បាន​ប្រើ​កាំ​បិតផ្គាក់​កាប់​ប្រពន្ធ​បណ្តាល​ឲ្យ​ស្លាប់ ។​ ​យោងតាម​ប្រភពព័ត៌មាន ពី​កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក ប្រាសាទ​បល្ល័ង្ក បាន​ឲ្យ​ដឹងថា នៅ​ចំណុច​ស្រះ​ទឹក ក្រោយ​ផ្ទះ ជនរងគ្រោះ​ចម្ងាយ​ប្រហែល ១០០ ម៉ែត្រ ស្ថិតនៅ​ភូមិ ខ្វាន់​ទៀង ឃុំ សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ បាន​ប្រទះឃើញ​សាកសព​ស្ត្រី​រងគ្រោះ​ឈ្មោះ ស្រ៊ុន ចន្ទ្រា អាយុ ៣០ ឆ្នាំ​នៅ​ភូមិ កើតហេតុ​ខាងលើ មានមុខ​របរ គ្រូពេទ្យ​ឯកជន ត្រូវបាន​ជនសង្ស័យ​កាប់ និង​កាំបិតផ្គាក់​ដង​វែង ចំ​កញ្ចឹងករ​ខាងឆ្វេង​បណ្តាល​ឲ្យ​ស្លាប់​ហើយ​យកទៅ​បោះ​ទម្លាក់​ចូល​ទឹកស្រះ​​នៅ​ខាងក្រោយ​ផ្ទះ ។​ ​ប្តី​ឈ្មោះ ធ​ល ធា​រិ​ទ្ធ អាយុ ៣០ […]

ព័ត៌មានជាតិ

ជនសង្ស័យមួយក្រុម ជិះម៉ូតូមកពីក្រោយ ធាក់ម៉ូតូជនរងគ្រោះ២នាក់ ដួលបោកផ្ទុបទៅនិងរានទេត្តា បណ្ដាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់

ភ្នំពេញ ៖ ជនសង្ស័យមួយក្រុម ជិះម៉ូតូមកពីក្រោយ ធ្វើសកម្មភាពធាក់ម៉ូតូជនរងគ្រោះដួលបោកផ្ទុបទៅនិងរានទេត្តាពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់ ហើយជនសង្ស័យរត់គេចខ្លួនបាត់ស្រមោល ចំណែកជនរងគ្រោះត្រូវបានប្រជាពលរដ្ឋខលហៅរថយន្តសង្រោះបន្ទាន់ដឹកយកទៅមន្ទីរពេទ្យ តែជាអកុសលស្លាប់ម្នាក់។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ២១៧ ក្នុងសង្កាត់ទឹកល្អ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ប្រភពព័ត៌មាននាក់ឃើញហេតុការណ៍ បានដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនពីរនាក់ មិនទាន់ស្គាល់អត្តសញ្ញាណ ជិះម៉ូតូមួយគ្រឿង ម៉ាកវេវ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GP-2308 បើកបរដោយយុវជនពីរនាក់ ក្នុងទិសដៅត្បួងទៅជើង លុះមកដល់កន្លែងកើតហេតុ ស្រាប់តែលិចមុខជនសង្ស័យមួយក្រុម មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូមកពីក្រោយ ធ្វើសកម្មភាពធាក់ទៅលើជនរងគ្រោះ បណ្ដាលឲ្យម៉ូតូរេចង្កូតជ្រុលទៅបុករានទេវតាពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះទាំងពីរនាក់ រងរបួសយ៉ាងធ្ងន់ធ្ងរ ភ្លាមនោះជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល ចំណែកជនរងគ្រោះ ត្រូវបានប្រជាពរឃើញនាំគ្នាទៅមើល និងបានទំនាក់ទំនងហៅរថយន្តដឹងជនរងគ្រាះយកទៅមន្ទីរពេទ្យភ្លាមៗ តែជាអកុសលត្រូវស្លាប់ម្នាក់ ពេលបញ្ជូនដល់មន្ទីរពេទ្យ ចំណែកម្នាក់ទៀតរងរបួសធ្ងន់។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសាច់ញាតិមកមើលនៅឯមន្ទីរពេទ្យ អ្នករបួសធ្ងន់កំពុងសម្រាកព្យាបាល ចំណែងបុរសម្នាក់ទៀតស្លាប់ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ ទូច រ៉ាវុធ

ព័ត៌មានជាតិ

នាយករដ្ឋមន្ដ្រីកម្ពុជា​ បង្ហាញអំពីហេតុផលថា ហេតុអ្វីបានសម្ដេចហ៊ានធានាថា កូវីដ-១៩ មិនអាចសម្លាប់កម្ពុជា ព្រោះធ្វើយ៉ាងមិចកុំឲ្យពលរដ្ឋខ្មែរខ្វះអង្ករ

តាកែវ​ ៖ ថ្លែងចេញពីទឹកដីនៃខេត្តតាកែវ ទីដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជួបសំណេះសំណាលជាមួយកសិករ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ សម្ដេចបានបង្ហាញអំពីហេតុផលថា ហេតុអ្វីបានសម្ដេចហ៊ានធានាថា កូវីដ-១៩ មិនអាចសម្លាប់កម្ពុជា ព្រោះធ្វើយ៉ាងមិចកុំឲ្យប្រជាពលរដ្ឋខ្មែរខ្វះអង្ករ ទើបវិស័យកសិកម្មនាពេលបច្ចុប្បន្ននេះ មិនមែនគ្រាន់តែជាសក្ដានុពល តែក៏ជាឱកាសព្រមគ្នាតែម្ដង។ សម្ដេចតេជោ បានមានប្រសាសន៍យ៉ាងដូច្នេះថា «កូវីដអាចបំផ្លាញយើងក្នុងកម្រិតណាមួយ តែមិនអាចសម្លាប់យើងបានទេ មូលហេតុអីបានខ្ញុំធានាថា មិនអាចសម្លាប់យើងបាន ធ្វើយ៉ាងមិចកុំឲ្យខ្មែរខ្វះអង្ករ ខ្វះអង្ករច្រកឆ្នាំង ចឹងបានជាវិស័យកសិកម្មឥលូវនេះ មិនមែនគ្រាន់តែជាសក្ដានុពល តែវាក៏ជាឱកាសព្រមគ្នា»។ បើតាមការលើកឡើងរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី នៅលើពិភពលោកពេលកំពុងជួបជំងឺកូវីដ-១៩នេះ គេអាចកាត់បន្ថយការជិះយន្ដហោះ គេអាចផ្អាកដើរលេង គេអាចផ្អាកទិញសម្លៀកបំពាក់ គេអាចផ្អាកទិញឡាន ម៉ូតូ ប៉ុន្តែគេមិនអាចផ្អាកអាហារសម្រាប់ច្រកក្រពះបានទេ នេះជាឱកាសសម្រាប់វិស័យកសិកម្ម។ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ជំរុញឲ្យយកឱកាសកូវីដ-១៩ ពង្រីកទីផ្សារកសិកម្ម ដោយមិនមែនត្រឹមតែអង្ករនោះទេ មានម្សៅមី និងស្បៀងផ្សេងៗទៀត។ ដោយឡែក កម្មករដែលបាត់បង់ការងារធ្វើដោយការបិទរោងចក្រ ឬបិទសណ្ឋាគារ ត្រូវវិលត្រឡប់មកចូលរួមជំរុញការងារកសិកម្ម ជាមួយគ្រួសារ៕ដោយ%ទូច រ៉ាវុធ