ព័ត៌មានជាតិ

​ក្មេងៗ​៤​នាក់ ចេញ​រកស៊ី ឆក់​កាបូបស្ពាយ ពី​ស្ត្រី​ជនបរទេស ត្រូវ​នគរបាល​ចាប់ខ្លួន

ភ្នំពេញ​៖ ស្នងការដ្ឋាន​គរ​បាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថាកម្លាំង​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ សហការ​ណ៍ ជាមួយ​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល ខណ្ឌចំការមន បើក​ប្រតិបត្តិការ បង្ក្រាប​ជនសង្ស័យ ៤​នាក់​(​អនីតិជន​) ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​កាបូបស្ពាយ​) ពី​ស្ត្រី​ជនបរទេស ម្នាក់​បានសម្រេច​។​

​កាលពី​ថ្ងៃទី​១៤ ខែ កក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង ១៥​និង​០០​នាទី មាន​ជនសង្ស័យ​៤​នាក់ បានធ្វើ​សកម្មភាព​ឆក់ កាបូប​ពី​នារី ជា​ជនជាតិ​ជប៉ុន​ម្នាក់ បានសម្រេច​នៅ​ចំណុច​ផ្ទះ​លេខ​២៤ ផ្លូវ​លេខ​២៩៤ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ហើយ​ជនសង្ស័យ​បាន រត់គេចខ្លួន​បាត់អស់​ទៅ លុះដល់​ថ្ងៃ​នៅ​ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ​២០២០ ដែលមាន​រយៈពេល​៩​ថ្ងៃ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន បាន​បើក​ប្រតិ​ប​ត្ត​ការស្រាវជ្រាវ ឈានដល់​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​០៤​នាក់ នៅ​ទីតាំង​ផ្សេងគ្នា និង បានធ្វើ​ការដកហូត​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី ២០២០ ពាក់​ផ្លាកលេខ ភ្នំពេញ 1IC-1459 ជា​ម៉ូតូ​ធ្វើ​សកម្មភាព​។​​ប្រតិបត្តិការ​នេះ មានការ​បញ្ជា​ផ្ទា​ល់ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​, ឧ​ត្ត​ម​សេនីយ៍​ឯក អ៉ិ​ន បូរ៉ា អគ្គ​ស្នងការរង និង ដឹកនាំ​បញ្ជា​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​កម្លាំង​ផ្ទាល់​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ និង លោក​វរសេនីយ៍ទោ ហែម បូ​ណា នាយការិយាល័យ ព្រហ្មទណ្ឌ​កម្រិតធ្ងន់​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទន្លេបាសាក់ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ។​​ជនសង្ស័យ​ទាំង​៤​នាក់ ដែល​ឃាត់ខ្លួន​មានឈ្មោះ : ទី​១ ឈ្មោះ ផែន តុង ភេទ​ប្រុស អាយុ ១៦​ឆ្នាំ ស្នាក់នៅ​សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ មុខរបរ​មិន​ពិតប្រាកដ (​អ្នក​ឆក់​) ។ ទី​២ ឈ្មោះ សុខ ចំរើន ភេទ​ប្រុស អាយុ ១៥​ឆ្នាំ ស្នាក់នៅ​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ មុខរបរ មិន​ពិតប្រាកដ (​អ្នក​ឌុប​) ។ ទី​៣ ឈ្មោះ ហេង យី​ហុង ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ស្នាក់នៅ​សង្កាត់​ផ្សារកណ្តាល ខណ្ឌ​ដូ​ពេញ រាជធានី​ភ្នំពេញ មុខរបរ សិស្ស (​បិទគូទ​)​។ ទី​៤​ឈ្មោះ អៀង សុភា​រី​ន ភេទ​ស្រី អាយុ ១៦​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ ១២១​អឺ​០ ផ្លូវ​លេខ ២៣ សង្កាត់​ជ័យ​ជំ​នេះ ខណ្ឌ​ដូ​ពេញ រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន​ជនសង្ស័យ​រួមទាំង​វត្ថុតាង ត្រូវបាន​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

adm

Leave a Reply

Your email address will not be published. Required fields are marked *