ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ សមាជិក-សមាជិកការកណ្តាល នឹងរៀបចំសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សបក្សប្រជាជនកម្ពុជា ដើម្បីសម្រេចលើបេក្ខភាព អ្នកបន្តវេន អនាគត នាយករដ្ឋមន្ត្រីកម្ពុជា។ក្នុងឱកាសចុះត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី នៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ថ្ងៃទី២៤ ធ្នូខាងមុខនេះ សមាជិក-សមាជិការកណ្តាល ត្រៀមចូលរួមសន្និបាតគណៈកម្មាធិការកណ្តាលគណបក្ស ដើម្បីសម្រេចទៅលើបេក្ខភាព នាយករដ្ឋមន្រ្តីបន្តវេន និងមានកិច្ចការងារមួយចំនួន ដែលគណៈកម្មាធិការត្រូវធ្វើ»។សម្ដេចតេជោបន្ដថា «ភាពល្ងង់របស់គេ ស្មើរនឹងលើកដុំថ្ម ទំលាក់លើជើងខ្លួនឯង ខ្លួនឯងចង់ធ្វើនាយករដ្ឋមន្រ្តី មកបិទផ្លូវខ្លួនឯង។ មិនមែនអត់ពី ហ៊ុន សែន ទៅ ដល់លោកឯងឯណា ព្រោះទោសនោះគ្មានអ្នកណាលើកទោសលែងឲ្យទេ បើហ៊ុន សែន មិនស្នើសុំ ។ តើព្រះមហាក្សត្រ ឡាយព្រះហត្ថលេខាលើកលែងទោសក៏អត់បាន»។សូមបញ្ជាក់ថា សមាជិក-សមាជិការ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សរុប ចំនួន៨៣៧ រូប។គួររំលឹក សម្តេចតេជោបានប្រកាស កាលពីពេលថ្មីៗនេះ គាំទ្រលោក ហ៊ុន ម៉ាណែតជា បេក្ខជននាយករដ្ឋមន្ត្រីបន្ត ដោយឆ្លងកាត់ការបោះឆ្នោត។ សម្តេចក៏បានបើកឱកាសឲ្យថ្នាក់ដឹកនាំ គណបក្សប្រជាជនផ្សេងទៀត អាចដាក់បេក្ខជនជាកូនរបស់ខ្លួន ក្នុងការប្រជែងបេក្ខជន នាយករដ្ឋមន្ត្រីបាន ។ ជាមួយគ្នានេះដែរ សម្តេចក៏បានបង្ហើបថា មានបេក្ខជននាយករដ្ឋមន្រ្តី៤រូប ផ្សេងទៀតដែរ៕
Related Articles
ករណីឃាតក.ម្ម.ឃា.តករជាកូនបំណុលព្រោះតែគ្មានលុយសង…
កើតហេតុនៅថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង២១និង២០នាទី កម្លាំងអធិការដ្ឋានស្រុកព្រៃកប្បាសបានទទួលព័ត៌មានថា នៅចំណុច ចំការស្លឹកគ្រៃ ក្រោយផ្ទះរបស់ឈ្មោះវ៉ាន់ រ៉េន ដែលម្ចាស់ទុកចោលទៅធ្វើការនៅប្រទេសថៃ នៅក្នុងភូមិពន្សាំង ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ មានករណី មនុស្សដេកស្លាប់ ជនរងគ្រោះមាន ឈ្មោះ ខេង ស្រី ភេទស្រី អាយុ ៤៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិ.ឃុំ កើតហេតុខាងលើ។.ក្រោយពីទទួលបានព័ត៌មាន លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង បានដាក់កម្លាំងទំនាញចុះស្រាវជ្រាវភ្លាមៗ និងមានការចង្អុល បង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ ដោយមាន ការសម្របសម្រួលពីសំណាក់ ឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តតាកែវ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំប៉ា និងកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការពិនិត្យសាកសព ឃើញថាសពជនរងគ្រោះ ត្រូវបានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ យកកាំបិតចុងស្រួច ចាក់ចំនួន០៦ កាំបិត បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។ នៅកន្លែងកើតហេតុនេះដែរបានបន្សល់ទុកវត្ថុតាង មានដូចជា ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម […]
បុរសម្នាក់បើកម៉ូតូកង់បីដឹកបន្លែមិនប្រុងប្រយ័ត្នបណ្ដាអោយគាបជាប់នឹងរថយន្ត….
ភ្នំពេញ: បុរសម្នាក់បើករថយន្តHILUX REVO មួយគ្រឿងមកឈប់អែបចិញ្ចើមផ្លូវត្រូវបុរសម្នាក់បើកម៉ូតូកង់បីដឹកបន្លែរគ្រឿងមកកៀរចំហៀងខាងមុខខូចខាតយ៉ាងដំណំ រួចចុះរត់គេចខ្លួនបាត់។ ខេត្តការនេះកើតឡើងកាលពីវេលាម៉ោង ១៩ និង៣០នាទីថ្ងៃទី ១៤ ខែធ្នូឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវR៣ កែងនឹងផ្លូវ R៦ ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តHILUX REVOមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BE-0609ធ្វើដំណើរតាមបណ្តោយផ្លូវR៣ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានអែបរថយន្តឈប់ចិញ្ចើមផ្លូវខាងស្ដាំដៃ ខណៈនោះក៏មានបុរសម្នាក់បើកម៉ូតូកុងបីពណ៌ក្រហមដឹកបន្លែមួយគ្រឿងមកពីក្រោយមិនប្រយ័ត្នទៅកៀរស្តុបរថយន្តផ្នែកខាងមុខចំហៀងខាងឆ្វេងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។ភ្លាមនោះអ្នកបើកម៉ូតូកង់បីដឹកបន្លែបានចុះរត់ចូលក្នុងដីឡូត៍មួយកន្លែងបាត់ស្រម៉ោល។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់ ដោយខាងភាគីរថយន្តបានសុំយករថយន្តទៅជួសជុលខ្លួនឯង ចំណែកម៉ូតូកង់បី សមត្ថកិច្ចយកទៅរក្សាទុកនៅអធិការនៅដ្ឋាននគរបាលខណ្ឌដូនពេញបណ្តោះអាសន្នរង់ចាំម្ចាស់ចូលខ្លួនមកធ្វើការដោះស្រាយគ្នាតាមច្បាប់៕ ដោយ% ទូច រ៉ាវុធ
ព្រះមហាក្សត្រ : រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលនឹងទទួលការទុកចិត្តពី រដ្ឋសភា នឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិត ជីវភាពប្រជាពលរដ្ឋ
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកសម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៧ បានមានព្រះរាជបន្ទូលក្នុងឱកាសបើកសម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៧ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ថា : “ខ្ញុំមានជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលនឹងទទួលការទុកចិត្តពី រដ្ឋសភា នឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិត ជីវភាពប្រជាពលរដ្ឋ បន្តអភិវឌ្ឍ និងពង្រឹងប្រព័ន្ធការពារសង្គម ដែលមានវិសាលភាពគ្របដណ្តប់ ប្រជាពលរដ្ឋគ្រប់រូប ទាំងការអភិរក្ស និងអភិវឌ្ឍវប្បធម៌ដោយចីរភាព ដើម្បីធានាអត្ថិភាពដ៏រឹង មាំនៃអត្តសញ្ញាណជាតិ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របគ្នានឹងការលើកកម្ពស់សីលធម៌ សម្រាប់ភាពសុខដុមនៃសង្គមជាតិ”។