ការប្រារព្ធ «ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស» មានគោលបំណងបង្ហាញពីឆន្ទៈមោះមុតរបស់ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រ ដែលនៅតែបន្តឥតឈប់ឈរ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ តាមគ្រប់មធ្យោបាយ និងផ្សព្វផ្សាយដល់សាធារណជន អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ វិស័យឯកជន មន្រ្តីរាជការគ្រប់ឋានានុក្រម នៅគ្រប់ក្រសួង-ស្ថាប័ន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងបុព្វជិតគ្រប់និកាយសាសនា ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាឱ្យមានការយល់ដឹង ដើម្បីសហការចូលរួមបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសថ្មីៗ លើគ្រប់រូបភាពដែលពាក់ព័ន្ធទៅនឹងអំពើជួញដូរមនុស្សនៅកម្ពុជា។ថ្ងៃទី១២ ធ្នូ ២០០៦ ~ ១២ ធ្នូ ២០២៤
Related Articles
ឯកឧត្តម ស សុខា អំពាវនាវដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអប់រំ បន្តការគាំទ្ររាជរដ្ឋាភិបាលថ្មី ដែលមានឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី…
ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តស្មារតីរួបរួមគ្នា ដើម្បីថែរក្សាសុខសន្តិភាព និងបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការអភិវឌ្ឍកម្ពុជាយើង និងការកសាងសន្តិសុខប្រកបដោយភាពសុខដុម ដោយផ្អែកលើការគោរពគ្នា យោគយល់គ្នា ជឿទុកចិត្តគ្នា និងការគោរពប្រយោជន៍គ្នាទៅវិញទៅមក និងចូលរួមថែរក្សាសមិទ្ធផលទាំងឡាយ ដែលកម្ពុជាសម្រេចបាននៅក្នុងរយៈពេលជាង ៤០ឆ្នាំ កន្លងមកនេះ ព្រមទាំងបន្តការគាំទ្ររាជរដ្ឋាភិបាលថ្មី ដែលមានឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។ ការអំពាវនាវនេះ ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្នុងអនុវិស័យអប់រំកាយ និងកីឡា និងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងគ្រឿងញៀន នៃក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។
អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យ និងបញ្ជាកម្លាំងភ្លាមៗ ទប់ស្កាត់ទឹកស្ទឹងព្រែកត្នោត ហក់ឡើងខ្លាំង
ភ្នំពេញ ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ បានឲ្យទឹកជន់លិចលំនៅដ្ឋាន ប្រជាពលរដ្ឋ ក្នុងខណ្ឌដង្កោ ខណៈទឹកស្ទឹងព្រែកត្នោត បានហក់ឡើងយ៉ាងខ្លាំង ដែលជាការគំរាមកំហែង យ៉ាងធ្ងន់ធ្ងរទៅដល់ពលរដ្ឋ។ លោក ឃួង ស្រេង បានណែនាំអាជ្ញាធរដែនដី មន្ទីរជំនាញ កងកម្លាំងប្រដាប់អាវុធ រួមគ្នាទប់ទំនប់ ស្ទឹងព្រែកត្នោត និងបញ្ជាអាជ្ញាធរ សហការជាមួយកងកំលាំង ដាក់តង់បាំង ក្នុងទឹកត្រង់ជើងទំនប់ សង្កត់បាវខ្សាច់ពីលើការពារ ឬបិទរុននាគឲ្យបានជាប់ ជៀសវាងទឹកហូរច្រោះខាងក្រោម ការពារឲ្យរឹងមាំជៀសវាង ការគំរាមកំហែងដោយទឹក ដែលនឹងអាចនាំឲ្យមានគ្រោះមហន្តរាយ ដល់ពលរដ្ឋ រស់នៅតាមបណ្តោយដងស្ទឹងនេះ។ បន្ថែមនេះ លោកក៏បានធ្វើការអំពាវនាវ ឲ្យពលរដ្ឋទាំងអស់ ក៏ដូចជាអាជ្ញាធរត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះមហន្តរាយនេះ ។ មានន័យថា បើមានហានិភ័យអ្វីកើតឡើង គឺអាចបញ្ជៀសទាន់ពេលវេលា។ គួរឲ្យដឹងថា ការហក់ឡើងខ្លាំង នូវទឹកជំនន់ព្រែកត្នោតនេះ ដោយសារតែការបើកទ្វាទឹក នៅខេត្តកំពង់ស្ពឺ ។ ក្នុងនោះដែរ ក៏មានកងកម្លាំង ដែលចុះជួយអន្តរាគមន៍ ទប់ទំនប់ស្ទឹងព្រែកត្នោតនេះ ក្រៅពីអាជ្ញាធរខណ្ឌដង្កោ និងមន្ទីរ […]
ព័ត៌មានសង្គម កម្លាំងអាវុធហត្ថខណ្ឌសែនសុខបង្ក្រាបល្បែងសុីសងខុសច្បាប់ឃាត់ខ្លួនមនុស្សប្រុសស្រី៣៧នាក់
ភ្នំពេញ ៖ ទីតាំងលួចបើកលេងល្បែងសុីសង(បៀ)ដោយខុសច្បាប់មួយកន្លែង ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌសែនសុខ រួមជាមួយកម្លាំងអាជ្ញាធរខណ្ឌសែនសុខ ចុះទៅបង្ក្រាប និងឃាត់ខ្លួនក្រុមអ្នកញៀនល្បែងបានចំនួន៣៧នាក់ រួមជាមួយវត្ថុតាង ។ប្រតិបត្តិការបង្ក្រាបទីតាំងល្បែងខាងលើ បានប្រព្រឹត្តទៅកាលពីល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅក្នុងឃ្លាំងមួយកន្លែងតាមផ្លូវបេតុង ក្នុងភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ក្នុងប្រតិបត្តិការខាងលើ ឃើញវត្តមាន កម្លាំងអាវុធហត្ថខណ្ឌសែនសុខ និងលោកអភិបាលខណ្ឌសែនសុខ និងមន្ត្រីសាលាខណ្ឌ ហើយក៏មិនអនុញ្ញាតិឲ្យអ្នកសារព័ត៌មានចូលទៅក្នុងបរិវេណឃ្លាំងនោះឡើយ សូម្បីតែព័ត៌មានលម្អិត ក៏មិនទម្លាយប្រាប់ដែរ ។តែបើតាមមន្ត្រីអាវុធហត្ថគ្រាន់តែឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបនេះ ឃាត់មនុស្សញៀនល្បែងបានចំនួន៣៧នាក់ ក្នុងនោះប្រុស១៣នាក់ ស្រី២៤នាក់ រួមជាមួយវត្ថុតាង បៀ ជាច្រើនហ៊ូរ ។ក្រោយពីឃាត់អ្នកញៀនល្បែងបានទាំង៣៧នាក់ រួចនាំទៅកាតិយាល័យជំនាញ អាវុធហត្ថក្រុងភ្នំពេញ ដើម្បីបន្តនីតិវិធី ៕